ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អាមេរិក​ស្រវឹង​ស្រា​បើក​រថ​យន្ត​ហោះ​ចូល​ប្រឡាយ​ទឹក​ស្អុយ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ស្រវឹង​ជោក​ជាំបើក​រថ​យន្ត​ហោះ​ចូល​ត្រាំ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ជម្រៅ​៦​ម៉ែត្រ​លិច​បាត់​ ហើយ​ម្ចាស់​រថ​យន្ត​ហែល​នៅ​ក្នុង​ទឹក​ស្អុយ​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​ជួយ​ស្រង់​ កាល​ពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២ មករា ២០១៤តាម​ផ្លូវ​លំ​វាល​ស្រែ​មាត់​ប្រឡាយ​ទឹក​ស្អុយ ស្ថិត​ក្នុង​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុគេ​ឃើញ​​​ជន​ជាតិ​អាមេរិក​រូប​នេះបើក​រថ​យន្ត​ម៉ាក​ប៉ា​ហ្សេរ៉ូល​ ពណ៌​ស្លែ​ លាយ​ទឹក​ប្រាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ដោយ​បើក​រថ​យន្ត​លឿន​ដូច​ហោះ​ ខណៈ​ទៅ​ដល់​មាត់​ច្រាំង​ប្រឡាយ​រថ​យន្ត​បួង​ចង្កូត​បត់​ឆ្វេង​មិន​ទាន់​បាន​ហោះ​ចូល​ប្រឡាយ​ទឹក​ស្អុយ​ធ្វើ​ឱ្យ​រថ​យន្ត​លិច​ទៅបាត​ប្រឡាយ​បាត់​ ចំណែក​អ្នក​បើក​បរ​បាន​ចុច​កញ្ចក់​រថ​យន្ត​រួច​លូន​ចេញ​ពី​ក្នុង​រថ​យន្ត​ហែល​ទឹក​ស្អុយ​ រួម​ជាមួយ​ដប​ស្រា​មួយ​ដប​ត្រូវ​បាន​អ្នក​ឃើញ​ហេតុ​ការណ៍ជួយ​ស្រង់​យក​មក​លើ​គោក​វិញ​។

ជន​ជាតិ​អាមេរិក​រូប​នេះ​ឈ្មោះ​ចន អ៊ីន​ដ្រូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ធ្វើ​ការ​នៅ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ ៕