McLaren ម៉ូដែលថ្មីតម្លៃថ្លៃកប់ពពកជាង Bugatti Chiron ទៀត
ឥលូវនេះប្រភពជាច្រើនបានប្រាប់សារព័ត៌មាន The Supercar Blog ថា រថយន្តដែល McLaren នឹងដាក់បង្ហាញឈ្មោះថា BC-03 នឹងមានតម្លៃចន្លោះពី…
ឥលូវនេះប្រភពជាច្រើនបានប្រាប់សារព័ត៌មាន The Supercar Blog ថា រថយន្តដែល McLaren នឹងដាក់បង្ហាញឈ្មោះថា BC-03 នឹងមានតម្លៃចន្លោះពី…
ឥលូវនេះប្រភពជាច្រើនបានប្រាប់សារព័ត៌មាន The Supercar Blog ថា រថយន្តដែល McLaren នឹងដាក់បង្ហាញឈ្មោះថា BC-03 នឹងមានតម្លៃចន្លោះពី ៣.៥ លានទៅ ៤ លានដុល្លារ។ នោះធ្វើឱ្យ BC-03 មានតម្លៃថ្លៃជាងរថយន្ត McLaren Senna ដែលមានតម្លៃចាប់ពី ១លានដុល្លារជាង។ ប្រសិនបើប្រភពរបស់ Blog Supercar ត្រឹមត្រូវ រថយន្ត McLaren BC-03 នឹងមានតម្លៃថ្លៃជាងតម្លៃ McLaren Speedtail ដែលមានតម្លៃថ្លៃជាង ២ លានដុល្លារ។
បើនិយាយតាមមួយបែបទៀត គឺរថយន្តនោះមានតម្លៃថ្លៃជាងរថយន្ត Bugatti Chiron និង រថយន្ត Koenigsegg Jesko ដែលនឹងចេញលក់ ទៅទៀត។ នេះគឺធ្វើឱ្យរថយន្ត McLaren BC-03 ស្ថិតនៅក្នុងក្រុមរថយន្តប្រភេទខុសពីគេ។
តើ McLaren ធ្វើយ៉ាងដូចម្តេច ទើបហ៊ានលក់រថយន្តថ្លៃបែបនេះ? គេផលិតវាមកត្រឹមតែ១៥គ្រឿងតែប៉ុណ្ណោះ សម្រាប់តែអតិថិជនពិសេស។ ដូចនេះ វាពិតជាមានចំនួនតិចមែនទែន។ ម៉ាស៊ីនរបស់វា ជាប្រភេទ 4.0-liter twin-turbo V8 និង បំពាក់ម៉ូទ័រអេឡិចត្រូនិក ដែលអាចបង្កើតកម្លាំងដល់ទៅ ១០០០សេះ។ បើនិយាយពីទម្ងន់រថយន្តវិញ គឺពិតជាស្រាលមែនទែន ត្រឹមតែ២២០០ផោន ដោយសារតែប្រើប្រាស់សសៃកាបូនច្រើន។
McLaren មិនទាន់បានបង្ហាញនូវរូបភាពរថយន្ត BC-03 នៅឡើយទេ ប៉ុន្តែការឌីហ្សាញលេចធ្លាយបង្ហាញថាវានឹងក្លាយជាការវិវត្តរបស់ McLaren Senna ជាពិសេសនៅផ្នែកខាងមុខ។ វាក៏មានបំពាក់ចង្កៀងមុខស្រដៀងទៅនឹង McLaren 720S ផងដែរ ខណៈពេលដែលអំពូល LED បញ្ឈរស្ដើងៗ ដាក់នៅផ្នែកខាងក្រោយ។
បំពង់ស៊ីម៉ាំងរបស់រថយន្តនេះ នឹងដាក់នៅផ្នែកខាងលើ និង មានបំពង់ធំខ្លាំង។ ប្រសិនបើ McLaren BC-03 ត្រូវបានគេអនុញ្ញាតឱ្យមកបើកនៅលើផ្លូវមែននោះ វានឹងជាគូប្រជែងជាមួយនឹង រថយន្ត Aston Martin Valkyrie និងរថយន្ត Mercedes-AMG One ៕
ចែករំលែកព័តមាននេះ