ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី០៩ ធ្នូ ២០១៣ មានរៀបចំពិធីប្រកាសផ្ទេរតំណែង ប្រធានសាខាពន្ធដារខេត្ត ក្រោមអធិបតីភាព លោក ស្បោង សារ៉ាត អភិបាលខេត្ត និងមានការចូលរួមពីលោក ហេង សំណាង អគ្គនាយករង តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកពន្ធដារ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។
ពិធីប្រកាសផ្ទេរតំណែងនេះ ធ្វើឡើងទៅតាមការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលេខ ១២៤៩ ស ហ វ ប្រ ក សម្រេចតែងតាំង លោក នុត វន្ថា អតីតអនុប្រធានសាខាពន្ធដារខេត្តកណ្តាល មកជាប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ជំនួសលោក ខៀន សង្ហា ដែលត្រូវផ្លាស់ទៅកាន់ភារកិច្ចថ្មី ៕



ចែករំលែកព័តមាននេះ