ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កម្ពុជា​អាច​បញ្ចេញ​លក់​កាបូន​ព្រៃឈើ​ទៅ​ទី​ផ្សារ​អន្ដរជាតិ​នៅ​ឆ្នាំ​២០១១

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១០:៤៤

ឆ្នាំ​២០១១កម្ពុជា​អាច​បញ្ចេញ​លក់​កាបូន​ព្រៃឈើ​ទៅ​ទី​ផ្សារ​អន្ដរជាតិ​

សំណាង

ឆ្នាំ​២០១១កម្ពុជា​អាច​បញ្ចេញ​លក់​កាបូន​ព្រៃឈើ​ទៅ​ទី​ផ្សារ​អន្ដរជាតិ​

ខេត្ដសៀមរាប ៖ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា គំរោងការ​លក់​កាបូន​បាន​មក​ពី​វិស័យ​ព្រៃឈើ​ទៅ​ឱ្យ​បណ្ដា​ក្រុមហ៊ុន ដែល​បំពុលបរិស្ថាន​នានា​ក្នុង​ប្រទេស​អភិវឌ្ឍន៍​អាច​នឹងចាប់ផ្ដើម​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ឬ​ឆ្នាំ២០១១​ខាង​មុខ ។ ប្រធាន​រដ្ឋបាល​ព្រៃឈើ​កម្ពុជា លោកឆេ​ង គឹ​ម​ស៊ុន បាន​មាន​ប្រសាសន៍​ប្រាប់​កាល ពី​វេលា​ម៉ោង​១១​និង​៤៧​នាទី​ ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១០​ថា យើង​សង្ឃឹមថា នៅ​ចុងឆ្នាំ​នេះ ឬ​ក្នុង​ឆ្នាំ​២០១០​ខាង​មុខ ប្រទេស​កម្ពុជា​អាចនឹង​លក់​កាបូន​បាន​មក​ពី​ព្រៃឈើ​ដ៏​ច្រើនសន្ធឹកសន្ធាប់​ជា​លើក​ដំបូង​ទៅ​ឱ្យ​បណ្ដា ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​លើពិភពលោក​ដែល​តែងតែ​បញ្ចេញ​ជាតិពុល ឬ​ហៅ​ថា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិ​យាកាស​យ៉ាងច្រើន​លើសលប់​ក្នុង​មួយ​ឆ្នាំ ​។

លោក​បញ្ជាក់​ថា គម្រប​ព្រៃឈើ​របស់ប្រទេស​កម្ពុ​ជានា​ពេល​ចុង​ក្រោយ​នេះ​នៅសល់​ចំនួន​៥៩,០៩​ភាគរយ​នៃ​ផ្ទៃ​ប្រទេស ដែល​អាច​ទាញ​យក​ឧស្ម័ន​រាប់​សិប​លានតោន​ឯណោះ ប៉ុន្ដែ​ដំណាក់កាល​ដំបូង​យើងបាន​រៀបចំ​ធ្វើ​កាបូន​ព្រៃឈើ​តាម​បែប​សហគម​ន៍​នៅ​ខេត្ដឧត្ដរមានជ័យ​ចំនួន​៦​ម៉ឺន​ហិ​កតា ហើយ​នៅ​ស្រុក​កែវ​សីមា​ក៏​មាន​ផែនការ​ដូចគ្នា​ដែរ ។ លោក​ឆេ​ង គឹ​ម​ស៊ុន បាន​ពន្យល់​ទៀត​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​លើ​ផ្ទៃដី​ព្រៃឈើ ចំនួន​៦​ម៉ឺន​ហិ​កតា​នោះ​យើង​អាច​ទាញ​យកកាបូន​បាន​ប្រមាណ​ជាង​៨​លាន​តោន​ក្នុង​រយៈ ពេល​៣០​ឆ្នាំ​ដែល​ពេល​នេះ​កំពុង​តែ​ធ្វើការ ចរចា​ដាក់​លក់ ប៉ុន្ដែ​តម្លៃ​មិន​ទាន់​ដឹង​នៅឡើយ អាស្រ័យ​ទៅ​លើ​ការ​បញ្ជា​ទិញ​ញ​តាម របៀប​លើកទឹកចិត្ដ​ក្រុមហ៊ុន​នានា ក្នុងប្រទេស​អភិវឌ្ឍន៍ ដើម្បី​ឱ្យ​ការ​បញ្ចេញ​កាបូន របស់​ពួក​គេ​មាន​តុល្យភាព​ដោយ​ការ​បង់ ប្រាក់​ទៅ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធ្វើការ​ការពារ​ព្រៃឈើ ។

លោក​ថ្លែង​ថា សម្បត្ដិ​ធនធានធម្មជាតិព្រៃឈើ​មាន​តម្លៃ​ជា​សាកល​សំខាន់​បំផុត សំរាប់​ជីវៈចំរុះ ជា​ពិសេស​ទាក់ទិន​ទៅ​នឹង ជីវភាព​រស់នៅ​របស់​មនុស្ស ហើយ​វា​ក៏​អាចផ្ដល់​មក​វិញ​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ដូច្នេះ​រាល់​គំរោង​អភិវឌ្ឍន៍​ទាំងឡាយ​ណា ដែល​ប៉ះពាល់​ដី​ព្រៃឈើ​ត្រូវ​តែ​មានការសិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ម៉ត់ចត់​បំផុត ចៀសវាង​ការ​ខាតបង់​ទៅ​ថ្ងៃ​អ​នាគត ។ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​នៃ​ប្រទេស​កម្ពុជា លោក​ម៉ុ​ក ម៉ា​រ៉េ​ត ធ្លាប់​បាន​មាន​ប្រសាសន៍ ទាក់ទិន​ជាមួយ​ការ​បាត់បង់​ព្រៃឈើ​យ៉ាង​ថា យោង​តាម​របាយការណ៍​របស់​អង្គការ​ “GLOBAL BIODIVERSITY OUT LOOK3-GB03” បាន​បង្ហាញ​ថា គ្រាន់តែតម្លៃ​នៃ​ការ​បាត់បង់​ប្រចាំឆ្នាំ ដោយសារការ​កាប់​បំំ​ផ្លាញ​ព្រៃឈើ និង​ភាព​ថយ​ចុះ​នៃ ព្រៃឈើ គឺ​ស្មើនឹង​២.០០០​ទៅ​៤.៥០០​ពាន់ លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្ដែ​តម្លៃ​ដែល​ទទួល បាន​ពី​ការ​វិនិយោគ​ដោយ​គ្មាន​និរន្ដរភាព​នេះវិញ មាន​ត្រឹមតែ​៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​កប៉ុណ្ណោះ ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ប្រ​សិនបើ​យើង​រក្សា​ទុក​នូវ​ព្រៃឈើ​ឱ្យ​បាន​ល្អ យើងនឹង​ទទួល​បាន​តម្លៃ​ត្រឡប់​វិញ ​១​លើ​១០០ដង ។ លោក​មាន​ប្រសាសន៍​ដូច្នេះ​កាលពី ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១០ ក្នុង​ពិធីអបអរសាទរ​ “​ទិវា​ឆ្នាំ​អន្ដរជាតិ​នៃ​ជីវៈចម្រុះ នៅ​ប្រទេស​កម្ពុជា​”  ដែល​ធ្វើ​ឡើង​នៅ​ខេត្ដសៀមរាប ។

លោក​ម៉ុ​ក ម៉ា​រ៉េ​ត បាន​បន្ដ​ទៀត​ថា វា​គួរឱ្យ​សោកស្ដាយ​ណាស់​ដោយសារ​តែ​ជីវៈចម្រុះ មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ តំរូវការ​ប្រើប្រាស់កាន់តែ​ច្រើន កំណើនប្រជាជន​កើនឡើង​ខ្ពស់ គួប​ផ្សំ​នឹង​ការ​អភិវឌ្ឍ​ដោយ​គ្មាន​ផែនការត្រឹមត្រូវ និង​មិន​ច្បាស់លាស់​បាន​ធ្វើ​ឱ្យ ប្រព័ន្ធ​អេកូឡូស៊ី​ជាតិ​ប្រែប្រួល រេច​រិល​យ៉ាងខ្លាំង និង​ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ​ នៃប្រភេទ​នានា​នៅ​ទូ​ទាំង​ពិភពលោក ដែល​គួរឱ្យ​ចាប់អារម្មណ៍ និង​ព្រួយបារម្ភ ។ តាម​ការប៉ាន់​ប្រមាណ មាន​ប្រហែលជា​១០​ភាគរយ នៃ​ប្រភេទ​ជីវៈចម្រុះ​ដែល​ធ្វើការ​វាយតម្លៃ រួច​ហើយ បាន​និង​កំពុង​ប្រឈម​មុខ​ទៅ​នឹង ហានិភ័យ​ខ្ពស់​នៃ​វិនាស​ផុត​ពូជ ។

លោក​ម៉ុ​ក ម៉ា​រ៉េ​ត បាន​បន្ថែម​ទៀត​ថា នេះ​គឺជា​ការ​បរាជ័យ​ដ៏​ធំធេង​មួយ​ដែល បណ្ដាល​មក​ពី​ភាព​ក្រីក្រ និង​ខ្វះ​ការ​យល់​ដឹង អំពី​សារសំខាន់​និង​តម្លៃ​ធនធាន​ជីវៈចម្រុះ និង​ខ្វះ​ការ​ចូលរួម​ពពី​អ្នក​ពាក់ព័ន្ធ​រួម​ទាំង​អ្នកវិនិយោគ សហគមន៍​មូលដ្ឋាន និង​ជនជាតិភាគតិច ។ បទ​ពិសោធន៍​ទាំងនេះ​វា​ជា មេរៀន​មួយ​សំរាប់​ពិភពលោក​ទាំងមូល​គិតពិចារណា​ឡើង​វិញ​នូវ​ទ​ង្វើ​របស់​មនុស្ស​ដែល បាន​ទន្ទ្រាន​លើ​ធនធានធម្មជាតិ និង​ត្រូវ​ស្វែងរក​យុទ្ធសាស្ដ្រ​ថ្មី​មាន​ប្រសិទ្ធភាព​សំរេច​បាន នូវ​គោលបំណង​ទាំង​បី​របស់​អនុសញ្ញា​សហប្រជាជាតិ​ស្ដី​ពី​ជីវៈចម្រុះ គឺ​ការ​អភិរក្ស​ផង ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព និង​បែងចែក​ផលប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ធនធាន សេនេទិច​ឱ្យ​បាន​ស្មើគ្នា​ផង ។ ក្រុម​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ ទៅ​លើ​កិច្ច​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ របស់​ប្រទេស​កម្ពុជា​បាន​សំដែង​នូវ​ការ ស្វាគមន៍​ចំពោះ​គំរោងការ​ផ្ដួចផ្ដើម​លក់​ចេញ នូវ​កាបូន​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​នេះ ដែល​សកម្មភាព​នេះ​វា​នឹង ក្លាយជា​សារ​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​សារសំខាន់​និង​ផលប្រយោជន៍ ជា​សាកល​របស់​ព្រៃឈើ ក្នុង​ការ​ធានា​ដល់ ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដើម្បី​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​ទូ​ទាំង​ប្រទេស​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd