បុរសម្នាក់ជិះម៉ូតូឌុបមកលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី សំណាងល្អចេះហែលទឹក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះឡេង ឡែត អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាមបានសម្រេចចិត្តជិះម៉ូតូឌុបមកលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ឧសភា តែមិនបានសម្រេចដោយសាររូបគេចេះហែលទឹក និងត្រូវបានទូកនេសាទជួយស្រង់ឡើងគោកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចែករំលែកព័តមាននេះ