ផ្ទេរមុខតំណែងប្រធានសាខាពន្ធដារខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ កាលពីវេលាព្រឹកថ្ងទី១៨ ធ្នូ ២០១៣ នៅសាលាខេត្ត មានរៀបចំពិធីប្រកាសផ្ទេរមុខតំណែងប្រធានសាខាពន្ធដារខេត្ត និងប្រធានការិយាល័យពន្ធដារក្រុងបាវិត ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ជៀង អំ អភិបាលខេត្ត ដោយមានការចូលរួមពីលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គសនាយកដ្ឋានពន្ធដារ មន្ត្រីពន្ធដារខេត្ត-ក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត ។
តំណាងអគ្គនាយកដ្ឋានពន្ធដារបានអានប្រកាសស្តីពីការតែងតាំង មន្ត្រីរាជការរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចតែងតាំង មន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារចំនួន២រូបគឺ ១-លោក ឥន្ទ ទឹម អតីតអនុប្រធានសាខាពន្ធដារខេត្ត ឡើងជាប្រធានសាខាពន្ធដារខេត្ត ជំនួសលោក នាក់ សារី ដែលត្រូវទទួលភារកិច្ចថ្មី និង២-លោក ហាំ ផល្លា អតីតអនុប្រធានផ្នែកគ្រប់គ្រងអ្នកជាប់ពន្ធមធ្យមនៃសាលាពន្ធដារខេត្ត ឡើងជាប្រធានការិយាល័យពន្ធដារ ក្រុងបាវិត និងស្រុកចន្ទ្រា ជំនួសលោក គង់ សុផារ៉ា ដែលត្រូវទៅកាន់ភារកិច្ចថ្មី ៕
ចែករំលែកព័តមាននេះ