ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សន្តិសុខ​ឯក​ជន​ម្នាក់​ត្រូវ​មេ​សន្តិសុខ​មក​ពី​ផឹក​ស៊ីស្រ​វឹង​​វ៉ៃ​ក្បាល​បែក​របួស​ធ្ងន់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ជាសន្តិសុខ ឯក​ជន​ម្នាក់​ត្រូវ​បាន​ប្រធាន​សន្តិសុខ​ខ្លួន​ឯង​​វ៉ៃ​បែក​​ក្បាល​ខណះ​​អង្គុយ​យាម​​ ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង ៩និង​៣០​នាទី​យប់ ថ្ងៃ​ទី ១០​មិថុនា ២០១៤ នៅ​ផ្ទះ​លេខ​៤ដេរ​ ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ដូង​សង្កាត់​​ទឹក​ថ្លា ខណ្ឌសែន​សុខ ​​។

ជនរង​គ្រោះ​មាន​ឈ្មោះ ​កៅ សាន អាយុ២៨​ឆ្នាំ ភេទ​ប្រុស ជា​សន្តិសុខឯក​ជន មាន​ស្រុក​កំណើត​នៅ​​ភូមិ​ថ្នល់​បំបែក ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះលេខ​១៣ ផ្លូវ​២០០៤ សង្កាត់​ទឹក​ថ្លា ខណ្ឌសែន​សុខ  ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​បង្ក បាន​ជិះ​ម៉ូតូ​មក​ពី​ផឹក​ស៊ី​វិញ​មក​ដល់​កន្លែង​ជនរង​គ្រោះ​យាម​ហើយ​បាន​សួរ​​ជន​រង​គ្រោះថា<< កាន់ដំបង​ទុក​វ៉ៃ​អញ​មែន?>> ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា <<អត់ទេ​កាន់​ទុក​ការ​ពារ​ខ្លួន​ >> ស្រាប់​តែ​ពេល​នោះ​ជន​បង្ក​បាន​វ៉ៃ​​ជនរង​គ្រោះ​និង​ដំបង​រហូត​បែក​ក្បាល​ហើយ​ជិះ​គេច​​ខ្លួន​បាត់​ទៅ ។ភ្លាម​ៗ​ប្រ​ជា​ពលរដ្ឋ​​មក​មើល​ហេតុ​ការណ៍​បាន​ប្តឹង​សមត្ថ​កិច្ច​តែ​សមត្ថ​កិច្ច​ថា​មិន​មែន​ទឹក​ដី​គាត់​ទេ​គឺ​ទឹក​ដី​ខណ្ឌ​សែន​សុខ ហើយ​ពេល​នោះ​អ្នក​សារ​ព័ត៌មាន​មក​ដល់​ក៏​បាន​ជួយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសមះ​តែ​ម្តង ចំណែក​ជន​បង្ក​រត់​គេច​ខ្លួន​បាត់ ។