ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​កាណាដា​ម្នាក់ លួង​ក្មេងប្រុស​ឡើង​សណ្ឋាគារ ជាប់​ចោទទិញ​ពេស្យាចារ​កុមារ

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ បុរស​ជន​ជាតិ​កាណា​ដា​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន​នៃ​ស្នង​ការដ្ឋាន​ខេត្ត​​ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៥ មករា​ ក្រោយ​ពី​សង្ស័យ​ថា ជន​បរទេស​រូប​នេះ​នាំ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​យកទៅ​រួម​ភេទ

ខេត្ត​បាត់​ដំបង​ ៖ បុរស​ជន​ជាតិ​កាណា​ដា​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន​នៃ​ស្នង​ការដ្ឋាន​ខេត្ត​​ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៥ មករា​ ក្រោយ​ពី​សង្ស័យ​ថា ជន​បរទេស​រូប​នេះ​នាំ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​យកទៅ​រួម​ភេទ​នៅ​បន្ទប់​សណ្ឋាគារ​មួយ​នៅខាង​ជើង​ផ្សារ​បឹង​ឈូក ក្នុង​ភូមិ​ព្រែក​មហា​ទេព​ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ។​

មន្ត្រី​នគរបាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និងការពារ​អនីតិជន​បានប្រាប់​ថា​ ជន​បរទេស​នោះ​ឈ្មោះ​ VADIN SCOD អាយុ​៤៣​ឆ្នាំ​ ជា​ជន​ជាតិ​កាណាដា​ ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​​នាម​ជា​ភ្ញៀវ​ទេសចរ​ ។ ជន​បរទេស​រូប​នេះ​បាន​នាំ​ក្មេង​ប្រុស​ម្នាក់​អាយុ​១៤​ឆ្នាំ​ រស់​នៅ​ក្នុង​សង្កាត់​ខាង​លើ​ទៅ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ «ហាំង​ឡាយ»​ ដែល​ស្ថិត​ក្នុង​សង្កាត់​នោះ​ដែរ​ ជា​ថ្នូរនឹងប្រាក់​ចំនួន​៨.២០០​រៀល​សម្រាប់​ផ្តល់​ឱ្យ​ក្មេងប្រុស​នោះ ។​ សមត្ថ​កិច្ច​បន្ត​ថា កម្លាំង​ជំនាញ​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ក្នុង​គ្រា​ដែល​បុរស​បរទេស​នោះ​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​ និង​ចំពេល​ក្មេងប្រុស​នោះចុះ​ពី​សណ្ឋាគារ​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​រួច ។​ កោះសន្តិ​ភាព​ មិន​ទាន់​អាច​​ស្វែងរក​ការ​បំភ្លឺ​ពី​បុរស​ជន​ជាតិ​កាណា​ដា​នោះ​បាន​ភ្លាមៗ​ទេ​នៅ​ព្រឹក​ថ្ងៃទី​៥ មករា​​​ ដោយ​សារ​​សមត្ថ​កិច្ច​ជំនាញ​កំពុង​សាកសួរ​នៅ​ឡើយ បុ៉ន្តែបើ​តាម​ក្មេង​ប្រុស​បាន​បំភ្លឺ​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួន​មិន​ធ្លាប់​ស្គាល់​ជន​បរទេស​ម្នាក់​នេះ​ទេ​ ។ ជន​នេះ​បាន​ជួប​និង​សួរ​នាំ​ខ្លួន​នៅ​ម៉ោងប្រហែល​៨​យប់​ថ្ងៃទី​៤ មករា​ គ្រា​ដែល​ខ្លួន​ដើរទៅ​រក​ទិញ​បង្អែម​ហូប​នៅ​​ម្តុំ​រង្វង់​មូល​ព្រះ​នារាយណ៍ ។​ ពេល​នោះ​បុរស​នោះ​បាន​បង្ហាញ​រូប​​ថត​សណ្ឋាគារ​ហាំង​ឡាយ​ដោយ​ប្រាប់​តាម​រយៈ​កាយ​វិការ​ឱ្យ​ខ្លួន​ជូន​ទៅ​សណ្ឋាគារ​នោះ​ ហើយ​ខ្លួន​ក៏​ជូន​ទៅ​ ដែល​ពេលទៅ​ដល់​ ជន​នេះ​ក៏​ឡើងទៅ​លើ​ រី​ឯ​ខ្លួន​ក៏​ត្រឡប់​មក​វិញ ។​ ​

ពេល​ដើរ​ចេញបាន​បន្តិច​ ជន​បរទេស​រូប​នេះ​បានរត់​មក​ហៅ​ខ្លួន​ហើយ​ធ្វើ​កាយ​វិការ​ដូច​កាន់​ក្បាល​​មីក្រូ​​ច្រៀង​ខារ៉ាអូខេ​ រួច​ចង្អុល​ទៅ​លើ​សណ្ឋាគារ ​ដោយ​ឃើញ​កាយ​វិការបែប​នេះ​ខ្លួន​ស្មាន​ថា​​ បុរស​បរទេស​នេះ​បបួល​ខ្លួន​ទៅ​ច្រៀង​ ទើបព្រម​ទៅ​តាម​ ព្រោះ​នៅ​ជាប់​សណ្ឋា​គារ​​ហាំង​ឡាយ​មាន​ហាង​ខារ៉ា​អូខេ​ដែរ ។​ បុ៉ន្តែ​ពេល​ឡើង​ដល់​លើ​ បែរ​ជាបុរស​នេះ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​បន្ទប់​​ដេកដែល​មានស្រាបៀរ​៣​កំបុ៉ង​នៅ​ទី​នោះ ។​ ក្មេង​ប្រុស​រូប​នេះ​រៀប​រាប់​ទៀត​ថា​ បុរស​នោះ​បាន​ឱ្យ​ខ្លួន​ផឹក​ស្រាបៀរអស់​១​កំបុ៉ង​កន្លះ រួច​ឱ្យ​ដេក​នៅ​លើ​គ្រែ​ ហើយ​ជន​នេះ​ក៏​មក​លេង​ប្រដាប់​ភេទ​របស់​ខ្លួន​ និង​ឱ្យ​ខ្លួន​លេង​ប្រដាប់​ភេទ​គាត់​វិញ​ ដោយ​ប្រើ​ដៃ​ និង​មាត់​រហូត​បាន​សម្រេច ។​ ក្រោយ​មក​បុរស​នេះ​បាន​សួរ​ខ្លួន​តាម​រយៈ​កាយ​វិការ​ និង​ឱ្យ​ប៊ិក​សរសេរ​លើ​បាត​ដៃ​ថា យក​លុយ​បុ៉ន្មាន ?​ ខ្លួន​ក៏សរ​សេរ​លេខ​៤០​ម៉ឺន​រៀល​ តែ​បុរស​នេះ​ថាគាត់​គ្មាន​លុយ​ឱ្យ​ទេ​ ហើយ​បាន​ដក​លុយ​ឱ្យតែ​៨.២០០​រៀល​ ខ្លួន​ក៏​យក​លុយ​នោះ​ចុះ​មក​ក្រោមវិញ​ ស្រាប់​តែ​សមត្ថ​កិច្ច​ទៅ​ដល់​សួរ​នាំ​ ទើប​ខ្លួន​នាំសមត្ថ​កិច្ច​ទៅ​បន្ទប់​របស់​ជន​បរទេស​នោះ​ស្នាក់​នៅតែ​ម្តងទៅ ។​ ក្រោយ​ពី​ឃាត់​ខ្លួន​ជន​បរទេស​រូប​នេះ​កាល​ពី​វេលា​រំលង​អធ្រាត្រ​ នៅព្រឹក​ថ្ងៃទី​៥ មករា​ កម្លាំង​​ជំនាញ​ការិយា​ល័យ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​​រក​វត្ថុ​តាង​នៅ​ក្នុងបន្ទប់​សណ្ឋាគារ​ខាង​លើ​ ដែល​ជន​បរទេស​នេះ​ជួល​ស្នាក់​នៅ​ បុ៉ន្តែ​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​បែប​ណា​នៅ​ឡើយ​ទេ ។​
នាយ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស​ និង​ការពារ​អនីតិជន​ លោក​កុយ​ ហៀង បាន​ប្រាប់​កោះ​សន្តិ​ភាព​នៅ​ព្រឹក​ថ្ងៃទី​៥​ មករាថា ក្រោយ​ពី​ទទួល​ព័ត៌​មាន​នេះ​ពី​មន្ត្រី​ជំនាញ​របស់​អង្គការ​ CPU ដែល​ជាដៃគូ​សហការ​កន្លង​មក​ លោក​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ភ្លាមៗ​ឱ្យ​រូប​លោក​ដឹក​​នាំ​កម្លាំង​ចុះ​ទៅ​អន្តរា​គមន៍​ និង​ឃាត់​ខ្លួន​ជន​បរទេស​រូប​នេះ​ដល់​បន្ទប់​សណ្ឋាគារ​ រួច​នាំ​ក្មេង​ប្រុស​រង​គ្រោះ​ និង​ជនប្រព្រឹត្ត​មក​កាន់​ស្នងការ​ដ្ឋាន​ខេត្ត​ដើម្បី​សាក​សួរ​ទាំង​យប់​ ។​ ​តាម​​ការ​សាក​សួរ​ជំហាន​ដំបូង​ ជន​ជាតិ​កាណាដា​រូប​នេះ​បាន​ឆ្លើយ​ទទួល​ស្គាល់​នូវអ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្មេង​ប្រុស​នោះ​ ហើយ​លោក​បាន​រក​ឃើញ​លុយ​ចំនួន​៨.២០០​រៀល​នៅ​ក្នុងដៃ​ក្មេង​ប្រុស​នោះ​ផង​ជាវត្ថុ​តាង​ដែល​ជន​បរទេស​នេះ​ផ្តល់​ឱ្យ​ជា​​ថ្នូរនឹង​ការ​រួម​ភេទ ។​

ជុំវិញ​ករណី​នេះ​លោក​កុយ​ ហៀង បញ្ជាក់​ថា​ ជន​ជាតិ​កាណា​ដា​ឈ្មោះ VIDIN SCOD នេះ​អាច​នឹង​ត្រូវ​ជាប់​សង្ស័យ​ពី​បទ «ទិញ​ពេស្យាចារ​កុមារ» ដែល​ជន​រង​គ្រោះ​ស្ថិត​ក្នុង​វ័យ​អនីតិ​ជន​ ។ លោក​ស្នង​ការ​ខេត្ត​ បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​របស់​លោក​កសាង​សំណុំ​រឿង​បញ្ជូន​ជន​បរទេស​រូប​នេះ​ទៅ​​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ទី​៦ មករា​ ៕​