រាជធានីភ្នំពេញ ៖ មនុស្សប្រុស- ស្រី០៤នាក់ដែលជាគូរសង្សារនិងគ្នាបានរងរបួសធ្ងន់និងស្រាលដោយសារតែដាច់កន្រ្តកធ្លាក់ទូរទេះភ្លើងមកដី ខណះពួកគេទាំង០៤នាក់កំពុងជិះរទេះភ្លើងលេងក្នុងមណ្ឌលកម្សាន្តសួនសុបិន្តចំការព្រីង ។ ហេតុការណ៏នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី២៧ មេសា ២០១៤ នៅក្នុងមណ្ឌលកម្សាន្តសួនសុបិន្តចំការព្រីង ស្ថិតក្នុងភូមិច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះទី១.លី ម៉ានុត ភេទប្រុស អាយុ២៧ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យន័រតុន ស្នាក់នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ របូសធ្ងន់, ទី២.ឈ្មោះ គឹម សឿន ភេទស្រី អាយុ២៣ឆ្នាំ ជាកម្មការនីកាត់ដេរ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ របួសធ្ងន់បែកក្បាលពីក្រោយដេរ៨ថ្នេរ ។ជនរងគ្រោះទី០១និងទី២ជាគូរសង្សារគ្នា។
ជនរងគ្រោះទី៣.ឈ្មោះជុំ សុខុម អាយុ ១៧ឆ្នាំ ភេទប្រុស ជាសិស្ស រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ,ជនរងគ្រោះទី៤. ឈ្មោះ ភឿក ស្រីភក្រ្ត័ ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះទី ៣និងទី៤ គឺជាគូរសង្សារគ្នា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង០៤នាក់បានដើរលេងក្នុងមណ្ឌលកម្សាន្តសួនសុបិន្តចំការព្រីង បន្ទាប់មកជនរងគ្រោះទាំង០៤នាក់នាំគ្នាឡើងជិះរថភ្លើង ខណះពេលកំពុងតែជិះស្រាប់តែរទេះភ្លើងនោះដាច់កន្រ្តកហើយធ្លាក់ទូររថភ្លើងមកដល់ដី បណ្តាលឱ្យគូរសង្សារ០២គូរដែលជិះក្នុងទូររថភ្លើងដែលដាច់ធ្លាក់នេះរងរបួសធ្ងន់ស្រាល ។ភ្លាមៗជនរងគ្រោះ០២នាក់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅគ្លីនិកមួយនៅក្នុងខណ្ឌសែនសុខហើយជនរងគ្រោះ០២នាក់ទៀត បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមះ។
ក្រោយពេលកើតហេតុ កន្លែងរថភ្លើងដាច់ធ្លាក់បណ្តាលឱ្យរបួសមនុស្សធ្ងន់ស្រាលនេះ ត្រូវបានគេរៀបចំយ៉ាងស្អាតឡើងវិញ ប៉ុន្តែព័ត៌មាននេះបានដឹងដល់សមត្ថកិច្ចចុះមកធ្វើការសាកសួរផងដែរ។
គូរបញ្ជាក់ផងដែរថា មណ្ឌលកម្សាន្តសួនសុបិន្តចំការព្រីងនេះគឺជារបស់លោក ឧកញាទ្រី ហេង ដែលបានបើកឱ្យប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានមកលេងម្សាន្ត ។
ចែករំលែកព័តមាននេះ