ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាយលែនឌ័រមួ​យគ្រឿង​បោលបុក​បង្គោលភ្លើង​អគ្គិសនី​និងរបងឃ្លំាង ​ទៅមុខលែងរួច​គ្របទុកចោលនៅផ្លូវ២០០៤

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ រថយន្តហាយលែនឌ័រ​មួយគ្រឿង ​ព៌ណទឹកបា្រក់​ពាក់ស្លាកលេខភ្នំពេញ​ 2Y 8119 ​បានបោលបុក​បង្គោលភ្លើ​ងរួចរេទៅបុក​របងឃ្លំាងឡើង​កល់លើ​របងទៅ​មុខលែងរួច ។​

ហេតុការណ៏នេះ​បានកើតឡើងនៅ​ម៉ោង១០ និង ៣០នាទី​យប់ថ្ងៃទី១៥​ មេសា​ ២០១៤​ នៅតាមផ្លូវ២០០៤​ ចំណុចមុខ​ឃ្លំាងលក់រថយន្ត​មានយីហោ​ ៧៧៧៧​ របស់ក្រុមហ៊ុន ​Ratana ​Com.Auto Group​ ស្ថិតក្នុងភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើត​ហេតុរថយន្តខាងលើ​ជិះគ្នា៤នាក់​ ប្តីប្រពន្ឋ​និងកូន​​ ហើយបើកក្នុង​ល្បឿនលឿន​ក្នុងទិសដៅ​ពីកើតទៅលិច លុះដល់ចំណុច​កើតហេតុ មានរថយន្តមួយគ្រឿងទៀត​បានបុកពីក្រោយ ​ធ្វើឲ្យរថយន្ត​ហាយលែនឌ័ររេចង្កូត​ទៅស្តំាដៃក៏ជ្រុល​ទៅបុកបង្គោលភ្លើង​អគ្គិសនីប ណ្តាលឲ្យទ្រេត និងប្រេះស្រំា រួចរថយន្ត​រេចង្កូត​ទៅបុករបងឃ្លាំង​៧៧៧៧​ ឡើងជិះលើ​របងសំណាញ់​កល់​ជាប់ទៅមុខ​លែងរួចតែម្តង ។ ​

ក្រោយកើតហេតុ ម្ចាស់រថយន្ត​បានគ្របរថយន្ត​ទុកចោល​ លុះវេលាថ្ងៃត្រង់ថ្ងៃទី១៦​ មេសា​ ២០១៤​ ទើបចូលខ្លួន​មកដោះស្រាយ និងស្ទូចរថយន្ត​យកទៅជួសជុល​ដោយខ្លួនឯង​ ។

សេចក្តីរាយការណ៏​បានបន្តថា​ នៅក្នុងឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍នេះ​ ម្ចាស់រថយន្តហាយលែនឌ័រ​ ដែលមានក្រុមហ៊ុនធានារ៉ាប់រង​បានសម្របសម្រួល​សងថ្លៃបង្គោលភ្លើងអគ្គិសនី​ចំនួន១៤០០ដុល្លារ និង ​ថ្លៃជួសជុល​របងឃ្លំាង​ចំនួន៤៥០ដុល្លារ បញ្ចប់រឿងដោយមិនរំខាន​ប៉ូលិសឡើយ ៕