ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​នំបញ្ចុក​​ត្រឡប់​ពីស្រោច​ទឹក​នៅ​វិហារ​សួគ៌​បុក​កុងតឺន័រ​ស្លា.ប់

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ​៖ ​​រថយន្ត​​ឡិចស៊ីស​ម៉ា​ក RX300 ​​ពណ៌​​ទឹក​មាស ពាក់ស្លាក​លេខ​​ភ្នំពេញ​២N-២១៦៩ ​មួយ​គ្រឿង​​ ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពា​ន​ព្រែក​​ព្នៅ​​បាន​ជ្រុលទៅ​បុករថយន្ត​ដឹកកុង​តឺន័រ​​ពីក្រោយ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​ស្រុញ​​ក្បាល​​កៀប​ជាប់​អ្នក​បើក​បរ​ដែល​គេ​ស្គាល់ថា ​ជា​ថៅ​កែ​នំ​បញ្ចុក​​កៀប​ស្លា.ប់​​ក្នុង​រថយន្ត ។ ​​ហេតុ​ការណ៍​​ការ​ដ៏​

រាជ​ធានីភ្នំពេញ​​​ ​៖ ​​រថយន្ត​​ឡិចស៊ីស​ម៉ា​ក  RX300 ​​ពណ៌​​ទឹក​មាស ពាក់ស្លាក​លេខ​​ភ្នំពេញ​២N-២១៦៩ ​មួយ​គ្រឿង​​ ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពា​ន​ព្រែក​​ព្នៅ​​បាន​ជ្រុលទៅ​បុករថយន្ត​ដឹកកុង​តឺន័រ​​ពីក្រោយ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​ស្រុញ​​ក្បាល​​កៀប​ជាប់​អ្នក​បើក​បរ​ដែល​គេ​ស្គាល់ថា ​ជា​ថៅ​កែ​នំ​បញ្ចុក​​កៀប​ស្លាប់​​ក្នុង​រថយន្ត ។ ​​ហេតុ​ការណ៍​​ការ​ដ៏​រន្ធត់​នេះ​​កើ​ត​ឡើង​កាល​ពី​​វេលាម៉ោង​៦​ល្ងាច​ថ្ងៃទី​២៣ មករា ​​នៅ​​លើស្ពាន​​ព្រែក​ព្នៅ​ប៉ែក​ខាងកើត ​ស្ថិតក្នុង​សង្កាត់​​ព្រែ​ក​តា​សេក ខណ្ឌ​ឫស្សី​កែវ ​​បណ្តាល​​ឱ្យ​រថយន្តស្រុញ​​មុ​ខ​ខូច​ខាត​​ស្ទើរ​តែ​​ទាំង​ស្រុង ។ ​

​ជន​រងគ្រោះ​ដែល​​ស្លាប់ឈ្មោះ​​មុំ វៃ ភេ​ទ​ប្រុស ​អាយុ​​​៦៨​ឆ្នាំ ​ជា​​ថៅ​កែ​នំ​បញ្ចុក​មាន​​ទី​លំ​នៅ​​​​តាម​ផ្លូវ​​​ជាតិ​លេខ​៤ ​ក្នុង​ភូមិ​គ្រួស ​សង្កាត់​សំរោង ​ខណ្ឌ​សែន​សុខ ​ត្រូវ​កៀប​ស្លាប់​​ក្នុង​រថយន្ត​​យ៉ាង​អាណោច​អធម័​បំផុត ​។ ​​​មន្ត្រី​​នគរ​បាល​មូលដ្ឋានឱ្យដឹងថា ​ការកើត​មាន​គ្រោះ​ថ្នាក់​​នេះ​ដោយ​​សារ​តែ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​​​ខាងលើ​បើ​ក​បរ​​ក្នុងល្បឿន​លឿន​​ប្រុងវ៉ា​​ ​តែ​វ៉ា​​​មិនបាន​ក៏​​​ជ្រុល​​ចង្កូត​​ទៅ​បុក​​រថយន្ត​​កុងតឺន័រ​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​៣A-​៩៨៦៤ ​​មួយ​គ្រឿង ដែល​​ធ្វើដំណើរ​ស្រប​ទិស​គ្នាពីក្រោយ​​ពេញ​ទំហឹង ​។ ​

​​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​ឱ្យ​ដឹង​ថា ​​នៅ​មុន​​ពេល​កើត​ហេតុ​​ រថយន្តម៉ាក​ឡិច​ស៊ីស​​​ បើក​ដោយ​​បុរស​​​ម្នាក់​ដែល​ជា​​ថៅកែ​នំ​បញ្ចុក​​​ធ្វើ​ដំណើរ​​ឡើងស្ពាន​​ព្រែក​ព្នៅ​​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច ​។ នៅ​ពេល​​ឡើង​ស្ពាន​ក៏​​បង្កើន​ល្បឿន​​វ៉ា​រថយន្ត​កុង​តឺន័រ​​ ​ហើយ​​វាក់​នឹង​​​​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​​ពី​លិច​ទៅ​កើត​​បញ្ច្រាស​ទិសគ្នា​ ​។ ឃើញ​បែប​នេះ​ក៏​​​​គេច​​មក​ស្តាំ​វិញ​​ រួច​ជ្រុល​ទៅ​បុក​រថយន្ត​កុង​តឺន័រ​​ពី​​ក្រោយ​​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​ស្រុញ​មុខ​កៀប​​ជាប់​​ស្លាប់​នៅ​ក្នុង​រថយន្ត​​នោះ ។

ទោះ​បី​ជា​យ៉ាងណា​​ក្រុម​គ្រួសារ​មិន​ជឿ​​ ហើយ​​សង្ស័យ​​ថា​​រថយន្ត​កុង​តឺន័រ​ឡើង​ស្ពាន​មិន​រួច​បាន​​​​រអិល​ធ្លាក់​​បុក​រថយន្ត​​ឡិច​ស៊ីស​​វិញ​​ ។ ​​នៅ​ក្នុង​គ្រោះ​ថ្នាក់​​​នេះ​មន្ត្រី​​នគរ​បាល​​បាន​ឃាត់​ខ្លួន​បុរស​​២​នាក់​​ ដែ​ល​អះ​អាង​​ថា​​ជា​អ្នក​បើក​បរ​​រថយន្ត​កុង​តឺន័រ​​ និង​ព្រូដែល​កំពុងរៀប​ចំ​កល់​​​រថយន្ត​​បញ្ជូន​​ទៅ​កាន់​ស្នាក​​់​ការនគរ​បាល​​រដ្ឋ​​បាល​​ស្វាយ​ប៉ាក​ ​​ប៉ុន្តែ​​​ជន​នេះ​បាន​បដិសេធ​​ដោយ​និយាយ​ថា ​រូប​គេ​ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​ឥដ្ឋ​​ ដែល​ធ្វើ​ដំណើរ​​មក​ដល់​​ឃើញ​​ក៏​ជួយ​​តែ​ប៉ុណ្ណោះ ។ ​បន្ទាប់​ពីកើត​មាន​គ្រោះ​ថ្នាក់​​​ភ្លាម​ៗ ​នគរ​បាល​​បាន​ទាក់​ទង​​ទៅ​ក្រុម​គ្រួសារ​មក​ដល់​​ហើយ​នាំ​គ្នាគាស់​រថយន្ត​ទាញ​​សពចេញ​​អស់​រយៈ​ពេល​ប្រមាណ​​២ម៉ោង​​រហូត​ដល់​​ម៉ោង​​៨​យប់​ទើប​​យក​​សព​​​ចេញ​បាន ។

​កូនស្រី​​ជន​រង​គ្រោះ​បាន​​ឱ្យ​​ដឹង​ថា ​​នៅ​វេលា​ម៉ោង​​១​រសៀល​ថ្ងៃទី​២៣ ​​មករា ​ឪពុក​​របស់​​នាង​​បាន​​បើក​​​រថយន្ត​​​ធ្វើ​ដំណើរ​​ទៅស្រោច​​ទឹក​នៅ​វត្ត​វិហារ​សួគ៌ ​ហើយ​បាន​ជិះ​រថយន្ត​ត្រឡប់​​មក​​ផ្ទះ​វិញ​​ក៏​ជួ​ប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ស្លាប់​បាត់​​​បង់ជីវិត​តែ​ម្តង ​គិតទៅ​គ្រោះចង្រៃ​​នៅ​​តែ​គេច​មិន​ផុត ។ ​សព​​ថៅកែ​នំ​បញ្ចុក​នោះ​ត្រូវ​​បាន​កូន​ចៅ​ និង​បង​ប្អូន​នាំ​យក​ទៅ​​ធ្វើ​បុណ្យ​​នៅ​លំ​នៅ​ឋាន​​​​តាម​ប្រពៃ​ណី​​ ។ ​

ចំណែ​ក​រថយន្ត​​ទាំង​២​ត្រូវ​​នគរបាល​​ស្ទូច​បញ្ជូន​ទៅ​កាន់​កា​រិយា​ល័យ​​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​​ដ្ឋាន​រាជ​ធានី​ភ្នំពេញ​​ដើម្បី​ដោះស្រាយ​​តាម​​ច្បាប់ ៕

សោក​នាដ​កម្ម​ស្លាប់​៤ របួស​២​នាក់ ដោយ​សារ​កាមរី​បុក​ជាមួយ​​រថយន្ត FUSO
ខេត្ត​បន្ទាយ​ជ័យ​ ៖ មនុស្ស​៤បាន​ស្លាប់​រដូក​រណែល​គួរ​ឱ្យ​អនិច្ចា​ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បន្ទាប់​ពីរថយន្ត​កាម​រី​បុក​គូទរថយន្ត​​ FUSO ដែល​ចត​លើ​ដង​ផ្លូវ​មិន​ដាក់​ភ្លើង​បំភ្លឺ​ជាសញ្ញា ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​លើ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​និ​មិត្ត​ថ្មី​ សង្កាត់និមិត្ត​ ក្រុ​ង​ប៉ោយ​ប៉ែត​ កាល​ពី​វេលា​ម៉ោង​ជាង​៩យប់​ថ្ងៃ​ទី​២៣ មករា​ ​។ ក្រៅ​ពី​អ្នក​ស្លាប់​នៅ​មាន​បុរស​២​នាក់​ទៀត​រង​របួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ក្រុង​ប៉ោយ​​ប៉ែត ។​

ជន​រងគ្រោះ​ដល់​ជីវិត​ក្នុង​ហេតុការ​ណ៍​ដ៏​រន្ធត់​នេះ​ ១-ឈ្មោះ​ សុខ​ ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ ២-ឈ្មោះ​ រុំ​ សងលី​ ហៅ​តុង​ម៉ុង​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ ៣-ឈ្មោះ​ សួន​ ស៊ីញ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ និង៤-ឈ្មោះ​ ញ៉ូវ​ សារិទ្ធ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ។ អ្នក​របួស​២​នាក់​ឈ្មោះ​ ឯក​ លីន​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ របួស​ធ្ងន់​ និង​ឈ្មោះ​ ឈិន ម៉ាលី​ ភេទ​ប្រុស​ អាយុ​​២៦ឆ្នាំ​ របួស​ស្រាល​ ។ អ្នក​ស្លាប់​ទាំង​៤​នាក់​មាន​​លំនៅ​ភូមិ​អូរ​បីជាន់​ ឃុំអូរបីជាន់​ ស្រុក​អូរជ្រៅ​ ហើយ​ឈ្មោះ​ រុំ​ សង​លី​ ហៅ​តុង​ម៉ុង​ ជា​អ្នក​បើក​បរ​រថយន្ត​ និងជាទាហានក្នុង​កង​វរៈ៥១៥​ ចំណុះ​​ឱ្យ​កងពល​ថ្មើ​រ​ជើង​លេខ​៥១​ ប្រចាំ​ការ​នៅ​បន្ទាត់​ព្រំ​ដែន​ឃុំ​អូរ​បីជាន់​ និង​ឈ្មោះ​ ញ៉ូវ​ សារិទ្ធ​ ជា​ទាហាន​សឹក​រង​ស្រុក​អូរ​ជ្រៅ​ មាន​លំនៅ​ភូមិ​គាប​ សង្កាត់​ទឹក​ថ្លា​ ក្រុង​សិ​រី​សោ​ភ័ណ។

តាមប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​ ជន​រង​គ្រោះ​ទាំង​អស​់​ជិះ​រថយន្ត​កាមរី​ស៊េរី​១៩​៩៣​ ចង្កូត​ស្តាំ​ ពណ៌ស ពាក់​ស្លាក​លេខបន្ទាយ​មាន​ជ័យ​ 2A-2451 ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពីកើត​ទៅ​លិច​ លុះ​មកដល់​ចំណុច​កើត​ហេតុ​ ក៏បុ​ក​រថយន្ត​ FUSO​ ចង្កូត​ស្តាំ​ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ 3A-0493 ជា​រថយន្ត​ដឹក​ឥដ្ឋ​ដែល​ខូច​ហើយ​ចត​លើ​ដង​ផ្លូវ​ចំផ្នែក​ខាង​ក្រោយ​ ចំហៀង​ខាង​ឆ្វេង​រយះ​មុខ​កាម​រី​មួយ​ចំហៀង​ខាង​ស្តាំ​បណ្តាល​ឱ្យ​បែក​ក្បាល​ធ្លាយ​ខួរអ្នក​បើក​បរ​ ហើយ​រថយន្ត​កាមរី​នោះ​មិន​ទាន់​អស់​ល្បឿន​ទេ​បាន​ស្ទុះ​ទៅ​មុខ​ប្រហែល​ជិត​១០០​ម៉ែត្រ​​​ពីកន្លែង​កើត​ហេតុ​ ទើប​រេចង្កូត​ធ្លាក់​ស្នាម​ភ្លោះ​ខាង​ឆ្វេង​ដៃ​ លិច​តួ​រថយន្ត​នៅ​គូទ​ហើប​ចេញ​ពី​ទឹក​បន្តិច​ ។ ភ្លាម​ៗអ្នក​ស្រុក​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ចុះ​ទៅ​ជួយ​គាស់​ទ្វារ​រថយន្ត​ទាញ​មនុស្ស​ចេញ​មក​ក្រៅ​បាន​៤នាក់​ ចំណែក​២នាក់​ទៀត​ជាប់​ក្នុង​រថយន្ត​ទាល់​តែ​សមត្ថ​កិច្ច​យក​រថយន្ត​មក​ស្ទូច​ឡើង​គោក​ទើប​ទាញ​យក​សព​បាន​ ។ ចំណែក​មនុស្ស​៤នាក់​ដែល​ទាញបាន​ពី​ក្នុង​រថយន្ត​នោះ​ ក៏​បាន​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់ធ្ងរ​២​នាក់​ស្រាល​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បាន​ស្លាប់​ម្នាក់​ទៀត​ ។

នៅ​កន្លែង​កើត​ហេតុ​ គេ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ រួម​ទាំង​មន្ត្រី​យោធា​ជាច្រើន​រូប​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ ។ ថ្វី​ត្បិត​តែ​ដើម​ចម​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​នេះ​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ ព្រោះ​អ្នក​របួស​មិន​អាច​សួរ​​នាំ​បាន​ក្តី​ តែ​សមត្ថ​កិច្ច​ជំនាញ​សន្និ​ដ្ឋាន​ថា ករណី​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នេះ​ជាកំហុស​របស់​រថយន្ត​ធំ​ចត​លើទ្រូង​ផ្លូវ​ពុំ​មាន​ភ្លើង​សម្គាល់​​ ដាក់​ស្លឹក​ឈើ​តិច​តួច​ដែរ តែ​ចម្ងាយ​៤ទៅ​៥​ម៉ែត្រ​ពីរថ​យន្តប៉ុណ្ណោះ​ ​មិន​អាច​ឱ្យ​អ្នក​បើក​បរ​យាន​យន្ត​ដទៃ​ចាប់​អារម្មណ៍​ពី​ឧបសគ្គ​ខាង​មុខ​បាន​ទេ​។​

សមត្ថកិច្ច​បញ្ជាក់​ថា​ ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ​រថយន្ត FUSO គេចខ្លួន​បាត់ ។ ចំណែក​រថយន្ត​តូច​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត​ ។ រថយន្ត​ធំ​ខូច​បើកបរមិន​កើត​សមត្ថកិច្ច​ដាក់​កម្លាំង​យាម​និង​ដាក់ភ្លើង​បំភ្លឺ​ដើម្បី​ជាសញ្ញា​ដល់​អ្នក​ដំណើរ​។​សពជនរង​គ្រោះទាំង​៤​នាក់​ត្រូវសាច់​ញាតិ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​រៀង​ខ្លួន​ ។

​គួរ​បញ្ជាក់ថា​ កាល​ពីអំឡុង​ដើម​ឆ្នាំ​២០០៨​​ ដោយ​សារ​ចត​រថយន្ត​មិនមាន​ភ្លើង​សម្គាល់​បែប​នេះ​លើ​ផ្លូវ​ជាតិលេខ​៥​ ក្នុង​ភូមិ​កើត​ខាង​លើ​បាន​ធ្វើ​ឱ្យ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះ​ពួយ​ពីលិច​ទៅ​កើត​បុក​គូទ​រថយន្ត​ធំ​ដឹក​ជ្រូក​ពេញ​ទំហឹង​របួស​ធ្ងន់​៣នាក់​ ៕ 

ឡង់គ្រីស្ស័រ​ពន្លះ​គោ​យន្ត​ដឹក​ដំឡូង​មី​ពី​ក្រោយ​ស្លាប់​២ របួស​ធ្ងន់​៦​នាក់
ខេត្ត​រតន​គិរី​​ ​៖ ​​ជន​​ជាតិ​វៀតណាម​​ពីរនាក់​ស្លាប់​​ភ្លាម​ៗ​ និង​៦​នាក់​ទៀត​រង​របួសធ្ងន់​​ ក្នុង​​​ឧបទ្ទ​វ​ហេតុ​​គ្រោះ​ថ្នាក់​​​​​​ចរាចរណ៍​​ដ៏​រន្ធត់​​រវាង​រថ​យន្ត​ឡង់គ្រីស្ស័រ​​​បុក​ជា​មួ​​យ​គោ​យន្ត​ដឹក​ដំឡូងមី​ ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៧៨A កាល​ពី​វេលា​ម៉ោង​​​៧​និង​១៥​នាទី​យប់ថ្ងៃទី​២៣ ​មករា ​​ចំណុច​​​​ភ្នំ​ពីរ​​ក្នុង​​ភូមិ​​​ត្រពាំង​ក្រហម​ ឃុំ​ត្រពាំង​ក្រហម ​ស្រុ​ក​កូន​មុំ ។

​​តាម​​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​​បុរស​​ពីរ​​នាក់​​ស្លាប់​កៀប​ជាប់​​ក្នុង​​រថយន្ត​ឡង់​គ្រីស្ស័រ​​​​នោះ​ជា​​ជន​ជាតិ​វៀត​ណាម​ ​ម្នាក់​​ឈ្មោះ​ឡេ​ វ៉ា​ហា ​​​អាយុ​៣១​ឆ្នាំ ​​និង​ម្នាក់​ទៀត​ឈ្មោះ​​ង្វៀង ​ប៉ា​ទីង ​​​អាយុ​​៣៦​ឆ្នាំ ​​រស់​នៅ​​ខេត្ត​យ៉ា​ឡាយ ​ប្រទេស​វៀត​ណាម ​ហើយ​ត្រូវ​បាន​បញ្ជូន​​សព​​ទៅ​ប្រទេស​វៀត​ណាម​​ហើយ​​ ។ ចំណែក​៤​នាក់​​ទៀត​រង​របួស​​​ធ្ងន់ ​​១-ឈ្មោះ​ឡេ​​ វាំង​ឡេង ​​ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ​របួស​ភ្លៅ​ស្តាំ​ ២​-​ឈ្មោះ​​វ៉ា វាំ​ទៀង ​ភេទ​ប្រុស​​ អាយុ​២៦​ឆ្នាំ ​​​៣-​ឈ្មោះ​​វិង ​បូហ្វៀ ​ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ ​។ ​ទាំង​បី​នាក់​​រស់​នៅ​ខេត្ត​យ៉ា​ឡាយ​ ប្រទេស​វៀ​ត​ណាម និង​៤-​ឈ្មោះ ​ហ្វូ គឹម​ស៊ឹង ភេទប្រុស អាយុ​​៣៦​ឆ្នាំ ​ជា​ជន​ជាតិ​វៀត​ណាម ​រស់​នៅ​ភូមិ​ជ័យ​ជំនះ​ សង្កាត់​​ឡាបាន​សៀក ​ក្រុង​បានលុង ​ជា​អ្នក​បើ​កបរ​​រថយន្ត​ឡង់​​គ្រីស្ស័រ​ ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​២I-០៨៩០ ។ ​ឯ​​​គោយ​ន្ត​​ដឹក​ដំឡូង​​មី​ជិះ​​​​​គ្នា​​ពីរនាក់​​រង​របួស​ធ្ងន់ ម្នាក់​ឈ្មោះ​​ទ្រី ​គីមិសុខ ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​រស់នៅ​ភូមិ​​I ឃុំ​ត្រពាំង​​ក្រហម ​ស្រុក​កូន​​មុំ ​​ជា​អ្នក​បើក​បរ​គោយ​ន្ត​ ​និងឈ្មោះ​​​សុខ ​សុភាព ​ភេទ​ស្រី ​​អាយុ​២៦​ឆ្នាំ ​ជា​ជន​ជាតិ​ខ្មែរ ​រស់នៅ​ភូមិ​​៤ ​ឃុំ​ត្រពាំង​​ច្រេះ ​ស្រុក​កូន​មុំ ។

​មន្ត្រី​​​នគរ​បាល​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការ​​​ដ្ឋាន​​​នគរ​បាល​​ខេត្ត​​បាន​ឱ្យដឹងថា ​​មុន​ពេល​កើត​ហេតុ​​​​គោ​យន្ត​និង​​​រថយន្ត​​ឡង់គ្រីស្ស័រ​បើក​បរ​ស្រប​ទិស​គ្នាពីកើត​ទៅ​លិច ​តាម​បណ្តោយ​​ផ្លូវ​​ជាតិ​​លេខ​​៧៨​A ​ដោយ​គោយ​ន្ត​​បើក​ខាង​មុខ​​ ។ ​ពេល​ធ្វើ​​ដំណើរ​​មក​​​​ដល់​ចំណុច​​​កើតហេតុ​​​មាន​រថយន្ត​​​មួយ​គ្រឿង​ផ្សេង​​ទៀត​បើក​មក​ពី​មុខ​​​បញ្ច្រាស​​ទិស​គ្នា​ ​បញ្ចាំង​​​​ភ្លើង​ហ្វារ​ខ្លាំង​ធ្វើ​ឱ្យ​ចាំង​ភ្នែក​អ្នក​​បើក​​​​បរ​​គោយ​ន្ត​​ ហើយ​​ក៏​​បន្ថយ​ល្បឿន​​​មក​​អែប​​ចិញ្ចើម​ផ្លូវ ​ស្រាប់តែ​​រថយន្ត​​ឡង់​គ្រីស្ស័រ​​​ដែល​​បើក​​​មក​ពី​ក្រោយ​​ក្នុង​​ល្បឿន​យ៉ាង​​លឿន​ ​ទំនង​​ជា​ស្រវាំង​ភ្នែក​ដែរ​នោះ មើល​មិនឃើញ​​​​គោ​យន្ត​ក៏​បុក​​​ពី​ក្រោយ​​ពេញ​ទំហឹង​រួញ​ចូល​គ្នា​​រមៀល​​​​​ធ្លាក់​ផ្លូវ​​ជា​​ច្រើន​ត្រឡប់ ​​បណ្តាល​​ឱ្យ​អ្នក​​ជិះ​ក្នុង​​រថយន្ត​​​ឡង់​​គ្រី​ស្ស័រ​​កៀ​ប​ស្លាប់​​​២​នាក់​ភ្លាម​ៗ​​ និង​​៤​នាក់​ទៀត​​របួស​​​ធ្ងន់​​បញ្ជូន​ទៅប្រទេស​វៀត​ណាម ​​ចំណែក​​ខាង​​គោយ​ន្ត​​២​នាក់​​របួស​​ធ្ងន់​​បញ្ជូន​ទៅ​​​សម្រាក​ព្យាបាល​​នៅ​​មន្ទី​រពេទ្យ​​បង្អែក​​​ខេត្ត។ ​រថយន្ត​ឡង់​គ្រីស្ស័រ​​និង​គោយ​ន្ត​​​​បញ្ជូន​​មក​​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ស្រុក​កូន​មុំ ​ធ្វើ​កំណត់​ហេតុ​​​​រង់ចាំ​​​​ដោះ​ស្រាយ​​ពេ​ល​​​ក្រោយ ៕