ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ីស​RX470បើក​បុក​រថ​យន្តឆ្លាម​មួយ​គ្រឿង​ហើយ​ព្យាយាម​បើក​រត់គេច​​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​ទៀត​​របួសធ្ងន់​ស្រាល​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិ​ម្នាក់​បាន​បើក​រថយន្ត​មួយ​គ្រឿង​ដោយ​រួម​ដំណើរ​ដោយ​បុរស​០២​នាក់​ទៀត​ បាន​បើក​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​ព្យា​យាម​បើក​រត់​គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ក្រ​ឡាប់​រថយន្ត​សន្លប់​អ្នក​បើក​បរ និង​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់​ស្រាល ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២​និង​៣០​នាទី​

រាជធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិចិន​​ម្នាក់​​បាន​បើក​រថយន្ត​មួយ​គ្រឿង​ដោយ​រួម​ដំណើរ​ដោយ​បុរស​០២​នាក់​ទៀត​ បាន​បើក​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​ព្យា​យាម​បើក​រត់​គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ក្រ​ឡាប់​រថយន្ត​សន្លប់​អ្នក​បើក​បរ និង​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់​ស្រាល ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២​និង​៣០​នាទី​រំ​លង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២២ ឧសភា ២០១៤ នៅ​ចំណុច​មុខ ធនាគារ ABA Bank តាម​ផ្លូវព្រះ​សី​ហនុ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ីសRX470 ​មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 2E-2529  ភ្នំពេញ​បើក​ដោយ​បុរស​ជន​ជាតិចិន​ម្នាក់​និង​រួម​ដមណើរ​ដោយ​បុរស​០២​នាក់​ទៀត​​ក ក្នុង​ទិសដៅ​ពី​កើត​ទៅ​​លិច​ តាម​ផ្លូវ​ព្រះ​សី​ហនុ​ ​ក៏​បាន​ទៅ​បុក​ចំ​ចំហៀង​ខាង​ឆ្វេង​រថយន្ត​កាម៉ារី​ឆ្លាម​ពណ៌​ខ្មៅ​មួយ​គ្រឿ​ង​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2D-1105 ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​ព្យា​យាម​បើក​រត់​មក​ដល់​ចំណុច​ជិត​​ស្តុប​ត្រ​សក់​ផ្អែម​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿងទៀត​​ ពណ៌ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-8557 ដែល​ជិះ​ដោយ​មនុស្ស​ប្រុស​ម្នាក់​និង​ស្រី​០២​នាក់​ បណ្តាល​ឱ្យ​របួស​ធ្ងន់​ស្រាល ចំណែក​រថយន្ត​បាន​ក្រ​ឡាប់​និង​អ្នក​បើក​បរ​រថយន្ត​​សន្លប់​នៅ​និង​កន្លែង​។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​របួស​ធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​សង្រ្គោះ​នៅ​មន្ទី​រ​ពេទ្យ ចំណែក​រថយន្ត​បង្ក​និង​ម៉ូ​​តូ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​ជំនាញ​នគរ​បាល​ចរាចរណ៏​ក្រុង​ភ្នំពេញ​រង​ចាំ​ការ​ដោះ​ស្រាយ​គ្នា​តាមផ្លូវ​ច្បាប់។