រាជធានីភ្នំពេញ ៖ ជនជាតិអាមេរិកមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ បានត្រូវសន្តិសុខផ្សារសូរិយាប្រទះឃើញកំពុងធ្វើអត្តឃាតអារ.កសម្លាប់ខ្លួនមិនដឹងមូលហេតុ នៅក្នុងស្តង់គ្មានអ្នកលក់ដូរមួយកន្លែងនៅក្នុងផ្សារសុរិយាម៉ល ។
ហេតុការណ៏នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ឧសភា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងថា នៅពេលនេះជនជាតិអាមេរិករូបនោះ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព
ចែករំលែកព័តមាននេះ