ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូឌ្រីមសង់​ជិះគ្នា​០២នាក់​​បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​ឡិច​ស៊ីស​RX-300​បណ្តាល​ឱ្យ​​បែកស្តុបរថ​យន្ត​​ចំណែក​មនុស្ស​អត់​មាន​របួស​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​ដំណើរ​ដោយ​យុវជនម្នាក់ទៀត​បាន​បើក​ម៉ូតូ​​ឌ្រី​ម​សង់​២០១០​ឡើង​ស៊េរី​២០១៤​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AB-1599 តាម​ផ្លូវ​២៧១ ហើយ​បាន​ជិះ​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ឡិច​​ស៊ីស​RX-300​​ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-6967 ជិះ​គ្នា​០២​នាក់​ ដែល​បើក​ស្រប​ទិស​គ្នា​ជា​មួយ​ម៉ូតូ បណ្តាល​ឱ្យ​រថយន្ត​ឡិច​ស៊ីស​ បែក​ស្តុប​ក្រោយ​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​ដំណើរ​ដោយ​យុវជនម្នាក់ទៀត​បាន​បើក​ម៉ូតូ​​ឌ្រី​ម​សង់​២០១០​ឡើង​ស៊េរី​២០១៤​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AB-1599 តាម​ផ្លូវ​២៧១ ហើយ​បាន​ជិះ​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ឡិច​​ស៊ីស​RX-300​​ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-6967 ជិះ​គ្នា​០២​នាក់​ ដែល​បើក​ស្រប​ទិស​គ្នា​ជា​មួយ​ម៉ូតូ បណ្តាល​ឱ្យ​រថយន្ត​ឡិច​ស៊ីស​ បែក​ស្តុប​ក្រោយ​ខាងស្តាំ និង​ជ្រុះ​ស្លាក​លេខ ។

ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​ម៉ោង​១០​និង​០៥​នាទីយប់​ ថ្ងៃ​ទី​២៣​ មេសា២០១៤នៅ​តាម​បណ្តោយ​ផ្លូវ ២៧១ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ហើយ​ក្នុង​ហេតុ​ការណ៏​នេះ​ពុំ​មាន​អ្នក​រង​របួស​ទេ​។

ក្រោយ​ពេល​កើត​ហេតុ​​ភាគី​ខាង​រថយន្ត​ទាមទារសំណង​២៧០ដុល្លារ ហើយ​ភាគី​ខាង​ម៉ូតូ​សុំ​សង​ត្រឹម​២៥០​ដុល្លារ ។