រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស០៥នាក់បានស្លាប់ និង របួស១៤នាក់ ក្នុងនោះ១៣នាក់របួសធ្ងន់ ដោយសារគ្រោះថ្នា់ក់ចរាចរណ៏ ០៨លើក កើតឡើងនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ មីនា ២០១៤ ។
យោងតាមរបាយការណ៏របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកខាងលើ បានបង្កឲ្យខូចខាតយានយន្តសរុប ១៣គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង , រថយន្តធុនតូច ០៤គ្រឿង, រថយន្តធុនធំ ០១គ្រឿង ។
ប្រភពបានបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ គឺមកពីល្បឿន ០៤លើក,មិនគោរពសិទ្ធិ ០១លើក, មិនប្រកាន់ស្តាំ ០២លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក , ស្រវឹង ០លើក, កត្តាផ្សេងៗ ០១លើក និងអ្នករួមដំណើរគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ០៨នាក់ ៕
ចែករំលែកព័តមាននេះ