ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកតិរច្ឆាន​ស្រវឹងស្រា​ចាប់កូនស្រី​មិនគ្រប់​ទឹករំលោ.ភ​នៅលើផ្ទះ

10 ឆ្នាំ មុន

ខេត្ត​​កំពង់​ចាម ​៖កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំព្រះ​ធាតុ ​ស្រុកអូរ​រាំងឪ​ បាន​ឃាត់​ជន​សង្ស័យ​ឈ្មោះ ​ឆយ ​ណាន​ ភេទ​បុ្រស​ អាយុ ​៣៦ ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​ ២១ មេសា​ ២០១៤​ ដោយជាប់​ចោទចាប់​កូនស្រីបង្កើត​មិនគ្រប់​ទឹកអាយុ ​១៦ឆ្នាំរំ​លោភសេព​សន្ថវៈ​នៅ​លើផ្ទះ​​របស់​​ខ្លួន​រហូត​បាន​សម្រេច​។

ខេត្ត​​កំពង់​ចាម ​៖កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំព្រះ​ធាតុ ​ស្រុកអូរ​រាំងឪ​ បាន​ឃាត់​ជន​សង្ស័យ​ឈ្មោះ ​ឆយ ​ណាន​ ភេទ​បុ្រស​ អាយុ ​៣៦ ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​ ២១ មេសា​ ២០១៤​ ដោយជាប់​ចោទចាប់​កូនស្រីបង្កើត​មិនគ្រប់​ទឹកអាយុ ​១៦ឆ្នាំរំ​លោភសេព​សន្ថវៈ​នៅ​លើផ្ទះ​​របស់​​ខ្លួន​រហូត​បាន​សម្រេច​។

លោក​វរៈ​សេនីយ៏​ត្រី លឿ​ង រដ្ឋា ​អធិការនគរ​បាល​ស្រុក​អូររាំង​ឪ បាន​ប្រាប់ឲ្យ​ដឹងថា​ នៅ​ពេល​ល្ងា​ចថ្ងៃ​ទី២០​ មេសា ​បុរស​ជា​​ឪពុក​បាន​ទៅ​ចូលរួមមង្គលកា​រគេ​នៅ​ក្នុង​ភូមិ​ ដោយជួប​ជុំមិត្តភក្តិ​ផងនោះ​បានផឹក​ស្រាបៀរ​រហូត​ស្រវឹង​ធ្លាក់​ភ្នែក​ ហើយ​នៅ​​ពេល​​យប់បាន​ត្រឡប់​មកផ្ទះ​វិញ ​។

លោកវរៈ​សេនីយ៏​ត្រី លឿង​ រដ្ឋា អធិការ​នគរបាល​ស្រុកអូរ​រាំងឪ ​បានប្រាប់​បន្តថា ​ រហូតដល់​វេលាម៉ោង​ប្រហែល​១១​យប់ បុរស​​ឈ្មោះ​ ​​ណាន​ បានសសៀរៗ​បំរុងទៅ​អីៗ ​ ប្រពន្ធ​របស់ខ្លួន​មិន​ឲ្យ​លុះ​ពេល​​យប់​ស្ងាត់ក៏​ឪពុកនេះ​ បាន​ចាប់កូន​ស្រី​មិន​គ្រប់​​ទឹក​ឈ្មោះ​« ណ.រ.ច.ន » ​ រំលោភ​សេពសន្ថវៈ​រហូតបាន​សម្រេច​តាមចំណង​កាមត​ណ្ហា​ ​។ លុះមក​ដល់វេលា​ម៉ោង១១​ ព្រឹកថ្ងៃ​​ទី​ ២១​ មេសា​ ស្ត្រីជា​ម្តាយបាន​ប្តឹងមក​រូបលោក​ (លឿង រដ្ឋា ) ​តាមទូរស័ព្ទ​ដើម្បី​ឲ្យជួយ​អន្តរាគមន៏​ចាប់បុរស​ជាប្តី ​ បន្ទាប់​ពី​​ទទួល​​បាន ​បណ្តឹងនេះភ្លាម​ ក៏បាន​ចាត់ឲ្យ​កម្លាំង​ប៉ុស្ត៏រដ្ឋបា​លឃុំព្រះ​ធាតុ ចុះ​ទៅកាន់​ភូមិថ្មីកណ្តាល​ ឃុំព្រះធាតុ​​ដោយ​បាន​​ហៅ​បុរស​​ជាប្តី​មកប៉ុស្តិ៍​។ ហើយ​បានឆ្លើយសារភាព​ថា ខ្លួន​ពិតជា​បានចាប់​រំលោភ​កូនស្រី​បង្កើត​មិនគ្រប់​ទឹក ​រំលោភ​សេពសន្ថវៈ​​ដោយ​​ពិត​ប្រាកដ​មែន ​ នៅ​លើផ្ទះរបស់ខ្លួន​ដោយសារ​តែស្រវឹង​ស្រាក្រោយ​ពីត្រឡប់​មកពីការ​អ្នក​ភូមិវិញ​ ។

លោកវរៈ​សេនីយ៏​ត្រី លឿង​ រដ្ឋា ​អធិការនគរ​បាលស្រុកអូរ​រាំងឪ ​ បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះឆយ ​​ណាន ​នាល្ងា​ចថ្ងៃ​ទី ​២១​ មេសា ​ កំពុងស្ថិត​នៅអធិការដ្ឋាន​នគរបាល​ស្រុកអូររាំង​ឪ ដោយ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​រៀបចំ​កសាង​សំណុំ​រឿង​ បញ្ជូន​​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និងចាត់​ការបន្ត​ទៅសាលា​ដំបូង​ខេត្ត ដើម្បីផ្តន្ទា​ទោសតាម​ច្បាប់​ ។ តាមបណ្តឹង​​របស់​ស្ត្រី​​ជា​ប្រពន្ធវិញ​មិនអត់អោន​ឲ្យប្តីដែល​បានប្រព្រិត្ត​នូវទង្វើ​ដ៏ថោក​ទាបបែប​នេះទេ​ ។