ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បង្រៀន​ប្រពន្ធបើករថយន្ត​នាង​​ច្រឡំជាន់ហ្គែរ​ស្មានថាជាហ្រ្វំាងបោលទៅ​បុក​ហាង​លក់​សាច់​ក្រក​របួស​ធ្ងន់ម្នាក់

10 ឆ្នាំ មុន

រាជធា​នីភ្នំ​ពេញ ៖ បុរស​ម្នាក់បង្រៀ​នប្រពន្ធ​របស់​ខ្លួន​​ ឲ្យបើក​បររថ​យន្ត​ នាងច្រ​ឡំជាន់​ហ្គែរ​ស្មាន​ថាជា​ហ្វ្រាំង​​បណ្ដាល​ឲ្យ​បោល​​ទៅ​​បុក​ចូល ​ក្នុង​ហាង​លក់សាច់​ក្រក​មួយ​កន្លែង​​ ​រងរបួស​ស្រ្តីអ្នក​លក់​សាច់​ក្រក​ម្នាក់​យ៉ាង​ដំណំ​ ​។ហេតុការណ៏​នេះ​កើត​​ឡើង​​កាល​ពី​វេលា​ម៉ោង១២​និង​៤៥នាទី​ ​ថ្ងៃទី៣០ ​ខែមីនា​ ឆ្នាំ២០១៤​ នៅចំណុច​ហាងលក់​សាច់ក្រក​មួយ​ យីហោ​ជំនោរ​ជាយ​ក្រុង​​

 

រាជធា​នីភ្នំ​ពេញ ៖ បុរស​ម្នាក់បង្រៀ​នប្រពន្ធ​របស់​ខ្លួន​​ ឲ្យបើក​បររថ​យន្ត​ នាងច្រ​ឡំជាន់​ហ្គែរ​ស្មាន​ថាជា​ហ្វ្រាំង​​បណ្ដាល​ឲ្យ​បោល​​ទៅ​​បុក​ចូល ​ក្នុង​ហាង​លក់សាច់​ក្រក​មួយ​កន្លែង​​ ​រងរបួស​ស្រ្តីអ្នក​លក់​សាច់​ក្រក​ម្នាក់​យ៉ាង​ដំណំ​ ​។ហេតុការណ៏​នេះ​កើត​​ឡើង​​កាល​ពី​វេលា​ម៉ោង១២​និង​៤៥នាទី​ ​ថ្ងៃទី៣០ ​ខែមីនា​ ឆ្នាំ២០១៤​ នៅចំណុច​ហាងលក់​សាច់ក្រក​មួយ​ យីហោ​ជំនោរ​ជាយ​ក្រុង​​(ចែហួ)​ ដែលមាន​ទីតាំងស្ថិត​នៅតាម​ បណ្តោយ​ផ្លូវជាតិ​លេខ៣​ ក្នុងភូមិវត្ត​ស្លែង សង្កាត់​ពងទឹក ​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

រថយន្ត​បង្កហេតុមួយ​គ្រឿងនោះ​ម៉ាកហាយ​ឡែនឌ័រ​ ពណ៌ស្ករ ​ ពាក់ស្លាក​លេខភ្នំពេញ​2U-3404​បើកបរ​ដោយស្រ្តី​ម្នាក់​ឈ្មោះ​ ស្រី មុំ​ ​អាយុ៣៦ឆ្នាំ​ និងអ្នក​បង្រៀន​បើកបរ​គឺជា ប្តីរបស់​នាងឈ្មោះ​ ស សាវុធ​ អាយុ៤៧​ឆ្នាំ មុខរបរ​លក់ដូរ​ និងកូន​​ប្រុស​ម្នាក់​ជិះ​នៅក្នុងរថយន្ត​នោះ ​ជាមួយ​ផង។ពួកគេ​ មានទីលំ​នៅក្នុង​​ ភូមិគោក​ចំបក់​ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែនជ័យ​​រាជ​ធានី​ភ្នំពេញ​។ ចំណែក​ស្ត្រីអ្នកលក់​សាច់ក្រក​ ដែលរ​ងរបួស​នោះ ឈ្មោះ ​ម៉េង ហួត​ចេង អាយុ​៣០ឆ្នាំ​ ត្រូវបាន​គេបញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ ​​ដើម្បី​សង្គ្រោះ​ភា្លមៗ​ ក្រៅពីនេះ​បានធ្វើឲ្យ​ម៉ូតូចំនួន៤​គ្រឿង​ជារបស់​ភ្ញៀវ​ ដែលចូ​លហូបសាច់​ក្រក​នៅ​ហាង​​រង​នូវ​ការ​ខូច​ខាតផង​ដែរ ​ចំណែក​ឯហាង​លក់សាច់​ក្រកនោះ​ ​ក៍មានកា​រខូចខាត​ធ្ងន់ធ្ងរ​​ដែរ។

តាមប្រភព​ព័ត៌មាន​បានឲ្យ ​ដឹងថានៅ​មុនពេល​កើតហេតុ​ បុរសនិ​ងស្រ្តី​ទាំងពីរ​នាក់ប្ដី​ប្រពន្ធនោះ ​បានរៀន​បើករថយន្ត ​ ដោយ​បុរស​ជាប្ដីជាអ្នក​បង្រៀន ​ស្រ្តីជាប្រពន្ធ​បើករថយន្ត ​និងបាន​យកកូន​ប្រុស ម្នាក់​ទៅជាមួយ​ផង បន្ទាប់​មកពួក​គេ​បាន​នាំគ្នា​​បើក​ទៅហូប​សាច់ក្រក​នៅ ម្ដុំវត្ត​ស្លែង​ ។លុះក្រោយ​ពេលហូប​រួច ពួកគេ​បានចេញ​ដំណើរ ដោយ​ស្រ្តីជា​ប្រពន្ធ​ជាអ្នក​បើកបរ​ ទៀត​និងបាន​បើកឆ្លងផ្លូវ ក្នុងទិដៅ​ពីលិចទៅ​កើត ក្នុងបំណ​ងបត់ទៅទិស​ខាងជើងឆ្ពោះ​ ទៅផ្ទះវិញ​។ខណៈនោះ​​ដោយសារ​​តែ​ការ​​ភាន់ច្រឡំ​ នាងបាន​ជាន់ហ្គែរ​ស្មានថា​ជាហ្វ្រាំង​ ធ្វើឲ្យរថយន្ត​នោះ បោល​ទៅបុកតូ​បលក់​សាច់ក្រក​ខាងលើ​ និងបុក​​ស្រ្តីម្នាក់​​កំពុង​ ឈរ អាំងសាច់​ក្រក ក្បែរនោះ ​បណ្ដាលឲ្យ​រងរបួសធ្ងន់​ ទើបទៅមុខ​លែងរួច ​ ។

ប្រភពដដែល​​បានបន្តថា​​ក្រោយពេល​កើតហេតុ​រថយន្ត​បង្កនោះ​ត្រូវបានកម្លាំង​ប៉ូលីស​ខណ្ឌដង្កោ​​នាំយកទៅ​រក្សាទុក​នៅ​អធិ​ការ​ដ្ឋានខណ្ឌ​ដង្កោ​រង់ចាំការដោះ​ស្រាយគ្នា​តាម​ផ្លូវច្បាប់​ ចំណែកជនរង​គ្រោះ​ត្រូវ​បានគេនាំ​ទៅកាន់មន្ទីរពេទ្យ​​ដើម្បីសង្គ្រោះ​​បន្ទាន់​ភ្លាមៗហើយនៅ​ពេលនោះបុរស​ជាប្ដីបានរាវ​ជើងជាន់ហ្វ្រាំងដែរ ​ប៉ុន្តែដោយសារ ​ការភ័យស្លន់​​ពេកទើបរាវខុស​ៗ​ប៉ះ​ហើយ​ចំហ្គែរកាន់​តែធ្វើឲ្យរថយន្ត​នោះ ​លឿនខ្លាំង​ឡើងថែម​ទៀត ។