ខេត្តកំពង់ឆ្នាំង ៖ លោកយាយចំណាស់ម្នាក់បានយកសាំងដុតផ្ទះ និងប៉ងសម្លាប់ខ្លួនក្នុងផ្ទះនោះតែម្តង ប៉ុន្តែបានកូនប្រុសដែល នៅផ្ទះក្បែរឃើញទាន់ បានស្ទុះទៅជួយម្តាយចេញពីអណ្តាតភ្លើង រួចផុតពីសេចក្តីស្លាប់ខណៈដែលលោកយាយរូបនោះបាន ខឹងនឹង ចៅប្រុសជួលគោមួយក្បាលឱ្យគេមិនបានប្រាប់គាត់ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦និង៣០នាទី ព្រលប់ ថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទោះជាយ៉ាងណា ផ្ទះ មួយខ្នង របស់លោកយាយត្រូវអគ្គិភ័យឆាបឆេះខ្ទេចជាមួយនឹងទ្រព្យសម្បត្តិមួយចំនួន ។
បុរសឈ្មោះ សំ សារឿន អាយុ៣៨ឆ្នាំ ត្រូវជាកូនប្រុសពៅបង្កើតរបស់លោកយាយចំណាស់ខាងលើ មានផ្ទះនៅក្បែរផ្ទះ លោកយាយដែរនោះ បានរៀបរាប់ឱ្យដឹងថា ម្តាយគាត់មានឈ្មោះ ម៉ង អ៊ំ អាយុ៨៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ រឿងរ៉ាវដែលនាំឱ្យម្តាយរបស់គាត់ដុតផ្ទះ និងប៉ងសម្លាប់ខ្លួនបែបនេះ គឺមកពីគាត់ខឹងនិងចៅប្រុស ដែលត្រូវជាកូនរបស់គាត់ បានយកគោឈ្មោលមួយក្បាលដែលយាយវាបានឱ្យនោះ យកទៅជួលឱ្យអ្នកដទៃ ដោយមិនបានសួរយោបល់ពីគាត់ ។ ធ្វើឱ្យយាយវាខឹងយ៉ាងខ្លាំង។ នៅមុនពេលកើតហេតុ ម៉ោងប្រមាណជាង៣រសៀល ម្តាយគាត់បានប្រើ ចៅឱ្យទៅទិញសាំងចំនួន៥លីត្រ យកមកទុក តែគ្មានអ្នកណាម្នាក់នឹកស្មានថា គាត់ទិញសាំងយកមកទុកដុតផ្ទះ និងដុតខ្លួនគាត់ឡើយ ។
ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ