ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​សំរាម​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​​​បុក​រថ​យន្ត​មួយ​គ្រឿង​ រួច​ជ្រុល​បុក​ និង​កិន​ម៉ូតូ​មន្ត្រី​នគរ​បាល​ខណ្ឌ​៧មករា​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពញ​ ៖ រថ​យន្ត​ដឹក​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​បើក​លឿន​ពេក​បួង​ចង្កូត​ទៅ​បុក​កៀរ​រថ​យន្ត​មួយ​គ្រឿង​​ធ្វើ​ឱ្យ​ក្រពិត​គូទចំហៀង​ខាង​ស្តាំ​ និង​ជ្រុល​ទៅ​បុក​ម៉ូតូ​មន្ត្រី​នគរ​បាល​ខណ្ឌ​៧​មករា​ម្នាក់​​កំពុង​ដឹក​ប្អូន​ប្រុស​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​កិន​ជាប់​​ពី​ក្រោម​រថ​យន្ត​ តែ​សំណាង​ល្អ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​លោត​ចេញ​​ពី​ម៉ូតូ​មិន​រង​របួស​ទេ​។

រាជ​ធានី​ភ្នំពញ​ ៖ រថ​យន្ត​ដឹក​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​បើក​លឿន​ពេក​បួង​ចង្កូត​ទៅ​បុក​កៀរ​រថ​យន្ត​មួយ​គ្រឿង​​ធ្វើ​ឱ្យ​ក្រពិត​គូទចំហៀង​ខាង​ស្តាំ​ និង​ជ្រុល​ទៅ​បុក​ម៉ូតូ​មន្ត្រី​នគរ​បាល​ខណ្ឌ​៧​មករា​ម្នាក់​​កំពុង​ដឹក​ប្អូន​ប្រុស​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​កិន​ជាប់​​ពី​ក្រោម​រថ​យន្ត​ តែ​សំណាង​ល្អ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​លោត​ចេញ​​ពី​ម៉ូតូ​មិន​រង​របួស​ទេ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​៦ ធ្នូ ២០១៣ នៅ​ចំណុច​ស្តុប​ម៉ុង​ឌីយ៉ាល់ តាម​មហា​វិថី​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​។

ប្រភព​ព័ត៌​​មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថ​យន្ត​២​គ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​បាន​ឈប់​នៅ​លើ​ផ្លូវ​លេខ​៣៣៦​ដើម្បី​រង់​ចាំ​ភ្លើង​ស្តុប​ ស្រាប់តែ​រថ​យន្ត​ដឹក​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រី​ទើប​នឹង​មក​ពី​ប្រមូល​សំរាម​​នៅ​ផ្សារ​ដេប៉ូ​ក្នុង​បំណង​យក​ទៅ​ចាក់​នៅ​កន្លែង​ចាក់​សំរាម​ជើង​ឯក​ជិះ​មក​ដល់​ស្តុប​បាន​បត់​ស្តាំ​ឆ្ពោះ​ទៅ​ផ្លូវ​លេខ​៣៣៦​ ក្នុង​ល្បឿន​លឿន​ពេក​បត់​ទៅ​បុក​រថ​យន្ត​ម៉ាក​MITSUBISI TRITON ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ភ្នំពេញ​២T៩៩៦៦ ដែល​កំពុង​ឈប់​ចាំ​ភ្លើង​ស្តុប​បណ្តាល​ឱ្យ​ក្រពិត​គូទ​មួយ​ចំហៀង​ខាង​ឆ្វេង ចំណែក​ម៉ូតូ​មីអូ​ ពណ៌​ខ្មៅ​ ជិះ​គ្នា​២​នាក់​ដែល​អ្នក​បើក​ម៉ូតូ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរ​បាល​ខណ្ឌ​៧​មករា កំពុង​តែ​ឈប់​ទន្ទឹម​រថ​យន្ត​ MITSUBISI TRITON នោះ ពេល​ឃើញ​បែប​នេះ​ក៏​ជិះ​គេច​ទៅ​ខាង​ឆ្វេង​ដៃ តែ​គេច​មិន​ផុត​ត្រូវ​រថ​យន្ត​ដឹក​សំរាម​បុក​កិន​ជាប់​ម៉ូតូ​ពី​ក្រោម​រថ​យន្ត​ ចំណែក​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​នាំ​គ្នា​លោត​ចេញ​ពី​ម៉ូតូ​ផុត​ពី​គ្រោះ​ថ្នាក់​។

ក្រោយ​កើត​ហេតុ​រថ​យន្ត​បង្ក និង​រថយន្ត​ខូ​ច​ខាត ព្រម​ទាំងម៉ូតូ​ត្រូវ​នគរបាល​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ៕