រថយន្ត Mini អគ្គិសនីកំពុងវាយលុកទីផ្សារខ្លាំងទូទាំងពិភពលោក
4 ឆ្នាំ មុន
រថយន្ត Mini Cooper SE ឆ្នាំ២០២០ ដែលមានម៉ាស៊ីនប្រើអគ្គិសនី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយទទួលបានអតិថិជនដែលបានចុះឈ្មោះបញ្ជាទិញសរុបចំនួន ៩០០០០នាក់ ដែលកើនឡើងពីចំនួនប្រហែល…
រថយន្ត Mini Cooper SE ឆ្នាំ២០២០ ដែលមានម៉ាស៊ីនប្រើអគ្គិសនី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយទទួលបានអតិថិជនដែលបានចុះឈ្មោះបញ្ជាទិញសរុបចំនួន ៩០០០០នាក់ ដែលកើនឡើងពីចំនួនប្រហែល ៤៥០០០ នាក់កាលពីខែសីហា។ ដោយពិចារណាថាការចែកចាយជាសកលសម្រាប់យីហោម៉ាក BMW Mini មានចំនួនត្រឹមតែ ៣៤៦៦៣៩ គ្រឿងរហូតដល់ឆ្នាំ ២០១៩ នោះគឺជាចំនួនអ្នកទិញសក្តានុពលច្រើន ដែលតំណាងឱ្យជាងមួយភាគបួននៃការលក់ទូទាំងពិភពលោក។
Mini Cooper SE ដែលត្រូវបានគេស្គាល់ថាជា Mini អេឡិចត្រិចនៅតាមទីផ្សារមួយចំនួន គឺជាអ្នកស្នងផលិតកម្មដល់ Mini អេឡិចត្រូនិចស៊េរីឆ្នាំ ២០០៩ និង ២០១០ ដែលបានគេទិញក្នុងចំនួនតិចតួចនៅក្នុងទីផ្សារទូទាំងពិភពលោក ដែលជាផ្នែកមួយនៃកម្មវិធីសាកល្បងអគ្គិសនី។ ដូចគ្នានឹងកម្មវិធីសាកល្បងអេឡិចត្រូនិចដទៃទៀតដែរ រថយន្តភាគច្រើនត្រូវបានរុះរើឬកំទេចចោលបន្ទាប់ពីកិច្ចសន្យាផុតកំណត់។
បើប្រៀបធៀបការប្រឡងប្រជែងម៉ាក Mini Cooper SE ឆ្នាំ ២០២០ គឺមានច្រើនជាងផលិតផលធម្មតា បើទោះបីជាវាអាចបើកបានត្រឹមចម្ងាយ ១១០ម៉ាយក្នុងការបញ្ចូលថ្មម្តងក៏ដោយ។ អត្រាស៊ីថាមពលអគ្គិសនីនេះ គឺមិនល្អដូចគូប្រជែងឡើយនៅក្នុងសហរដ្ឋអាមេរិក។
ម៉ូទ័រអគ្គិសនីមានកម្លាំង ១៨១សេះ ដែលអាចជាន់ពី ០ដល់១០០គ.ម/ម៉ ដោយចំណាយពេលត្រឹមតែ ៦.៩វិនាទី។ ល្បឿនអតិបរមា គឺ១៤៩គ.ម/ម៉ ។ រថយន្ត Mini Cooper SE អេឡិចត្រូនិចស៊េរីឆ្នាំ ២០២០ ត្រូវបានគេរំពឹងថានឹងមានមុខនៅអាមេរិកក្នុងខែមីនាខាងមុខនេះ ៕
ចែករំលែកព័តមាននេះ