ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃ្លាំង​លក់​ម៉ូតូ​​​​មាន​សភាព​ស្ង​ប់​ស្ងាត់​​ខណៈ​​​ពេល​គយ​ពង្រឹង​​​ការ​យក​ពន្ធ​​នាំចូល​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​​ ​​នៅ​តាម​ឃ្លាំ​ង​ម៉ូតូ​​ជា​ច្រើន​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​មាន​សភាព​​​ស្ងប់​ស្ងាត់​​​​ខុស​ពីធម្ម​តា​​​​ដែល​យើង​សង្កេត​​ឃើញ​​ធ្លាប់​តែ​មាន​អតិថិជន​​ច្រើន​មក​ទិញ​ហូរ​ហែ​​ តែ​ឥឡូវ​​នេះ​ហាក់​ដូច​ជា​គ្មាន​អតិថិជន​​​​មក​ទិញសោះ​ ។ ​មិន​ដឹង​ថាម៉ូតូ​​​នៅ​តាម​ឃ្លាំង​ឡើង​ថ្លៃ​ ខណៈ​​​ពេល​គយ​ពង្រឹង​​ពន្ធ​​ឬ​យ៉ាង​ណា​​ ។

រាជធានី​ភ្នំពេញ ៖​​​ ​​នៅ​តាម​ឃ្លាំ​ង​ម៉ូតូ​​ជា​ច្រើន​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​មាន​សភាព​​​ស្ងប់​ស្ងាត់​​​​ខុស​ពីធម្ម​តា​​​​ដែល​យើង​សង្កេត​​ឃើញ​​ធ្លាប់​តែ​មាន​អតិថិជន​​ច្រើន​មក​ទិញ​ហូរ​ហែ​​ តែ​ឥឡូវ​​នេះ​ហាក់​ដូច​ជា​គ្មាន​អតិថិជន​​​​មក​ទិញសោះ​ ។ ​មិន​ដឹង​ថាម៉ូតូ​​​នៅ​តាម​ឃ្លាំង​ឡើង​ថ្លៃ​ ខណៈ​​​ពេល​គយ​ពង្រឹង​​ពន្ធ​​ឬ​យ៉ាង​ណា​​ ។

​ជួប​ជាមួយលោក​​ ​សឿន ​ថៅកែ​ម៉ូតូ​នៅ​ឃ្លាំង​​​រំសេវ​ សង្កាត់​ទឹក​ល្អក់​​ទី​​៣ ​ខណ្ឌ​ទួល​គោក​ បាន​និយាយថា ​ក្នុង​ខែ​នេះ​​នៅ​តាម​ឃ្លាំង​​ម៉ូតូ​ស្ងប់​ស្ងាត់​​គ្មាន​​អតិថិជន​​មក​រក​ទិញ​​​​​ទេ​ ​ដែល​កាល​ពី​មុន​​ក្នុង​​​​មួយ​សប្ដាហ៍​​​យ៉ាង​ហោច​ណាស់​​​ក៏​លក់​បាន​​២​គ្រឿង​​​​ដែរ តែ​ក្នុង​ខែ​នេះ​វិញ​​រយៈ​ពេល​ជិត​​២​សប្ដាហ៍​​​ទៅ​ហើយ​មិន​ទាន់​ដាច់​​​​​១​គ្រឿងសោះ​ ​​ប្រហែលជា​អតិថិជន​​​គិត​ថា​ គយពង្រឹង​​ពន្ធ​ដូច្នោះ​​អ្វី​ៗ​​ក៏​ឡើង​ថ្លៃ​​ដែរ ដែល​ជាមូល​ហេតុ​​​​ធ្វើ​ឱ្យ​​ពួកគេ​​គិត​ថា​ម៉ូតូ​ឡើ​ង​ថ្លៃ​​ដូច​អីវ៉ាន់​​ផ្សេង​ៗ​​ ប៉ុន្តែ​តាម​ពិត​ទៅ​​​នៅ​តាម​ឃ្លាំង​​ម៉ូតូ​មិន​​​បាន​ដំឡើង​​​ថ្លៃ​​​​​ទេ ផ្ទុយ​ទៅ​វិញ​​​បែរ​ជា​​មាន​តម្លៃ​ទាប​ជាងមុនទៀត​ផង​​​ ។

ជាក់ស្ដែង​​​ម៉ូតូ​ម៉ាក​​​គុប​ស៊េរី​​​​២០០៨ ​​ពីមុន​តម្លៃ​​​២.២០០ដុល្លារ តែ​ឥឡូវ​​​​នេះ​នៅ​តម្លៃ​ត្រឹម​តែ​​១.៧០០​ដុល្លារ​តែប៉ុណ្ណោះ​ ​ហើយ​នូវ​តែ​គ្មាន​​​​មនុស្ស​មក​ទិញ​ទាល់​តែ​សោះ​ ។ ​លោក​​បាន​បន្ត​​ទៀត​ថា បញ្ហា​ពិបាក​នោះគឺ​គ្រឿង​បន្លាស់​ម៉ូតូ​​​​បាន​ឡើង​ថ្លៃ​​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុងការ​ទិញ​ចូល​​​ ហើយ​គ្រឿងបន្លាស់​​​វា​មិន​សូវ​ចំណេញ​​​ទេ​​ ។ ​អ្វី​ជា​បញ្ហា​ពេល​នេះ​​គឺ​កូន​​ជា​ង​សុំ​​ឡើង​​​ប្រាក់​ខែ​​​ដោយ​សារ​អ្វី​ៗ​ក៏​ឡើង​​ថ្លៃ ។ ​ជាពិសេស​​ការ​ជួល​ឃ្លាំង​​​​វិញ​ក៏មាន​​​ការ​ឡើង​ថ្លៃ​​​ទ្វេ​ដង​​​ ដែល​ពីមុន​​ក្នុង​មួយ​ខែ​ត្រឹម​​​តែ​​​៨០០​​ដុល្លារ​តែ​​​ឥឡូវ​​ឡើង​ដល់​​​១.៧០០​ដុល្លារ​ ក្នុង​មួយ​ខែ​ ។ ​នេះ​ជា​បញ្ហា​​​មួយ​ច​ំពោះ​​​ថៅ​កែ​ឃ្លាំង​​​ម៉ូតូ​​​ ហើយ​​​​ថៅ​កែ​ខ្លះ​​​បាន​រត់​ចោល​កន្លែង​​​​ដោយ​សារ​តែ​គ្មាន​ប្រាក់​បង់​​ឱ្យ​គេ​នៅ​ចុង​ឆ្នាំ​​​ មិន​តែ​​ប៉ុណ្ណោះ​​ថៅ​​កែ​ខ្លះ​​​​ឈាន់​ដល់​​លក់ផ្ទះ​ លក់​ដី​សង​គេ​ក៏​មាន​ ។

​ដោយ​ឡែក​​​​​លោក វ៉ា សៀង ជា​ថៅកែលក់​ម៉ូតូ​​​​​ថ្មី​គ្រប់​ម៉ូដ​ ស្ថិតនៅ​សង្កាត់​វាល​វង់​​ ខណ្ឌ​​៧មករា​ ​បាន​និយាយ​ថា ក្នុង​ខែ​នេះ​ស្ងាត់​អតិថិ​ជន​​​មក​ទិញ​ម៉ូតូ​​​ ​​ធ្វើ​ឱ្យការលក់​​របស់​លោក​មិន​សូវ​ដាច់​​​សោះ ។ បច្ចុប្បន្ន​​​ម៉ូតូមិន​ឡើង​ថ្លៃ​​តាម​​​ដូច​ទំនិញ​ផ្សេង​ៗ​​នោះទេ​ ​គឺ​នៅ​​មាន​​តម្លៃ​ធម្ម​តា​​ ។

ជាក់​​ស្តែង​ម៉ូតូ​ធំ​តម្លៃ​​៣.០០០​ដុល្លា​រ ​ឯ​ម៉ូតូ​ស្គូ​ពី​​តម្លៃ​ចាប់​ពី​២.០៨០​​ដុល្លារ​ដល់​២.៣៥០ដុល្លារ​ប៉ុណ្ណោះ ​ហើយ​មូល​ហេតុ​ដែល​លក់​មិន​ដាច់​នេះ​​ប្រហែល​ជា​​អតិ​ថិ​ជន​គិត​ថា​ឡើង​ថ្លៃ​តាម​​​ដូច​ទំនិញ​ផ្សេង​ៗ​ដែរ​ និង​​ម្យ៉ា​ងទៀត​​ឥឡូវ​នេះ​យើង​ពិបាក​រក​លុយ​ណាស់ ​​ដោយ​​ចំណាយ​ខ្ពស់​ក្នុងកា​រ​​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​​​ រី​ឯ​ចំណូល​ទាប ពិសេស​អ្នក​រស់​នៅ​តាម​​ស្រុក​ស្រែចម្ការ​ ។ លោក​បាន​បន្តទៀត​ថា កាល​ពី​ខែ​មុន​​​​ក្នុងមួយ​ថ្ងៃលក់​​ដាច់​បាន​​​​​១​ទៅ​​២​គ្រឿង​ ស្ទើរ​​​​រាល់​ថ្ងៃ​ ​តែ​ឥឡូវ​​​​លក់​មិន​ដាច់​​សោះ ហើយ​បញ្ហា​ពិបាក​​មួយទៀត​នោះ​​គឺ​កាល​ពី​មុន​​ម៉ូតូ​ដឹក​​មក​ដល់​ឃ្លាំង ​​តែ​ឥឡូវ​​​ត្រូវ​ទៅ​យក​ដល់​​ផែ​ស្ងួត​ចោម​ចៅឯណោះ​វិញ ៕