ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ទៅ​រក​ទិញ​ម៉ូតូ​ដូច​នាំ​ទៅ​សម្លា.ប់ សំណាង​ល្អ​គេច​ខ្លួន​រួច​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​​ បន្ទាប់​ពី​ត្រូវ​អ្នក​រក​ស៊ី​ជាមួយ​គ្នា​កា.ប់​ឱ្យ​របួស​ស្ទើរ​ស្លា.ប់​ ខណៈ​ពេល​នាំ​គ្នា​ទៅ​រក​ទិញ​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​ជាង​៨​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​កាន់​សួន​ទេស​ភា​ព​លើ​ភ្នំ​មាស ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​១ ​ក្រុង​ព្រះ​សីហនុ​។

ខេត្ត​ព្រះ​សីហនុ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​​ បន្ទាប់​ពី​ត្រូវ​អ្នក​រក​ស៊ី​ជាមួយ​គ្នា​កាប់​ឱ្យ​របួស​ស្ទើរ​ស្លាប់​ ខណៈ​ពេល​នាំ​គ្នា​ទៅ​រក​ទិញ​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​ជាង​៨​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​កាន់​សួន​ទេស​ភា​ព​លើ​ភ្នំ​មាស ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​១ ​ក្រុង​ព្រះ​សីហនុ​។

យោង​តាម​ការ​អះ​អាង​របស់​ជន​រង​គ្រោះ​​ឈ្មោះ​ខូវ សុខ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា រូប​គេ និង​ជន​សង្ស័យគឺ​ជា​ម៉ូយ​រក​ស៊ី​ទិញ​-លក់​ម៉ូតូ​ជាមួយ​គ្នា​ជាយូរ​មក​ហើយ។

រូប​គេ​បាន​មក​ឱ្យ​ជន​​សង្ស័យរក​ទិញ​ម៉ូតូ​បាន​​ជាង​២០​គ្រឿង​មក​ហើយ​​​ពុំ​ដែល​មាន​បញ្ហា​នឹង​គ្នា​ទេ ហើយ​នៅ​ថ្ងៃ​កើតហេតុ​​រូប​គេ​បាន​ជិះ​រថ​យន្ត​​ឈ្នួល​មក​ពី​ភ្នំពេញ​មក​រក​ទិញ​ម៉ូតូ​ដូច​​សព្វ​ដង​ក៏​ត្រូវ​​ជន​សង្ស័យ​​ប្រាប់​ថា​ឱ្យ​មក​​ឈប់​នៅ​ក្បែរ​រោង​ចក្រ​ញូវ​ស្តា​ ព្រោះ​មាន​គេ​លក់​ម៉ូតូ​ម្តុំ​នោះ​។ ឮដូច​នោះ​រូប​គេ​ក៏​បាន​ឈប់​រថ​យន្ត​តាម​ការ​ណាត់ បន្ទាប់​មក​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អ៊ី​មក​ដឹក​រូប​គេ​ចូល​តាម​ច្រក​ផ្លូវ​លំ​សំដៅ​មក​កាន់​សួន​ទេស​ភាព​លើ​ភ្នំមាស​ ប៉ុន្តែ​ពេល​មក​ដល់ជិត​សួន​ជន​សង្ស័យ​ប្រាប់​ថា​ឱ្យ​នៅ​ចាំ​ទី​នេះ​ទៅ​ម្ចាស់​ម៉ូតូ​ជិត​មក​ដល់​ហើយ​។ ការ​រង់​ចាំ​បាន​អូស​បន្លាយ​ពេល​តាំង​ពី​ម៉ោង​ជិត​៦ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៧​យប់​ក៏​ស្រាប់តែ​ជន​សង្ស័យ​បាន​ទាញ​កាំ​បិត​ប៉័ងតោ​មក​លប​កាប់​រូប​គេ​ពី​ក្រោយ​​​​​​​​​​ចំកញ្ចឹង​.ក​ ខណៈ​ពេល​រូប​គេ​កំពុង​រវល់​​និយាយទូរ​ស័ព្ទ​។

បន្ទាប់​ម​ក​រូប​គេ​ និង​ជន​សង្ស័យ​បាន​ប្រវ៉ាយ​ប្រតប់​គ្នា​មួយ​ប្រាវ​ តែ​ដោយ​រូប​គេ​ពុំ​មាន​អ្វី​នៅ​ដៃទើប​រូប​គេ​ហក់​ចូល​កូន​ជ្រោះ​នៅ​ក្បែរ​នោះ​ដើម្បី​គេច​ខ្លួន​ពី​សេចក្តី​ស្លាប់​រហូត​បាន​ជាង​កន្លះ​ម៉ោង​ទើប​រូប​គេ​ដើរមក​កាន់​ទី​ភ្លឺ​ដើម្បី​ឱ្យ​អ្នក​ស្រុក​ជួយ​រហូត​មាន​មនុស្ស​ប្រុស​២នាក់​បាន​ដឹក​រូប​គេ​មកកាន់​គ្លីនិក​ឯក​ជន​ តែ​ដោយ​សារ​របួស​ធ្ងន់​ពេក​​ក៏​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ក្រុង​ព្រះសីហនុ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប​ង្អែក​ចំការ​ចេក ​ឯ​ជន​សង្ស័យ​សមត្ថ​កិច្ច​កំពុង​បើការ​ស៊ើប​អង្កេត​វែក​មុខ​ ព្រោះ​មាន​ពន្លឺ​ច្រើន​ហើយ​ក្នុង​ការ​ឈាន​ទៅ​ចាប់ខ្លួន​៕