ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​រាង​ស្គម​ខុស​ធម្មតា​របស់​ស្វែង សុជាតា បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​សិល្បៈ​ក្នុង​ថ្ងៃ​មង្គល​ការ​សារ៉ាយ សក្ខណា

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មានការ​ភ្ញាក់​ផ្អើល​ស្ទើរ​នឹង​ស្មាន​មិន​ដល់​​​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ដូច​គ្នា​ ខណៈពេល​​​បាន​ឃើញ​វត្ត​មាន​តារា​សម្តែង នាង​ស្វែង សុជាតា ឈាន​ជើង​ដើរ​ចូល​ក្នុង​រោង​ការ​របស់​អ្នក​នាង​សារ៉ាយ​ សក្ខណា ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ២០១៣ កន្លង​ទៅ​នេះ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពិព័រណ៌កោះ​ពេជ្រ​។

ការ​ភ្ញាក់​ផ្អើល​នោះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​តារា​សម្តែង​រូប​នេះ​ប​ង្ហាញ​ខ្លួន​ក្នុង​រូប​ភាព​ស្លេក​ស្លាំង​ និង​ស្គម​ខុស​ពី​ធម្មតា​ បន្ទាប់​ពី​គេ​ដឹង​ថា នាង​បាន​កើត​ជំងឺ​ដុះ​សាច់​ក្នុង​ខួ​រ​ក្បាល​ដែល​បាន​ធ្វើ​ឱ្យ​នាង​វិវត្តន៍​ខ្លួន​ទៅ​ជា​បែប​នេះ។

បើ​ទោះ​​បី​ជា​ពេល​នេះ ស្វែង​ សុជាតា បាន​ដឹង​ថា ខ្លួន​នាង​បាន​ធ្លាក់​ខ្លួន​ខុស​ប្លែក​ពី​សភាព​ធម្មតា​ដោយ​សារ​ជំងឺ​បៀត​បៀន​នា​ពេល​នេះក៏​ដោយ ប៉ុន្តែ​តារា​សម្តែង​មេម៉ាយ​ដែល​មាន​ទី​ផ្សារ​សម្តែង​ខ្ពស់​នេះ​នៅ​តែ​ញញឹម​ និង​រាក់​ទាក់​ដាក់​មិត្ត​ភក្តិ​ និង​មិត្ត​នៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​ដដែល​។ ក្នុង​ចិត្ត​បៀម​ជាប់​ទៅ​ដោយ​ទុក្ខ​ព្រួយ​ដោយ​សារ​ជំងឺ​ដ៏​អាក្រក់​នេះ​ ស្វែង​ សុជាតា នៅ​តែ​តាំង​ខិត្ត​ធ្វើ​ខ្លួន​ឱ្យ​បាន​រឹង​មាំ​ និង​សប្បាយ​រីក​រាយ និង​ឆ្លៀ់ត​ពេល​ចូល​រួម​កម្ម​វិធី​ផ្សេងៗ​របស់​អ្នក​សិល្បៈ​ជា​បន្ត​បន្ទាប់​ ៕