ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​រថ​យន្ត​កុង​តឺ​ន័រ​កិន​ឪពុក​កូន​ស្លា.ប់​ជា​ង​1​ម៉ោង​រថ​យន្ត​បី​គ្រឿង​បុក​បន្ត​គ្នា​របួស​ជន​បរ​ទេស​4​នាក់​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ត្រឹម​​រយៈ​ពេល​តែ​ជាង​១​ម៉ោង​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​រ​លើក​កើត​ឡើង​លើ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ភូមិ​សាស្ត្រ​​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ​ បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​ឪពុក​​និងកូន​ស្រី​តូច​ស្លា.ប់​យា៉ង​អាណោច​អាធ័ម​ និង​មនុស្ស​ចំនួន​៥​នាក់​ផ្សេង​ទៀត​​ ក្នុង​នោះ​៤​នាក់​ជា​ជន​ជាតិ​បរ​ទេស​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ ។

ខេត្ត​ព្រះ​សីហនុ​ ៖ ត្រឹម​​រយៈ​ពេល​តែ​ជាង​១​ម៉ោង​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​រ​លើក​កើត​ឡើង​លើ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ភូមិ​សាស្ត្រ​​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ​ បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​ឪពុក​​និងកូន​ស្រី​តូច​ស្លាប់​យា៉ង​អាណោច​អាធ័ម​ និង​មនុស្ស​ចំនួន​៥​នាក់​ផ្សេង​ទៀត​​ ក្នុង​នោះ​៤​នាក់​ជា​ជន​ជាតិ​បរ​ទេស​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ ។

បន្ទាប់​ពី​រថ​យន្ត​កុង​តឺ​ន័រ​ពាក់​ស្លាក​លេខ​ 3C-4101 នៅ​កន្ទុយ​រឺុ​ម៉ក​មាន​ស្លាក​លេខ​ SBLL 006 បាន​ត្របាក់​យក​ជីវិត​ឪពុក​និង​កូន​ស្រី​តូច​ស្លាប់​ភ្លាម​ៗ​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​និង​ជា​ម្តាយ​​រង​របួស​ធ្ងន់​ នៅ​វេលា​ម៉ោង​១០និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ ឧសភា នៅ​​ក្នុង​ទឹក​ដី​ស្រុក​ព្រៃ​នប់​ លើ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​១៦៨​-១៦៩​មិន​យូរ​ប៉ុន្មាន​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ចន្លោះ​ពេល​គ្នា​តែ​១​ម៉ោង​និង​៥​នាទី​ប៉ុណ្ណោះ​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ទឹក​ដី​ស្រុក​កំពង់​សិលា​ ដែល​ជា​​ស្រុក​ជាប់​គ្នា​ នៅ​ភូមិ​ចំការ​លួង​ ឃុំ​ចំការ​លួង​ មាន​មនុស្ស​ចំនួន​៤​នាក់​ជា​ជន​ជាតិ​បរ​ទេស​បាន​រង​របួស​ និង​បណ្តាល​ឱ្យ​រថ​យន្ត​ចំនួន​៣​គ្រឿង​រង​ការ​ខូច​ខាត​យា៉ង​ដំណំ​  ដែរ ។

ក្នុង​ករណី​ទី​២​នេះ​ កើត​ឡើង​បន្ទាប់​ពី​រថ​យន្ត​កូរ៉េ​ ពណ៌​ខៀវ​ ​ពាក់​ស្លាក​លេខ​កំពង់​ស្ពឺ​ 3A-0033 ដឹក​ខ្សាច់​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ​ (ជើង​ទៅ​ត្បូង​) បើក​បរ​ដោយ​ឈ្មោះ​ ហីុ ឈុន​ហួ​ ភេទ​ប្រុស​​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ភូមិ​ស្រែ​អំបិល​ ឃុំ​ស្រែ​អំបិល​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង​ មក​ដល់​ចំណុច​កើត​េហតុ​ រថ​យន្ត​នោះ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​វា៉វ​តែ​ម្តង​ បាន​ទៅ​បុក​ជាមួយ​រថ​យន្ត​ឡិច​សីុស​​ធុន​៣៣០​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ ក្រចេះ​ 2A-1000 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បើក​បរ​ដោយ​ឈ្មោះ​ ឆីវ​ សុភា​រម្យ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ អ្នក​រត់​តាក់​សីុ​ មាន​លំ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បណ្តាល​ឱ្យ​ស្ត្រី​រួម​ដំណើរ​ម្នាក់​ជា​ជន​ជាតិ​ឥណ្ឌូ​ណេ​សីុ​ រង​របួស​ស្រាល​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព