ខេត្តបន្ទាយមានជ័យ ៖ រថយន្តរាប់សិបគ្រឿងមិនត្រឹមតែបានកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះទេ ថែមទាំងកកស្ទះចេញមកខាងក្រៅត្រង់ចំណុចរង្វង់មូលតាមបណ្តោយផ្លូវជាតិលេខ៥ ម្តុំមុខមណ្ឌលសុខភាពប៉ោយប៉ែត១ ធ្វើឱ្យដំណើរពិបាកក្នុងការធ្វើដំណើរ កាលពីវេលាព្រឹកថ្ងៃទី៤ វិច្ឆិកា ២០១៣ នេះ ។
ការកកស្ទះនេះ ធ្វើឱ្យចំណុចរង្វង់មូល និងកន្លែងផ្សេងៗមួយចំនួនទៀតពោរពេញទៅដោយរថយន្តគ្មានសណ្តាប់ធ្នាប់ស្ទើររកផ្លូវដើរមិនចង់ឃើញផង ។ អ្នកមានយានយន្តត្រូវចូលទៅដីថៃនិយាយថា ដោយសារមួយរយៈនេះ សមត្ថកិច្ចទាំងខាងថៃ និងខាងកម្ពុជារឹតបន្តឹងការត្រួតពិនិត្យរថយន្តចូលម្តង៤-៥គ្រឿងតែប៉ុណ្ណោះ ទើបបង្កឱ្យមានការកកស្ទះយ៉ាងដូច្នេះ ។
ទោះជាយ៉ាងណា បញ្ហានេះត្រូវបានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតរអ៊ូររទាំថា ដោយសាររថយន្តអ្នកចូលទៅដឹកហ្គាសនៅដីថៃច្រើនពេកនាពេលបច្ចុប្បន្ន ។
ចែករំលែកព័តមាននេះ