ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​​ម្នាក់​តា​មផ្លូវ​រហូត​ដល់​ចូល​ក្នុង​ផ្ទះ​គេ​ ត្រូវ​បុរស​ម្នាក់​ដក​កាំ​ភ្លើង​គំរាម​រត់​គេច​ខ្លួន​បាត់​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ ១ក្រុម​ មា​នគ្នា​ ៦នាក់​ ជិះ​ម៉ូតូ​ដេញ​វាយ​តាំង​ពី​ស្ពាន​ជ្រោយ​ចង្វា​ រហូត​រត់​ចូល​ផ្ទះ​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ ហើយ​ត្រូវ​បាន​បុរស​​ម្នាក់​ដក​កាំ​ភ្លើង​ភ្ជង់​គំរាម​ជន​ល្មើស​ទាំង​នោះ ទើប​ភ័យ​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ៣០​នាទី យប់​ថ្ងៃទី​០៧​ មករា​ ២០១៤​​ នៅ​ចំណុច​ផ្ទះ​វេជ្ជ​បណ្ឌិត​ឈ្មោះ ប្លង់​ សំអុល​ លក់​ថ្នាំ​ពេទ្យ​ ស្ថិត​ក្នុង​ភូមិ​ទួល​​សង្កែ​ សង្កាត់​ទួល​សង្កែ​ ​ខណ្ឌ​ឬស្សី​កែវ​។

តាម​សម្តីជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​​ថា មុន​ពេល​កើត​ហេតុ​ រូប​គេ​បាន​ជិះ​ម៉ូតូ​​លើ​ស្ពាន​ជ្រោយ​ចង្វា​ ស្រាប់​តែ​មាន​ជន​សង្ស័យ​ ៦នាក់​ ជិះ​ម៉ូតូ​ ២គ្រឿង​ ​ប្រើ​ខ្សែ​ក្រវាត់​​​​ជិះ​ម៉ូតូ​ដេញ​វាយ​រូប​គេ​ដោយ​មិន​ដឹង​មូល​ហេតុ​ រហូត​មក​ដល់​ចំណុច​ភូមិ​ទួល​សង្កែ​ ​ជន​រង​គ្រោះ​បាន​ផ្តួល​ម៉ូតូ​ ​ហើយ​រត់​​ចូល​​ក្នុង​ផ្ទះ​​​វេជ្ជ​បណ្ឌិត​ខាង​លើ​ តែ​ត្រូវ​ជន​​ល្មើស​ចូល​មក​តាម​វាយ​ដល់​ក្នុង​ផ្ទះ​ និង​វាយ​ម៉ូតូ​របស់​ខ្លួន​ឲ្យ​ខូច​ខាត​ផង​ដែរ​។

បន្ទាប់​មក​ មាន​រថ​យន្ត​ Range Rover ១គ្រឿង​ បើក​មក​ដល់​​ឈប់​ ហើយ​​បុរស​ម្នាក់​ជា​ម្ចាស់​រថ​យន្ត​នោះ បាន​ចេញ​មក​ដក​កាំ​ភ្លើង​ភ្ជង់​គំរាម​ជន​សង្ស័យ​ទាំង​នោះ​ ទើប​ពួក​គេ​ភ័យ​រត់​​គេច​ខ្លួន​​បាត់​អស់​​តែ​​ម្តង​​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​បាន​ប្រគល់​​ឲ្យ​ជន​រង​គ្រោះ​ជិះ​ត្រលប់​ទៅ​​ផ្ទះ​វិញ​៕