ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​អា​ក្រក់​9ចំណុច​បុ​រសគួរបោះ​បង់​អំ​ឡុង​ពេល​រួម​ភេទ

10 ឆ្នាំ មុន

បើ​និយាយ​ពី​ការរួម​ភេទ បុរស​ភាគ​ច្រើន​មិន​បាន​គិត​ដល់​នា​រី​ជា​ដៃ​គូ​នោះ​ទេ ។ អ្វី​ដែល​ពួក​គេ​ចង់​បាន​គឺ​ភាព​ស្រ​ណុក​ស្រួលតែ​ម្នាក់​ឯង​ដោយ​ភ្លេច​គិត​ពី​អា​រម្មណ៍​ដៃ​គូ​ដែល​ជា​ភាគី​សំ​ខាន់​នៃ​សេចក្តី​សុខ​របស់​ខ្លួន​ ។ បុរស​គួរ​ដឹង​ថា ការរួម​ភេទ​គឺ​ជា​រឿង​មួយ​សំ​ខាន់​ស្ថិត​នៅពី​ក្រោយ​ពាក្យ​​ស្រ​ឡាញ់​ ។ ដូច្នេះ​ បើ​ការរួម​ភេទ​មិន​ផ្តល់​សេចក្តី​សុខ​ដល់​ដៃ​គូ​ទាំង​ទ្វេ​ វា​អាច​ក្លាយ​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​វិញ ។

បើ​និយាយ​ពី​ការរួម​ភេទ បុរស​ភាគ​ច្រើន​មិន​បាន​គិត​ដល់​នា​រី​ជា​ដៃ​គូ​នោះ​ទេ ។ អ្វី​ដែល​ពួក​គេ​ចង់​បាន​គឺ​ភាព​ស្រ​ណុក​ស្រួលតែ​ម្នាក់​ឯង​ដោយ​ភ្លេច​គិត​ពី​អា​រម្មណ៍​ដៃ​គូ​ដែល​ជា​ភាគី​សំ​ខាន់​នៃ​សេចក្តី​សុខ​របស់​ខ្លួន​ ។ បុរស​គួរ​ដឹង​ថា ការរួម​ភេទ​គឺ​ជា​រឿង​មួយ​សំ​ខាន់​ស្ថិត​នៅពី​ក្រោយ​ពាក្យ​​ស្រ​ឡាញ់​ ។ ដូច្នេះ​ បើ​ការរួម​ភេទ​មិន​ផ្តល់​សេចក្តី​សុខ​ដល់​ដៃ​គូ​ទាំង​ទ្វេ​ វា​អាច​ក្លាយ​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​វិញ ។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​អា​ក្រក់​ដែល​ពួក​គេ​គួរ​លះ​បង់​ចោល​ដើម្បី​ផ្តល់​សេចក្តី​ដល់​នា​រី​ជា​ដៃ​គូ ៖

​១- មិន​ថើប​នា​រី​ជា​ដៃ​គូ ៈ
បុរស​ស្ទើរ​ទាំង​អស់​មិន​បាន​ថើប​ដៃ​គូ​ខ្លួន​ទេ​ក្នុង​ពេល​ពួក​គេ​កំពុង​រួម​ភេទ​ ។ នេះ​ប្រ​ហែល​មក​ពី​ក្បាច់​ដែល​ពួក​គេ​ប្រើ​មិន​អំណោយ​ផល​ដល់​ការ​ថើប ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​មិន​គួររំ​លង​ចោល​​សកម្ម​ភាព​នេះ​ទេ ។

២- ចូល​ចិត្ត​ខាំ មុន​ពេល​ដៃ​គូ​សម្រើប ៈ
បើ​ទោះ​ណា មនុស្ស​ជាច្រើន​ចូល​ចិត្ត​ដៃ​គូ​ដែល​មាន​ភាព​គឃ្លើន តែ​ការ​ខាំ​លើ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​មុន​សម្រើប​ អាច​​នាំ​ឱ្យ​ឈឺ​ ហើយ​បាត់​បង់​អា​រម្មណ៍​ស្រណុក​ស្រួល ។ ដូច្នេះ​មុន​ពេល​អ្នកខាំ​ញេញ​ត្រ​ចៀក ស្មា ក ឬផ្នែក​ណា​មួយ​លើ​រាង​កាយ​របស់​នាង​  ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ នាង​មាន​សម្រើប​គ្រប់​គ្រាន់ ។​

៣- តម្រង់​តែ​តំ​បន់​ពិ​សេស​​​ដោយ​មិន​អើ​ពើ​នឹង​កន្លែង​ផ្សេង​​​  ៈ
ពិត​ណាស់ ប្រ​ឡោះ​ភ្លៅជា​តំបន់​ដែល​បុរស​ស្ទើរ​ទាំង​អស់​អន្ទះ​សា​ស្លឈាម​ចង់​ដឹង​ចង់​ឃើញ​  ប៉ុន្តែ​គេ​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​ ក្នុង​នោះ​មាន​ដូច​ជា ជង្គង់ កដៃ ខ្នង ក្បាល​ពោះជា​ដើម​ ។ ការ​ស្ទាប​និង​ថើប​បបោស​អង្អែល​ថ្នម​ៗ​នៅ​កន្លែង​ទាំង​នេះ​ក៏​អាច​ធ្វើ​ឱ្យ​នា​រី​មាន​សម្រើប​បាន​ដែរ ។

៤- សង្កត់​លើ​ដៃ​គូ​មួយ​ទំ​ហឹង ៈ
បើ​ទោះ​ណា​ អ្នក​ជា​បុរស​មាន​មាឌ​តូច​ក្តី ប៉ុន្តែ​  ការ​សង្កត់​លើ​នា​រី​ជា​ដៃ​គូ​តាម​កំ​ហឹង​តណ្ហា​គឺ​ជា​ការ​ខុស​ឆ្គង ។ មាន​ពេល​ខ្លះ​ទម្ងន់​ខ្លួន​របស់​អ្នក​អាច​ធ្វើ​ឱ្យ​នាង​តឹង​ពោះ ថប់​ខ្យល់​ពិ​បាក​ដក​ដង្ហើម​ ហើយ​ទី​បំ​ផុត​ឈាន​ទៅ​បាត់​ភាព​រីក​រាយ ។

៥-រយៈ​ពេល​រួម​សិច​មិន​ត្រូវ​យូរ​ពេក​ឬ​ក៏​ឆាប់​ពេក​នោះ​ទេ ៈ
នេះ​ជា​កិច្ច​ការ​ពិ​សេស​និង​ពិ​បាក​មួយ​សម្រាប់​បុរស​ ។ អ្នក​ចាំ​បាច់​ត្រូវ​តែ​ចេះ​គ្រប់​គ្រង​សាច់​ដុំ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​បញ្ជា​ការ​បាញ់​ចេញ​ទឹកកាម​ក្នុង​ពេល​មួយ​ដែល​សមរម្យ ។​ ប្រ​សិន​ជា​ឆាប់​ពេក​ នោះ​នឹង​ធ្វើ​ឱ្យ​នា​រី​ជា​ដៃ​គូ​ពុំ​ទទួល​បាន​ភាព​រីក​រាយ ។ ផ្ទុយ​មក​វិញ​បើ​យូរ​ពេក នោះ​នាង​នឹង​មាន​អា​រម្មណ៍​ថា ខ្លួន​ហាក់​ដូច​ជា​បំពង់​ស្នប់​ដែលគេ​សប់​ខ្យល់​ ។

៦- មិន​ប្រាប់​ដៃ​គូ​ពេល​ខ្លួន​ជិត​ដល់​ត្រើយ ៈ​
វា​មិន​មែន​ជា​រឿង​សំ​ខាន់​ដែល​អ្នក​ត្រូវ​លាក់​បាំង​បញ្ហា​នេះ​ទេ ។ អ្នក​គួរតែ​ប្រាប់​នាង​​ឱ្យ​ដឹង​ជា​មុន​ថា​ខ្លួន​ជិត​ដល់​ហើយ ។ នា​រី​ជា​ដៃ​គូ​អាច​នឹង​ធ្វើ​សកម្មភាព​ណា​មួយ​ឆ្លើយ​តប​នឹង​ការ​ឈាន​ដល់​ត្រើយ​របស់​អ្នក ។​

៧- ធ្វើ​តាម​ភាព​យន្ត​អា​ស​អា​ភាស ៈ
បើ​ទោះ​ណា អ្នក​ជា​គូ​ស្នេហ៍​ឬ​ប្តី​ប្រ​ពន្ធ​ដែល​ចូល​ចិត្ត​សិច​ក្តី តែ​អ្នក​គួរ​ពិ​ភាគ្សា​ជា​មួយ​នាង​​​សិន​មុននឹង​អនុវត្ត​ដូច​ភាព​យន្ត​អាស​អា​ភាស ។ ប្រសិន​ជា​ធ្វើ​ដោយ​​ឯក​ចិត្ត​ នោះ​ការ​ឡើង​ឋាន​សួគ៌​របស់​អ្នក​មិន​អាច​បញ្ចប់​ដោយ​ភាព​ស្រណុក​ស្រួល​ទេ ។

៨- មាត់​ឡូ​ឡា​ ៈ
បើ​ទោះ​​ជា​ស្រួល​ប៉ុន​ណា​ក៏​ដោយ អ្នក​គួរ​តែចេះ​ទប់​ចិត្ត​រក្សា​ភាព​ស្ងប់​ស្ងាត់​ ។ ប៉ុន្តែ មាន​​រឿង​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ទៅ​បានក្នុង​នោះ​មាន​​ដូច​ជា ថ្ងូរ​ ឬ​និយាយ​តិច​ៗ​ថា «ស្រួល​ណាស់​»។ បែប​នេះ​អាច​លើក​ទឹក​ចិត្ត​ដល់​ដៃ​គូ​ជួយ​ឱ្យ​អ្នក​រឹតតែ​ស្រួលឡើង ។

៩- ប្រ​ព្រឹត្តហាក់​ដូចដៃ​គូ​ជា​ម៉ា​ស៊ីន ៈ
សម្រាប់​បុរស​ ការ​សម្រុក​ខ្លាំង​ៗ​និង​ញាប់​ស្ទើរ​ដក​ខ្យល់​មិន​រួច ​អាច​នាំ​ឱ្យខ្លួន​​គេ​សប្បាយ ។ ប៉ុន្តែ​សម្រាប់​នា​រី​វិញគឺ​មិន​ពេញ​ចិត្ត​បែបនេះ​ទេ ។ នា​រី​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​ថ្នម​ថ្នាក់​ ដូច្នេះ​ល្បឿន​វាយ​លុក​របស់​បុរស​គួរ​មាន​យឺត​មាន​លឿន​តាម​ស្ថាន​ភាព​ជាក់​ស្តែង ។​ ត្រូវ​ចេះ​ច្នៃ​ប្រ​ឌិត​និង​ផ្លាស់​ប្តូរ ៕