រសៀលនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងការពារជាតិបញ្ចេញរថយន្តយោធា១៥០គ្រឿងទៅជួយដឹកពលករនៅច្រកប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ មិថុនា ២០១៤នេះ បានបញ្ជាឲ្យក្រសួងការពារជាតិបញ្ចេញរថយន្តយោធាចំនួន១៥០គ្រឿងចេញអន្តរាគមន៏ទៅជួយដឹកពលករខ្មែរដែលអាជ្ញាធរថៃបានចាប់បញ្ជូនមកឲ្យកម្ពុជាវិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ នេះបើយោងតាមលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដែលបា្រប់កោះសន្តិភាពនៅប៉ុន្មាននាទីមុនេះ ។
ចែករំលែកព័តមាននេះ