ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារថ្មគោល​ត្រូវបានរិះគន់​ពីប្រជាពលរដ្ឋ​ជាអាជីវករថា​លុយភាស៊ី​បង់ជាប្រចាំ​ តែសំរាម​ទុកឱ្យ​​គំនរ​ធ្វើ​ឱ្យ​ប៉ះ​​ពាល់​បរិ​ស្ថាន​

10 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង ​៖ ផ្សារថ្ម​គោលត្រូវ​បានរិះគន់​ពី​ប្រជាពលរដ្ឋ​​ជាអាជីវករ​​ថា​ លុយភា​ស៊ីបង់ជា​ប្រ​ចាំ ​តែសំរាម​​​​ទុកឱ្យ​​​​គំនរ​​មានក្លិន​ស្អុយធ្វើ​ឱ្យ​ប៉ះ​ពាល់​បរិស្ថាន​ដល់​ប្រ​ជាពលរដ្ឋ។

 ខេត្ត​​បាត់​ដំបង ផ្សារថ្ម​គោលត្រូវ​បានរិះគន់​ពី​ប្រជាពលរដ្ឋ​​ជាអាជីវករ​​ថា​ លុយភា​ស៊ីបង់ជា​ប្រ​ ចាំ ​តែសំរាម​​​​ទុកឱ្យ​​​​គំនរ​​មានក្លិន​ស្អុយធ្វើ​ឱ្យ​ប៉ះ​ពាល់​បរិស្ថាន​ដល់​ប្រ​ជាពលរដ្ឋ។

អាជីវករ​​បានប្រាប់​ថា កាល​ពីប្រជាពលរដ្ឋជាអាជីវក​រចូល​ទៅលក់​គឺ​មា​នបរិស្ថាន​ល្អ ហើយ​ប្រជាពល​រដ្ឋបាន​​នាំ​​គ្នាស​ម្រេច​ចិត្តឈប់​លក់​ នៅផ្សារថ្ម​គោល​​ចាស់ឱ្យ​​គេរុះរើ ​ហើយនាំគ្នា​មកលក់នៅ​ផ្សារថ្មគោលថ្មី​។ តែក្រោយពេល​ដែល​​មក​​លក់​នៅផ្សារ​ថ្មគោលថ្មី​មួយរយៈក្រោយ​មកបញ្ហា​សណ្តាប់​ និងបរិស្ថាន​​បានកើត​មានដូចគំន​​រ​សំរាម​​នៅតាម​ផ្លូវក្នុង​ផ្សារ ​និង​នៅ​​ក្នុង​បរិវេណ​ផ្សារទុក​រហូតដល់​មានគំនរ​សំរាម ​និងមានក្លិន​ស្អុយដែល​ធ្វើឱ្យ​​ ប៉ះ​ពាល់​បរិស្ថាន។

អ្នកយក​ព័ត៌មានបានជួប​តំណាង​ផ្សារ​ម្នាក់​ ហើយ​បាន​ប្រាប់​ថា​ មូលហេតុ​ដែល​មាន​គំនរសំរាម​ច្រើន​ គឺ​ដោយ​សារ​កម្មករ​ទៅ​​លេង​​ស្រុក​កំណើត​ថ្ងៃ​ចូលឆ្នាំ​ បន្ទាប់​ពី​ត្រ​ឡប់​មក​វិញ​នឹង​ធ្វើការ​ប្រ​មូលសំរាម​ស្អាត​ដូច​ធម្មតាវិញ​ហើយ។