ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្ម​ការ ​និង​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​សូរិ​យា​រាម​ ក្រុង​ប៉ោយ​ប៉ែត​ ធ្វើ​កូដ​កម្ម​បណ្តេញ​ចៅ​អធិ​ការ​ស្តី​ទី​ចេញ​ពី​វត្ត​

10 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ គណៈ​កម្ម​ការ ​និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​សូរិ​យារា​ម ​ហៅ​វត្ត​ថ្មី​ ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​លើក​បដា ​និង​បាន​យក​រនាំង​ដែក​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ​ក្នុង​គោល​បំណង​បណ្តេញ​ភិក្ខុ​ ដួង ​រដ្ឋា​ ព្រះ​ចៅ​អធិ​ការ​វត្ត​ស្តី​ទី​ចេញ​ពី​វត្ត ​ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៣ ​ធ្នូ ​២០១៣​ ស្ថិត​នៅ​ក្នុង​ភូមិ​បាលិ​លេយ្យ ​សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត។​

តាម​ប្រភព​ព័ត៌​មាន​ពី​គណៈ​កម្ម​ការ​វត្ត​ថ្មី ​បាន​ឲ្យដឹង​ថា ​ការ​ដែល​នាំ​គ្នា​ធ្វើ​កូដ​កម្ម​នៅ​ពេល​នេះ​ គឺ​ដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ ​និង​ព្រះ​គ្រូ​មេ​គុណខេ​ត្ត​ ជួយ​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ជ្រើស​រើសព្រះ​ចៅ​អធិ​ការ​វត្ត​ឲ្យ​មក​ឡើង​កាន់​តំណែង​ថ្មី​ជំនួស​ព្រះ​ចៅ​អធិ​ការ​វត្ត​ស្តី​ទី​ព្រះ​នាម ​ដួង រ​ដ្ឋា​។

ប្រភពប​ន្ត​ថា ​ព្រះ​ចៅអ​ធិ​ការ​វត្ត​ស្តី​ទី​អង្គ​នេះ ​មិន​អាច​ទុក​ឲ្យ​គង់​នៅ​វត្ត​ថ្មី​នេះ ​ត​ទៅ​ទៀត​បាន​ឡើយ​ ដោយ​ព្រះ​អង្គ​និយម​បក្ខ​ពួក ​ហើយ​ថែមទាំ​ង​ឲ្យ​ក្មេង​ស្ទាវ​មក​ដេក​ស្នាក់​នៅ​ក្នុង​វត្ត​បង្ក​ភាព​អនា​ធិប​តេយ្យ​ នាំ​ឲ្យ​ពុទ្ធ​បរិ​ស័ទ​រស់​នៅជិត​ទី​វត្ត​អារាម​មិន​សប្បាយ​ចិត្ត ​ហើយ​ម្យ៉ាង​ទៀត​ ព្រះ​ចៅ​អធិការ​បាន​បង្ក​បញ្ហា​ដក​ព្រះ​សង្ឃ​មួយ​ចំនួន​នៅ​ក្នុង​វត្ត​ចេញ​ដោយ​គ្មាន​មូល​ហេតុ។​ ព្រះ​ចៅ​អធិ​ការ​អង្គ​នេះ ​បាន​ដក​ព្រះ​សង្ឃ​ដែល​មាន​ព្រះ​ជន្ម​ច្រើន ​និង​មាន​ការ​យល់​ដឹង​ជាង​ខ្លួន​។

មិន​តែ​ប៉ុណ្ណោះ ​ព្រះ​ចៅអធិ​ការ​ស្តី​ទី​ព្រះ​នាម​ ដួង ​រដ្ឋា​ បាន​កសាង​សមិទ្ធិ​ផល​នៅ​ក្នុង​ទី​វត្ត​អារាម​មួយ​ចំនួន​មិន​ប្រក្រតី​ ដោយ​មិន​បាន​ឆ្លង​យោ​បល់​ពិគ្រោះ​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ និង​បាន​ធ្វើ​ឲ្យ​បាត់​បច្ច័យ​ថែម​ទៀត​ផង។ ប្រភព​ពី​ប្រជា​ពល​រដ្ឋ​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ការ​ធ្វើ​កូដ​កម្ម​តវ៉ា​នៅ​ពេល​នេះ ​គឺ​សំណូម​ពរ​ដល់​អាជ្ញា​ធរ​ និង​ព្រះ​គ្រូ​មេ​គុណ​ខេត្ត​ សូម​ជួយ​ចាត់​វិធាន​ការ​រក​ដំណោះ​ស្រាយ​យក​ព្រះ​សង្ឃ​ផ្សេង​ឲ្យ​មក​គង់​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​នេះ​ផង​ បើ​ពុំ​ដូច្នោះ​ទេ ​ពួក​គាត់​នឹង​ធ្វើ​កូដ​កម្ម​បន្ត​ទៀត​រហូត​ទាល់​តែ​មាន​ការ​ផ្លាស់​ប្តូរ​ទើប​ឈប់។​

លោក ​ស៊ាង ​សេង​ហុក ​ប្រធាន​ការិយា​ល័យ​ធម្ម​ការ​ក្រុង​ប៉ោយ​ប៉ែត ​បាន​ឲ្យ​ដឹង​ថា ​ជុំវិញ​បញ្ហា​ខាង​លើ ​ប្រជា​ពល​រដ្ឋ ​រួម​ទាំង​គណៈ​កម្ម​ការ​វត្ត​ មិន​អាច​មាន​សិទ្ធិ​ដក​ព្រះ​ចៅ​អធិ​ការ​ស្តី​ទី​វត្ត​នេះ ​បាន​ឡើយ ​គឺ​មាន​តែ​ជំនាញ​ខាង​ព្រះ​សង្ឃ​ជា​ព្រះ​គ្រូមេ​គុណ​ខេត្ត​តែ​ប៉ុណ្ណោះ ​ទើប​អាច​ដក​ព្រះ​អង្គ​បាន​  ហើយ​រាល់​បញ្ហា​ដែល​កើត​ឡើង​លោក​នឹង​ធ្វើ​របាយ​ការណ៍​បញ្ជូន​ទៅ​ថ្នាក់​លើ ​ដើម្បី​រក​ដំណោះ​ស្រាយ។​

នៅ​ក្នុង​ហេតុ​ការណ៍​នោះ ​គេ​ឃើញ​អាជ្ញា​ធរ​មាន​​សម្ថ​កិច្ច​ប៉ូលិស​ដឹក​នាំ​ដោយ ​លោក​វរ​សេនីយ៍​ត្រី ​អ៊ុំ សុ​ផល ​អធិ​ការ​ក្រុង​ប៉ោយ​ប៉ែត​ បាន​មក​ជួយ​អន្តរា​គមន៍​ និង​បាន​បញ្ជៀស​រាល់​បញ្ហា​ខ្លាច​ក្រែង​កើត​មាន​អំពើ​ហិង្សា​កើត​ឡើង​ចំពោះ​ប្រជា​ពល​រដ្ឋ ​និង​ព្រះ​សង្ឃ​៕