ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​​ វណ្ណ​​ស័ក្ត ​និង​ផល សុផាត ធ្វើ​បានសម្រេច​​​​លើ​រេញ​​តែមួយ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​​ ការ​​ប្រកួត​​ប្រដាល់​កា​ល​ពី​ថ្ងៃ​សុក្រ​ ​ទី​១០ មករា នៅ​លើ​រេញ​ទូរទស្សន៍​​បាយ័ន​ស្ទឹង​មាន​ជ័យ​​ ​កីឡា​ក​រ​ជើង​ខ្លាំ​ងខុស​ស៊េរី​គ្នាពី​ររូប​គឺ​កីឡា​ករ​​ប៉ូ​ វណ្ណ​ស័ក្ត​ ​មក​ពី​​សមាគ​ម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ និង​កីឡា​ករ​ជើង​​ចាស់​ផល​ សុផាត​​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​​​រាជ​ធានី​ភ្នំពេញ​​ទទួល​ជោគ​ជ័យ​ដូច​គ្នា​ទៅ​លើ​ដៃ​គូរ​បស់​ខ្លួន​ ។ ក្នុង​​

រាជធានី​ភ្នំពេញ ៖​​​ ការ​​ប្រកួត​​ប្រដាល់​កា​ល​ពី​ថ្ងៃ​សុក្រ​ ​ទី​១០ មករា នៅ​លើ​រេញ​ទូរទស្សន៍​​បាយ័ន​ស្ទឹង​មាន​ជ័យ​​ ​កីឡា​ក​រ​ជើង​ខ្លាំ​ងខុស​ស៊េរី​គ្នាពី​ររូប​គឺ​កីឡា​ករ​​ប៉ូ​ វណ្ណ​ស័ក្ត​ ​មក​ពី​​សមាគ​ម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ និង​កីឡា​ករ​ជើង​​ចាស់​ផល​ សុផាត​​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​​​រាជ​ធានី​ភ្នំពេញ​​ទទួល​ជោគ​ជ័យ​ដូច​គ្នា​ទៅ​លើ​ដៃ​គូរ​បស់​ខ្លួន​ ។ ក្នុង​​នោះកីឡាករ​ផាន់​ គ្រាន់​ មក​ពី​ក្លិប​ព្រះ​ខ័នរាជ​ក៏​ធ្វើ​​បាន​​សម្រេច​ក្នុ​​ងការ​ការ​ពារ​មិន​ឲ្យ​កីឡាក​រនន់​ ជំនិត​ មក​ពី​ក្លិប​CMAC​សង​សឹក​បាន​ផង​ដែរ​​ នៅ​​លើ​សង្វៀន​ដដែល​ក្នុង​ថ្ងៃ​បន្ទាប់​ ។

កីឡា​ករ​ប៉ូ  វណ្ណ​ស័ក្ត ​​ទើប​តែ​ឡើង​កូដ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ប៉ុណ្ណោះ​ ប៉ុន្តែ​ស្នា​ដៃ និង​កេរ្តិ៍ឈ្មោះ​​​​ត្រូវ​គេ​កត់​សម្គាល់​ថា​ បានស្ទុះ​ឡើង​គួរ​ឲ្យ​សរសើរ ។​​ ប្រើ​ពេល​តែ​មួយ​រយៈ​ខ្លី​​គេ​បាន​ក្លាយ​ជាគូរងឯក​ដែល​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​​មាន​ន័យ​ថា ​មិន​យូរ​ឡើយ​ពិត​ជា​អាច​ឈាន​ដល់​តំណែង​គូឯក​​បើ​បន្ត​ទទួល​បាន​ជោគ​ជ័យ​​ធ្វើ​ឲ្យ​អ្នក​ទស្ស​នា​ភាគ​ច្រើន​បន្ត​ចាប់​អារម្មណ៍ ។ ទោះ​ជា​ប៉ះ​ជា​មួយ​កីឡា​ករ​មាន​បទ​ពិសោធន៍​ក្នុង​កម្រិត​ណា​ក៏​កីឡា​ករ​វ័យ​ក្មេង​រូប​នេះ​​ហាក់​ទទួល​បាន​ជោគ​ជ័យ​គួរ​ជា​មោទនៈ ។​​ អ្វី​ដែល​គេ​កម្រឃើញ​នោះ​​គឺ​ការ​បរាជ័យ​របស់​គេ​នៅ​លើ​រេញ​​បើ​ទោះ​ជា​ដៃ​គូ​ដែល​ខាង​ប៉ុស្ដិ៍​​​ទូរទស្សន៍​​តម្រូវ​​ឲ្យ​គេ​ប៉ះ​ជា​មួយ​ត្រូវ​គេ​ស្គាល់​ថា​ ខ្លាំ​ង និង​ល្បី​ឈ្មោះ​មិន​ធម្ម​តា​ក្នុង​ពិភព​កីឡាប្រដាល់​​ក្ដី​ ។​ ក្រេឌីត​នេះ​​កាន់​តែ​ទទួល​បាន​ការ​គាំ​ទ្រថែម​ទៀត​ បន្ទាប់​ពី​ការ​ប្រកួត​ចុង​ក្រោយ​​កាល​ពី​ថ្ងៃ​សុក្រ​ ​សប្ដាហ៍​​កន្លង​​ទៅ​​ ​គេ​អាច​ផ្ដួល​កីឡាក​រឈឿន​ ឆៃដែន​ មក​ពីក្លិ​បនិ​រោធមានជ័យ​ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ​ជា​ជើង​ខ្លាំ​ងម្នាក់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ ។​​ កីឡា​​​ករ​បង្គោល​ក្រហម​​​ប៉ូ​​ វណ្ណ​ស័ក្ត​ ប្រើ​ពេល​យ៉ាង​ខ្លី​បំផុត​​ក្នុង​ការ​វាយ​បំបែកភាពខ្លាំ​ងរបស់​ឈឿន​ ឆៃ​ដែន​ ​ហើយ​ធ្វើ​ឲ្យ​គេ​ខូច​ជើង​រហូត​ដល់​ថ្នាក់​ប្រកួតលែងកើត​និង​​លើក​ទង់​ជ័យ​ស​នៅ​ចុង​ទឹក​ទី១ ។​ នេះ​​មិន​មែន​សំណាង​លើក​ដំបូង​របស់​គេ​ឡើយ​​ពោល​គឺ​ច្រើន​លើក​រួច​មក​ហើយ​ដែល​គេ​អាច​ផ្ដួល​កីឡា​ករ​ជើង​ខ្លាំ​ង​ឲ្យ​ដក​ថយ​ពី​ការ​ប្រកួត​នៅ​មុន​ចប់​ទឹក​ទី៥​បែប​នេះ​ ។​ ក្រុម​អ្នក​ទស្ស​នា​​កំពុង​ផ្ដោត​ការ​កោត​សរសើរ​ចំពោះ​គេ​ ខណៈ​ដែល​ស្ថាន​ភាព​នេះ​បើ​នៅ​តែ​អាច​រក្សា​ជ័យ​ជម្នះក្នុង​ពេល​ឡើង​រេញ​​បាន​ល្អ​បន្ត​ទៅ​ទៀត​ ​មាន​ន័យ​ថា​ ប្រើ​ពេល​មិន​យូរ​នោះ​ទេ​ គឺ​គេ​ពិត​ជា​អាច​ក្លាយ​ជា​កីឡា​ករ​ល្បី​ហើយ​ឈាន​ដ​ល់​តំណែង​​ជា​កីឡាករ​ក្នុង​ក្រសែ​ភ្នែក​មហា​ជន​កាន់​តែ​ជ្រៅ។

ដូច​​គ្នា​ដែរ​កីឡា​ករ​ផល​ សុផាត​​​ ក៏​បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំ​ងស្រករ​ក្រោយ​ហេង​​ វិឆ័យ​ ​មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​​​បរា​ជ័យ​ក្នុង​ជំនួប​នៅ​លើ​សង្វៀន​ដដែល​នោះ​ដែរ ​។​ បើ​ទោះ​ជា​គេ​បាន​ត្រឹម​លទ្ធ​ផល​ឈ្នះ​ពិន្ទុ​ ប៉ុន្តែម្នាក់​ៗហាក់​ភ្ញាក់​ផ្អើល​ ក្នុង​ពេល​ដែល​អ្នក​ណា​ក៏​ព្យា​ករ​​ថា​ ហេង​ វិឆ័យ​ បង្គោល​ខៀវ​ នឹង​ឈ្នះ​បែរ​ជា​ផល​ សុផាត អាច​សម្រេច​បាន​ ។​ ហេង  វិឆ័យ​ ​ត្រូវ​គេ​កត់​សម្គាល់​ថា  មិន​ត្រឹមតែវ័យក្មេង​នោះ​ទេ​ គឺ​ថែម​ទាំង​ឆ្លង​កាត់​ការ​ប្រកួត​ច្រើន​នៅលើសង្វៀន​​ និង​មាន​ប្រវត្តិ​ធ្លាប់​ផ្ដួល​កីឡា​ករ​ស្រករ​មុន​​និង​ក្រោយ​ឲ្យ​បាក់​មុខ​រាប់​មិន​អស់​ផង​ដែរ​ ទើប​មាន​អ្នក​ទស្ស​នា​ភាគ​ច្រើន​យល់ថា​ ផល​ សុផាត​ ​នឹង​ពិបាក​ ។​ អ៊ីចឹង​​​ហើយ​​ទើប​មាន​ការ​កោត​សរសើរ​ស្ទើ​រ​រញ្ជួយ​សង្វៀន​​​នៅ​ពេល​ដែល​ការ​ប្រកួត​ជាក់​ស្ដែង​ផល​ សុផាត ​​​អាច​ទប់​ជើង​ខ្លាំង​វ័យ​ក្មេង​រូប​នេះ​បាន​ហើយ​អាច​ធ្វើ​ឲ្យ​គេ​ឈាន​ដល់​ទឹក​ទី៥ ​ដោយ​លំបាក​ ។​ ផល​ សុផាត​​ ដែល​អ្នក​ណា​ក៏​មើល​ឃើញ​ថា ​ធ្លាក់ដៃ​ទៅ​ហើ​យ​​បាន​រុញ​ឲ្យ​ហេង  វិឆ័យ​ ទាល់​ច្រក​យ៉ាង​ខ្លាំ​ង​ក្នុង​ការ​ប្រើ​ជង្គង់​ កែង​ និងម៉ាត់​ ដែល​ជា​ស្នៀត​ពិសេស​របស់​គេ​ ។​ នៅ​ទី​បំផុត​ហេង  វិឆ័យ​ បាន​ក្លាយ​ជា​អ្នក​ចាញ់​ពិន្ទុ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​បើ​ទោះ​ជា​គេ​ហាក់​មាន​ជំនឿ​ចិត្ត​ច្រើន​កាល​ពី​មុន​ប្រកួត​ថា​ អាច​បំបាក់​ខ្លា​​ចាស់​បាក់​ចង្កូមផល​ សុផាត​ បាន ។ សម្រាប់​គូ​ផ្សេង​​ជាម​ អាម៉ៅ មក​ពី​ក្លិប​ខ្លា​រ​ខិន​មាន​ឫទ្ធិ​ ឈ្នះ​កី​ឡាករ​សុខ​ ​ថេត ​មក​ពីក្លិ​ប​កង​ពល​តូច​លេ​ខ៧០​ដោយ​ពិន្ទុ​ និង​កីឡា​ករ​វីវ៉ា​ សាមីត​​ មក​ពី​ក្លិប​មហិទិ្ធឫទ្ធិតា​ដំបង​ដែក​ឈ្នះ​កីឡា​ករ​ឯម ​ស៊ីថុង​ មក​ពី​​ក្លិប​ឫទ្ធិ​ពោធិ៍សែន​ជ័យ​​ដោយ​ពិន្ទុ ​។ ​

នៅ​សង្វៀន​ដដែល​នា​ថ្ងៃ​សៅរ៍​ទី១១​ មករា​ វិញ​​កីឡាករ​ផាន់​ គ្រាន់​ ​ក៏ធ្វើ​បាន​សម្រេច​ផង​ដែរ​​​ក្នុង​វគ្គ​ដែល​កីឡាក​រនន់ ​ជំនិត​ ​សុំ​ឡើង​សង​សឹក​ ។​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជើង​ចាស់​​នន់​ ជំនិត​ សង​សឹក​មិន​បាន​នោះ​ទេ​ គេ​បាន​ទាំង​ធ្វើ​ឲ្យ​ដៃ​គូ
ប​រាជ័យ​ដោយ​អស់​ចិត្ត​ទៀត​ផង ។​​ ក្រុម​អ្នក​ទស្ស​នា​ស្រែក​ហ៊ោ​ក​ញ្ជ្រៀវ​គួរ​សម​​ក្នុង​ពេល​ដែល​​ផាន់​​ គ្រាន់​ ទទួល​ជោគ​ជ័យ​​ក្នុង​ការ​ប្រកួត​នា​ល្ងាច​នោះ​ ។​ ក្នុង​ថ្ងៃដដែល​នោះ​កីឡា​ករ​ម៉ន​ លីហួរ​ ​មក​ពី​ក្លិប​ព្រែក​ឯង​កីឡា ​​ឈ្នះ​កីឡា​ករ​អាន  សុផល​​​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​​ដោយ​ក្រុម​គ្រូ​ពេទ្យ​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​​ទី​៥​ និង​​កីឡា​ករ​វ៉ាន់ ចាន់​វ៉េត​ មក​ពី​ក្លិប​គជសារ​កីឡា​ ផ្ដួល​កីឡា​ករ​ស្វាយ​ រដ្ឋា ​មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ ៕