ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រា​ចម្រៀង​រ៉េន ជាប់​ចោទ​បំពាន​​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​

10 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១​ ធ្នូ​ ឆ្នាំ​២០១៣​ បាន​ឱ្យ​ដឹង​ថា​ តារា​ចម្រៀង​កូរ៉េ​លំដាប់​ថ្នាក់​អន្តរ​ជាតិ​វ័យ​៣១​ឆ្នាំ​លោក​ Jung Ji-hoon ដែល​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​ថា Rain ត្រូវ​គេ​សើុប​អង្កេត​ពី​បទ​​រំលោ.ភ​បំពាន​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​ ។ លោក​រ៉េន បាន​ចូល​បំពេញ​កាតាព្វ​កិច្ច​យោ​ធា​ក្នុង​ចន្លោះ​ខែ​តុលា​ ឆ្នាំ​២០១១ ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៣។

យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១​ ធ្នូ​ ឆ្នាំ​២០១៣​ បាន​ឱ្យ​ដឹង​ថា​ តារា​ចម្រៀង​កូរ៉េ​លំដាប់​ថ្នាក់​អន្តរ​ជាតិ​វ័យ​៣១​ឆ្នាំ​លោក​ Jung Ji-hoon ដែល​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​ថា Rain ត្រូវ​គេ​សើុប​អង្កេត​ពី​បទ​​រំលោភ​បំពាន​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​ ។ លោក​រ៉េន បាន​ចូល​បំពេញ​កាតាព្វ​កិច្ច​យោ​ធា​ក្នុង​ចន្លោះ​ខែ​តុលា​ ឆ្នាំ​២០១១ ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៣។

ការិ​យា​ល័យ​រដ្ឋ​អាជ្ញា​កំពូល​បាន​និយាយ​ថា​ មាន​បុរស​ម្នាក់​បាន​រៀប​ចំ​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ ប្តឹង​តា​រា​ចម្រៀង​ រ៉េន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ឈប់​​សម្រាក​ច្រើន​ក្នុង​អំឡុង​ពេល​បំពេញ​កាតព្វ​កិច្ច​យោ​ធា​គិត​ចាប់​ពី​ខែ​តុលា​ ឆ្នាំ​២០១១​ រហូត​ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៣ ។ ការិយា​ល័យ​រដ្ឋ​អាជ្ញា​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​នោះ​ ថា​តើ​មាន​ភស្តុ​តាង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​ ហើយ​ប្រសិន​បើ​ការ​ចោទ​ប្រកាន់​នោះ​ពិត​មែន​ តា​រា​ចម្រៀង​ Rain ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ ។

កាល​ពី​ខែ​មករា​ រ៉េន បាន​ជួប​មិត្ត​ស្រី​របស់​ខ្លួន​គឺ​នាង​ Kim Tae Hee ជា​ញឹក​ញាប់​ ហើយ​ថែម​ទាំង​ឈប់​សម្រាក​ចំនួន​៧​ថ្ងៃ​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​មេ​បញ្ជា​ការ​ ។ បន្ទាប់​ពី​តា​រា​ចម្រៀង​រូប​នេះ​បញ្ចប់​កាតព្វ​​កិច្ច​យោ​ធា​កាល​ពី​ខែ​កក្កដា​រួច​មក​ ក្រសួង​ការ​ពារ​ជាតិ​របស់​កូរ៉េ​បាន​សើុប​អង្កេត​ការ​ចោទ​ប្រកាន់​ជា​ហូរ​ហែ​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​កំហុស​ណា​មួយ​ទេ​ ។ ភ្នាក់​ងារ​របស់​ រ៉េន អះ​អាង​ថា​ រដ្ឋ​អាជ្ញា​មិន​ទាន់​បាន​ទាក់​ទង​មក​លោក​នៅ​ឡើយ​ទេ​ ។

រយៈ​កាល​កន្លង​មក​ តា​រា​ចម្រៀង​កូរ៉េ​ដទៃ​ទៀត​ត្រូវ​រក​ឃើញ​ថា​ មាន​កំហុស​ក្នុងពេល​បំពេញ​កាតព្វ​កិច្ច​យោ​ធា​ ដែល​ក្នុង​នោះ​មាន​តា​រា​ចម្រៀង​ Se7en និង​លោក​ Sangchu ហើយ​​ត្រូវ​ជាប់​គុក​រយៈ​ពេល​ខ្លី​ទៅ​តាម​ច្បាប់​យោ​ធា​របស់​ប្រទេស​កូរ៉េ​ ៕