ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ប្រហាររឿង​ស្នេហ៍ត្រី​កោណ អ្នក​រងគ្រោះ​ទទួលមរណ​ភាព បុរស​ជាប្តីគឺ​ជាឃាតក​រដៃ​ដល់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​​ជាង​បៀក​ថ្នាំ​ផ្ទះ​ ត្រូវ​ជន​មួយ​​ក្រុម​កា.ប់​ប្រហារ​មិន​ត្រា​ប្រណី​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​នោះ​ ពេល​នេះ​បាន​ស្លា.ប់​ហើយ​ កាល​ពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដោយ​សារ​តែ​របួស​មាន​សភាព​ធ្ងន់​ពេក​ ក្រុម​គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​​ជាង​បៀក​ថ្នាំ​ផ្ទះ​ ត្រូវ​ជន​មួយ​​ក្រុម​កាប់​ប្រហារ​មិន​ត្រា​ប្រណី​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​នោះ​ ពេល​នេះ​បាន​ស្លាប់​ហើយ​ កាល​ពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដោយ​សារ​តែ​របួស​មាន​សភាព​ធ្ងន់​ពេក​ ក្រុម​គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ អ៊ុយ​ អាយ​ ហៅ​សុផា​និត អាយុ​២៧​ឆ្នាំ គឺ​ជា​បុរស​ពោះ​មា៉យ​ដែល​បាន​លែង​លះ​ប្រពន្ធ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ​ សព្វ​​ថ្ងៃ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រឡោង​ ឃុំ​ទឹក​ថ្លា​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃ​វែង ។ ជន​​រង​គ្រោះ​ត្រូវ​បាន​ជន​១​ក្រុម​មាន​គ្នា​៨​នាក់​ ធ្វើ​សកម្ម​ភាព​កាប់​ប្រហារ​ចំនួន​២៣​កាំ​បិត​ បណ្តាល​ឱ្យ​រង​របួស​សុសសាច់​ពេញ​ខ្លួន​ប្រាណ​ ដៃ​ជើង​ ដេក​ដួល​នៅ​ក្នុង​ថ្លុក​ឈាម​សន្លប់​ស្តូក​ស្តឹង​ បន្ទាប់​មក​ក្រុម​ឃាត​ករ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​គេច​ខ្លួន​បាត់​ស្រមោល​ ប៉ុន្តែ​ក្នុង​ចំណោម​ម៉ូតូ​ទាំង​៤​គ្រឿង​នោះ​ត្រូវ​បាន​គេ​ស្គាល់​១​គ្រឿង​មា៉ក​ហុង​ដា​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣២៦៧​ ។ មុន​នេះ​តាម​ព័ត៌​មាន​ជំហាន​ដំបូង​ថា ជន​ដៃ​ដល់​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៦​នាក់​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ការ​ដ្ឋាន​សំណង​់​ផ្ទះ​ល្វែង​​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ករណី​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ស្រាវ​ជ្រាវ​យា៉ង​ដុត​ដៃ​ដុត​ជើង​បំផុត​ និង​បាន​អះ​អាង​ថា រឿង​នេះ​ផ្តើម​ចេញ​ពី​ទំនាស់​ស្នេហា​ត្រី​កោណ​ ព្រោះ​បើ​យោង​តាម​ការ​សាក​សួរ​សាច់​ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​គឺ​ជា​បុរស​ពោះ​មា៉យ​ដែល​បាន​លែង​លះ​គ្នា​ជាមួយ​ប្រពន្ធ​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ​ ។ មិន​តែ​ប៉ុណ្ណោះ​ក្រោយ​ពេល​លែង​ប្រពន្ធ​រួច​ហើយ​ ជន​រង​គ្រោះ​បាន​ចេញ​ពី​ស្រុក​កំណើត​មក​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ធ្វើ​ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ហើយ​បាន​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ កិ​ ស្រី​មុំ​ អាយុ​៣០​ឆ្នាំ ដែល​ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ជាមួយ​គ្នា​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ និង​មាន​ស្រុក​កំណើត​ជាមួយ​គ្នា​​ដែរ ។ ពួក​គេ​ទាំង​២​នាក់​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​ រហូត​រស់​នៅ​ក្នុង​ផ្ទ​ះ​ជួល​ជាមួយ​គ្នា​ទៀត​ផង ហើយ​ស្ត្រី​រូប​នោះ​មាន​ប្តី​រួច​ទៅ​ហើយ​ ប៉ុន្តែ​មាន​ភាព​រកាំ​រកូស​នឹង​គ្នា​នៅ​ក្នុង​រង្វង់​គ្រួសារ​ រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​ឡើយ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្ត្រី​រូប​នោះ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា នាង​លែង​លះ​ប្តី​ដាច់​ស្រេច​ហើយ​ ទើប​ជន​រង​គ្រោះ​រឹត​តែ​ស្រលាញ់​នាង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ហើយ​ពួក​គេ​បាន​ទាក់​ទង​ស្នេហា​​គ្នា​ជាង​៥​ខែ​កន្លង​មក​ហើយ​ ។ ចំណែក​ឯ​បុរស​ជា​ប្តី​ស្ត្រី​រូប​នោះ​ក៏​បាន​ដឹង​រឿង​នេះ​ច្បាស់​ និង​បាន​តាម​យា៉ង​ប្រកៀក​ប្រកិត​ដែរ រហូត​ជន​រង​គ្រោះ​លែង​ហា៊ន​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​​​តទៅ​ទៀត​ និង​បាន​បោះ​បង់​ចោល​ការ​ងារ​ជា​​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ងាក​មក​ធ្វើ​ជា​កម្ម​ករ​សំណង់​វិញ​ ប៉ុន្តែ​គេ​នៅតែ​មាន​​ទំនាក់​ទំនង​ស្នេហា​ស្អិត​រមួត​ជាមួយ​ស្ត្រី​ឈ្មោះ​ កិ​ ស្រី​មុំ​ នោះ​ដដែល​ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ប្តី​ស្ត្រី​នោះ​ខឹង​ ហើយ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ បុរស​ជា​ប្តី​នោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ​ សុំ​ឱ្យ​ជួយ​អន្តរា​គមន៍​រឿង​ជន​រង​គ្រោះ​ស្រលាញ់​ប្រពន្ធ​របស់ខ​្លួន​ ប៉ុន្តែ​នគរ​បាល​មិន​ទាន់​បាន​ចាត់​ការ​ឱ្យ​នៅ​ឡើយ​ ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២២ មេសា ខណៈ​ជន​រង​គ្រោះ​កំពុង​ធ្វើ​ការ​ស្រាប់​តែ​បុរស​ជា​ប្តី​ស្ត្រី​រូប​នោះ​បាន​ដឹក​នាំ​បក្ស​ពួក​៧​នាក់​ទៀត​ជិះ​ម៉ូតូ​៤​គ្រឿង​ទៅ​ក្រវែល​ មើល​ឃើញ​ជន​រង​គ្រោះ​កំពុង​ធ្វើ​ការ​ក៏​បាន​ឈប់​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​ ។

ចំណែក​ជន​រង​គ្រោះ​ពេល​ដឹង​​ថា​មាន​រឿង​មិន​ស្រួល​ក៏​បាន​រត់​ពួន​ដែរ​ ប៉ុន្តែ​ខណៈ​នោះ​ជន​ដៃ​ដល់​បាន​ដើរ​ចូល​ទៅ​រក​ដល់​ក្នុង​ផ្ទះ​ ។ ដោយ​ឡែក​ ប្អូន​ប្រុស​ជី​ដូន​មួយ​ជន​រង​គ្រោះ​ម្នាក់​បាន​ឈរ​រាំង​ផ្លូវ​មិន​ឱ្យ​ចូល​ ប៉ុន្តែ​ត្រូវ​ជន​នោះ​ចាប់​ទាញ​ចេញ​ បន្ទាប់​មក​បាន​ចូល​ទៅ​កាប់​ប្រហារ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ដេក​ដួល​​នៅ​ក្នុង​ថ្លុក​ឈាម​តែ​ម្តង​ និង​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។ ពេល​នេះ​នគរ​បាល​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ចាប់​ខ្លួន​ក្រុម​ឃាត​ករ​ទាំង​នោះ​​ហើយ ៕