ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុនត្រា​​មួយ​គ្រឿង​​បុ​ករះ​ម៉ូ​តូ​០២​គ្រឿង​​ស្លា.ប់​​នារី​ម្នាក់​និង​បុរស​០២​នាក់​​​របួស​ធ្ងន់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យ៉ាង​ហោច​ណាស់​​នារី​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អា​ណោច​អាធ័ម​​ដោយ​សាក​សព​​​គាប​ជាប់​ក្រោម​រថយន្ត​​និង​បុរស​០២​នាក់​ទៀត​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ រ​ថយន្ត​ធុនត្រា ​បុក​រះ​ម៉ូតូ​០២​គ្រឿង ។ ហេតុ​ការណ៍​នេះ​កើត​ឡើងនៅ​វេលា​ម៉ោង ​៣និង​៣០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ ទី​៣០ ឧសភា ២០១៤ នៅ​ចំណុច​

រាជ​ធានី​ភ្នំ​ពេញ ៖ យ៉ាង​ហោច​ណាស់​​នារី​ម្នាក់​បាន​ស្លាប់​យ៉ាង​អា​ណោច​អាធ័ម​​ដោយ​សាក​សព​​​គាប​ជាប់​ក្រោម​រថយន្ត​​និង​បុរស​០២​នាក់​ទៀត​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ រ​ថយន្ត​ធុនត្រា ​បុក​រះ​ម៉ូតូ​០២​គ្រឿង ។ ហេតុ​ការណ៍​នេះ​កើត​ឡើងនៅ​វេលា​ម៉ោង ​៣និង​៣០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ ទី​៣០  ឧសភា ២០១៤ នៅ​ចំណុច​ស្តុប​ចំការមន (​ផ្លូវ​​ម៉ៅ​សេទុង​កែង​ផ្លូវ​ព្រះ​នរោត្ថម​) ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន ។

យោង​តាម​ប្រ​ភព័ត៌​​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក ធុន​ត្រា ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌ស ពាក់ស្លាក​លេខ​ខេមរ​ភូមិន្ទ​ ០៩ ២-១១៣៣ ​​ជិះ​គ្នា ប្រុស-ស្រី ៥ទៅ​៦​នាក់ ​ បើកបរ​តាម​ផ្លូវ​​ព្រះ​នរោត្ថម​ ក្នុង​ទិស​ដៅ​ពី​ លិច​ទៅ​កើត មក​ដល់​ចំណុច​កើត​ហេតុ (ស្តុបចំការមន) រថយន្ត​​បំរុង​បើក​បត់ស្តាំ​ទៅ​ផ្លូវ​ម៉ៅ​សេទុង ប៉ុន្តែ​ដោយ​សារ​តែ​រថយន្ត​បើក​បរ​ក្នុង​ល្បឿន​លឿន​ ក៏​បាន​ទៅ​បុក​ម៉ូតូ​ ពី​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សេ១២៥  ពណ៌​ខ្មៅ ដូច​គ្នា​​ដោយ​មួយ​គ្រឿង​​ជិះ​គ្នា​០២​នាក់ និង​មួយ​គ្រឿង​ទៀត​ជិះ​តែ​ម្នាក់​ឯង ​​​ ដែល​កំពុង​បើក​​​ស្រប​ទិស​គ្នាតាម​ផ្លូវ​ម៉ៅ សេទុង​ ដោយ​រថយន្ត​ បុក​រះ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បុរស​០២​នាក់​រង​របួស ធ្ងន់ ហើយ​រថយន្ត​បាន​បើក​ឡើង​ចិញ្ចើម​ផ្លូវ​​​បុក​នារី​រង​គ្រោះ​គាប​ជាប់​ក្រោម​រថយន្ត​​អូស​ទៅ​​បុក​និង​របង​ថ្ម ក្រ​សួង​កសិកម្ម​បាក់​អស់​មួយ​ផ្ទាំង និង​ដើម​ឬស្សី​អស់​មួយ​គុម្ព បណ្តាល​ឱ្យ​នារី​រង​គ្រោះ​ស្លាប់​យ៉ាង​អា​ណោច អាធ័ម​ ដោយ​​សាក​សព គាប​ជាប់​ក្រោម​រថយន្ត​និង​ដាច់​​ជើង​ផង​ដែរ ។

ម៉ូតូជនរងគ្រោះ​ទី​១. ពាក់​ស្លាក​ភ្នំពេញ 1BI-4343  , ម៉ូតូ​ជនរងគ្រោះ​ទី២. ពាក់ស្លាក​លេខ​ស្វាយ​រៀង 1A-9479។

នៅ​កន្លែង​កើត​ហេតុ​គ្មាន​អ្នកណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ឃាត់​ជន​បង្កទេ ដោយ​​ជន​បង្ក​ចុះ​ពី​លើ​រថយន្ត​ ក្នុង​ដៃ​មាន​កាន់​កាំ​ភ្លើង​អា​មេ គម្រាម​បាញ់​ ហើយ​ពេល​នោះ​ផង​ដែរ​គេ​ឃើញ​រថយន្ត​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​ឡង់គ្រីស័រ​ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ន.ប​២-៥៤០០មក​​​ដល់​កន្លែង​កើត​ហេតុ បន្ទាប់​មក​គេ​ឃើញ​មនុស្ស​ប្រុស-​ស្រី ដែល​ជិះ​លើ​រថយន្ត​បង្ក​នាំ​គ្នា ឡើង​ជិះ​រថយន្ត​ឡង់​គ្រី​ស័រ​គេច​ខ្លួន​បាត់​ទៅ ។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​សព​នារី​រង​គ្រោះ​សមត្ថ​​កិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​អត្ត​សញ្ញាណ ដើម្បី​ទាក់​ទង​ក្រុម​គ្រួសារ​ឱ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ ។ បន្ទាប់​ពី​សម​ត្ថ​កិច្ច​ធ្វើការ​​ពិនិត្យ​និង​វាស​វែង​ហើយ ក៏បាន​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​០២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរ​ក្រុង​រង​ចាំ​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់ ។