ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ជា​ពល​​រដ្ឋ​រស់​នៅ​សង្កាត់​​ព្រះពន្លា​ស្នើរ​សុំឱ្យ​​ខេត្តជួយធ្វើផ្លូ​វស្របមាត់​ស្ទឹងអោយខ្ពស់​ការពារគ្រោះ​​ទឹ​ក​ជំនន់​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ពី​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន​បាន​សម្លា.ប់​មនុស្ស​០៣​នាក់​ក្នុង សង្កាត់​ព្រះ​ពន្លា​​ពេល​នេះ​ប្រ​ជា​ពល​រដ្ឋ​បាន​ស្នើ​រ​សុំ​ឱ្យ​អាជា្ញ​ធរ​​ខេត្ត​ជួយ​កសាង​ផ្លូវ​ស្រប​​មាត់​ស្ទឹង​ឱ្យ​បាន​ខ្ពស់​​ដើម្បី​ការ​ពារ​ទឹក​ជំនន់​។

​ ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ឬស្សី សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យបាន​លើក​ឡើង​ថា​​​​​​ភូមិ​​​មួយ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ពី​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន​បាន​សម្លាប់​មនុស្ស​០៣​នាក់​ក្នុង សង្កាត់​ព្រះ​ពន្លា​​ពេល​នេះ​ប្រ​ជា​ពល​រដ្ឋ​បាន​ស្នើ​រ​សុំ​ឱ្យ​អាជា្ញ​ធរ​​ខេត្ត​ជួយ​កសាង​ផ្លូវ​ស្រប​​មាត់​ស្ទឹង​ឱ្យ​បាន​ខ្ពស់​​ដើម្បី​ការ​ពារ​ទឹក​ជំនន់​។

​ ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ឬស្សី សង្កាត់​ព្រះ​ពន្លា​  ក្រុង​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យបាន​លើក​ឡើង​ថា​​​​​​ភូមិ​​​មួយ​នេះ​​គឺ​ប្រ​ជា​ពល​រដ្ឋ​នៅ​​តាម​បណ្តោយ​​​​ស្ទឹង​និង​​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​២​ឆ្នាំ​ជាប់​គ្នា​​​ ដែល​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​គ្រោះ​ទឹក​ជំនន់​នេះ​បាន​សម្លាប់​​មនុស្ស​អស់​ចំនួន​០៣​នាក់​មក​ហើយ​ ​ដោយ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ប្រ​ជា​ពល​រដ្ឋ​បាន​សំណូម​ពរ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​និង​មន្រ្តី​ជំនាញ​ជួយ​កសាង​ផ្លូវ​ឱ្យ​បាន​​ខ្ពស់​ដើម្បី​ទប់​ស្កាត់​​គ្រោះ​ទឹក​ជំនន់​។

លោក ជា​ហួត ចៅ​សង្កាត់​ព្រះ​ពន្លាបាន​ឱ្យ​ដឹង​ថា​ ​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ឬស្សី​នេះ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​២​ឆ្នាំ​ជាប់​គ្នា​ និង​បាន​សម្លាប់​មនុស្ស​០៣​នាក់​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​។​លោក​បាន​បន្ត​ថា ខាង​សង្កាត់​បាន​ស្នើ​សុំ​​ថវិការ​ក​សាង​ផ្លូវ​ការ​ពារ​ទឹក​ជំនន់​​​ដែរ​​​តែ​មិន​ទាន់​ទទួល​បាន​នៅឡើយ​ទេ ក៏ប៉ុន្តែ​ឆ្នាំ​២០១៤​នេះ​ខាង​សង្កាត់​បាន​​ទទួល​ថវិការ​ជួស​ជុល​ផ្លូវ​ភូមិ​ចក​ប្រ​វែង​​៦២០​ម៉ែត្រ និង​ភូមិ​មួយ​មាន​ប្រ​វែង​៨០០​ម៉ែត្រ ។

ដោយ​ឡែក​លោក ម៉ៅ សូរ ប្រ​ធាន​មន្ទីរ​អភិវឌ្ឍជន​បទ​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ចំពោះ​ការ​អភិ​វឌ្ឍ​ខេត្ត​គឺ​អភិវឌ្ឍ​តាម​គម្រោង​​ប្រ​សិន​បើ​ជា​ប្រ​ជា​ពល​រដ្ឋ​ ឃុំ សង្កាត់​ធ្វើ​គម្រោង​ស្នើ​សុំ​​​​ហើយ​ស្នើ​សុំ​ទៅ​ក្រ​សួង​បាន​និង​ធ្វើ​ការ​ក​សាង​​ជូន ប៉ុន្តែ​ភូមិ​ឬស្សី​​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោ​ភ័ណ មិន​ទាន់​ទទួល​បាន​គម្រោង​ទេ​។នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​គឺ​ក្រសួង​បាន​ទម្លាក់​ថវិការ​ក​សាង​ផ្លូវ​ប្រ​វែង​១៤​គី​ឡូ​ម៉ែត្រ ដែល​ត្រូវ​យក​ទៅ​កសាង​ផ្លូវ​តាមបន្ទាត់​​ព្រំដែន​​ចាប់​ពីឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ ទៅ​ដល់​ឃុំ​ប្រាសាទ​ត្បែង​ស្រុក​ថ្ម​ពួក​។