ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ពាណិជ្ជ​កម្ម​​ថៃ​បដិសេធ​សំណើ​ឥណ​ទាន​បន្ថែម​ដល់​កសិករ​ផលិត​ស្រូវ​

10 ឆ្នាំ មុន

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ថៃ បាន​ថ្លែង​បដិសេធ​​ទៅ​នឹង​​ការ​ស្នើ​សុំ​​ឥណ​ទាន​បន្ថែម​ចំនួន​៤០​ពាន់​លាន​បាត​ ស្មើ​នឹង​១,២៣៧​​​ពាន់​លាន​ដុល្លារ​អាមេរិក​ ពី​ថវិកា​​កណ្តាល​​របស់​រដ្ឋ​ ដើម្បី​ផ្តល់​ជូន​កសិករ​សម្រាប់​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​​​ផលិត​ស្រូវ​​​អង្ករ​ឱ្យ​រដ្ឋា​ភិបាល ​ដោយ​លោក​បាន​អះ​អាង​ថា​​វា​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ការ​ខ្ចី​​២,៧៧​ពាន់លាន​ដុល្លារ​​​តាម​ផែ​ន​

​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ថៃ បាន​ថ្លែង​បដិសេធ​​ទៅ​នឹង​​ការ​ស្នើ​សុំ​​ឥណ​ទាន​បន្ថែម​ចំនួន​៤០​ពាន់​លាន​បាត​ ស្មើ​នឹង​១,២៣៧​​​ពាន់​លាន​ដុល្លារ​អាមេរិក​ ពី​ថវិកា​​កណ្តាល​​របស់​រដ្ឋ​ ដើម្បី​ផ្តល់​ជូន​កសិករ​សម្រាប់​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​​​ផលិត​ស្រូវ​​​អង្ករ​ឱ្យ​រដ្ឋា​ភិបាល ​ដោយ​លោក​បាន​អះ​អាង​ថា​​វា​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ការ​ខ្ចី​​២,៧៧​ពាន់លាន​ដុល្លារ​​​តាម​ផែ​ន​ការណ៍​ ។

លោក​បាន​បន្ថែម​​ថា ក្រសួង​នឹង​សង​សរុប​​ជាមួយ​នឹង​ឥណ​ទាន២០​​ពាន់​លាន​បាត (៦១៨,៨២​លាន​ដុល្លារ​អាមេរិក) ពីថវិកា​កណ្តាល​ទៅ​តាម​កាល​កំណត់​​នា​ខែ​ក្រោយ​ មុន​ពេល​នឹង​​​ធ្វើ​ការ​សម្រេច​ស្វែង​រក​ឥណ​ទាន​បន្ថែម​ ។ ជាង​នេះ​ទៅ​ទៀត​ ក្រសួង​បាន​​រៀប​ចំ​បង្វែរ​ទឹក​ប្រាក់​១០​ពាន់​លាន​បាត (៣០៩,៤១​លាន​​ដុល្លារ) ទៅ​ក្រសួង​ហិរញ្ញ​វត្ថុ​​ កាល​ពី​ខែ​​មុន បន្ទាប់​ពី​ការ​លក់​អង្ករ​ចេញ​ពី​ស្តុក​របស់​ខ្លួន​ ហើយ​ថែម​ទាំង​មាន​ក្តី​រំពឹង​ថា​​ផ្តល់​ឱ្យ​បន្ថែម​​ទៀត​ចំនួន​៥​ពាន់​លាន​បាត (១៥៤,៧០​លាន​ដុល្លារ) នៅ​ក្នុង​ខែ​នេះ ។ ដើម្បី​ជួយ​ដល់​​កសិករ​ដែល​កំពុង​រង​ទុក្ខ​ពី​ការ​សង​ប្រាក់​ហួស​កាល​កំណត់​​សង​ ក្រសួង​​កំពុង​​រង់​ចាំ​ឥណ​ទាន​ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រសួង​ហិរញ្ញ​វត្ថុ ។

រដ្ឋា​ភិបាល​​បាន​ផ្តល់​​​ឱ្យ​កសិករ​​ប្រមាណ​​ជា​១០០​ពាន់​លាន​បាត (៣​ពាន់​លាន​ដុល្លារ) ប៉ុន្តែ​នៅ​តែ​ហួស​កំណត់​សង​ចំនួន​៩០​ពាន់​លាន​បាត (២,៧​ពាន់​លាន​ដុល្លារ) ។ ប្រទេស​ថៃ បាន​ប្តេជ្ញា​ផ្គត់​ផ្គង់​អង្ករ​ឱ្យ​បាន​មួយ​លាន​​តោន​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ហ្វ៊ីលីពីន​នៅ​ឆ្នាំ​ចុង​ក្រោយ​ រហូត​ដល់​ឆ្នាំ​២០១៧ ។ សម្រាប់​ឆ្នាំ​នេះ​ ថៃ​មាន​ក្តី​រំពឹង​​​ថា​នឹង​បញ្ជូន​អង្ករ​បាន​ប្រហែល​១,៤​លាន​តោន​ទៅ​ប្រទេស​ហ្វ៊ីលី​ពីន ៕