ខេត្តបាត់ដំបង ៖ មន្ត្រីមូលដ្ឋានបានរាយការណ៍ថា កម្មករខ្មែរម្នាក់ដែលធ្វើការជាមួយ«គម្រោងវារីអគ្គិសនីរបស់ក្រុមហ៊ុនចិន» បានដើរជាន់មីនកប់ក្នុងដី បណ្តាលឱ្យផ្ទុះដាច់ជើងម្ខាង កាលពីព្រឹកថ្ងៃទី០៣ ធ្នូ គ្រាដែលកំពុងដើរវាស់វែងដីនៅចំណុចភ្នំគោក ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។
លោក រស់ លឹមសឺន អធិការរងស្រុករតនៈមណ្ឌលបានប្រាប់ថា កម្មករខ្មែរដែលជួបគ្រោះថ្នាក់ឈ្មោះ កង កេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ជាជំនួយការភូមិផង និងជាកម្មករវាស់វែង«គម្រោងសាងសង់ទំនប់វារីអគ្គិសនី»របស់ក្រុមហ៊ុនចិន ។ លោកថា យុវជនរូបនេះបានដើរជាន់គ្រាប់មីន ដែលជាប្រភេទមីនសញ្ញាលេខបូក(មីនស្គរ) កប់ក្នុងដីសេសសល់កាលពីសម័យសង្គ្រាម ខណៈដែលកំពុងដើរវាស់វែងជាមួយក្រុមការងារ ។
លោក រស់ លឹមសឺន បានបញ្ជាក់ថា កង កេង បានជាន់មីនផ្ទុះដាច់ជើងខាងឆ្វេង ហើយត្រូវបានក្រុមការងារបញ្ជូនតាមរថយន្តទៅកាន់មន្ទីរពេទ្យភ្លាមដែរ ៕
ចែករំលែកព័តមាននេះ