ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

នាំ​នាង​ចូល​ផ្ទះ​សំណាក់​បាន​កន្លះ​ម៉ោង​ប្រុស​ស្នេហ៍​គាំង​បេះដូង​ស្លាប់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០១១ ម៉ោង ១៦:៣៥

សពបុរស​ចំណាស់​ម្នាក់​បាន​​គាំង​បេះ​ដូង​​ស្លាប់ នៅ​ក្នុង​ផ្ទះ​​សំណាក់ «ពន្លឺ​ពេជ្រ» បន្ទប់​លេខ​១០៧០ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង

បូព៌ា

សពបុរស​ចំណាស់​ម្នាក់​បាន​​គាំង​បេះ​ដូង​​ស្លាប់ នៅ​ក្នុង​ផ្ទះ​​សំណាក់ «ពន្លឺ​ពេជ្រ» បន្ទប់​លេខ​១០៧០ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

ខេត្ត​បាត់​ដំបង ៖ បុរស​ចំណាស់​ម្នាក់​បាន​​គាំង​បេះ​ដូង​​ស្លាប់ បន្ទាប់​ពី​នាំ​ស្រី​​ស្នេហ៍​ចូល​ផ្ទះ​សំណាក់​ដើម្បី​នែប​និត្យ​បាន​ប្រហែល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ហើយ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​គ្រា​ដែល​ស្រី​ស្នេហ៍​បញ្ជូន​បុរស​នោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​​ទាំង​ស្លៀក​​ខោ​ស្លីប ប៉ុន្តែ​គាត់​បាន​ស្លាប់​​ទៅ​ហើយ ។ បើ​តាម​ការ​អះ​អាង​របស់​​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី ២៤ មករា នៅ​ក្នុង​ផ្ទះ​​សំណាក់ «ពន្លឺ​ពេជ្រ» បន្ទប់​លេខ​១០៧០ ស្ថិត​នៅ​ភូមិ​​កម្ម​ករ ​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ។

​ក្រុម​សមត្ថ​កិច្ច​និយាយ​ថា គេ​មិន​បាន​ដឹង​អំពី​ហេតុ​ការណ៍​នេះ​​ពីដំបូង​ទេ ប៉ុន្តែ​សមត្ថ​កិច្ច​បាន​ដឹង​ក្រោយ​ពី​មាន​សេច​ក្តីរាយ​ការណ៍​​ពេល​ស្ត្រី​ម្នាក់​បញ្ជូន​បុរស​រងគ្រោះ​ដល់​មន្ទីរ​ពេទ្យ​ឯក​ជន «សុវណ្ណ» ។ សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​បាន​ចុះ​ទៅ​​ដល់​កន្លែង​កើត​ហេតុ​ ប៉ុន្តែ​មិន​ត្រូវ​បាន​ម្ចាស់​ផ្ទះ​សំណាក់​​ពន្លឺ​ពេជ្រ ​ផ្តល់​កិច្ច​សហ​ការ​ភ្លាម​ៗ​ទេ ហើយ​បន្ទប់​​ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​ត្រូវ​បាន​គេ​រៀប​​រយ​ឡើង​វិញ​យ៉ាង​ស្អាត​រួច​ទៅ​ហើយ ។ សមត្ថ​កិច្ច​បាន​ប្រាប់​ថា បុរស​រង​គ្រោះ​នោះ​ឈ្មោះ​មួង វណ្ណ​ឌី អាយុ​៤៣​ឆ្នាំ រស់​នៅ​ភូមិ​ស្លា​កែត សង្កាត់​ស្លា​កែត ក្រុង​បាត់​ដំបង រីឯ​ស្រី​ស្នេហ៍​​របស់​គាត់​មិន​ត្រូវ​បាន​េគ​ស្គាល់​ឈ្មោះ​ទេ ព្រោះ​ក្រោយ​ពី​បញ្ជូន​បុរស​នេះ​ដល់​មន្ទីរ​ពេទ្យ​នាង​បាន​គេច​ខ្លួន​ភ្លាម​ដែរ សូម្បី​តែ​ម៉ូតូ​ម៉ាក​ឆាលី​របស់​នាង​ដែល​ទុក​នៅ​ផ្ទះ​សំណាក់​​ក៏​មិន​មក​យក​ផង ។

​អ្នក​ទទួល​ខុស​​ត្រូវ​ក្នុង​ផ្ទះ​សំណាក់​ពន្លឺ​ពេជ្រ​អ្នក​ស្រី​​រាយ​ ហៀក អាយុ​៤៦​ឆ្នាំ បាន​និយាយ​ប្រាប់​​សមត្ថ​កិច្ច​ថា នៅរសៀល​ម៉ោង​២​នៃ​ថ្ងៃ​កើត​ហេតុ​នោះ គាត់​បាន​ឃើញ​​នារី​វ័យ​ក្មេង​នោះ​ជិះ​ម៉ូតូ​ម៉ាក​ឆាលី​មក​​មុន​ដៃ​គូ​របស់​គាត់ ហើយ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​ទើប​ឃើញ​បុរស​ជា​ដៃ​គូ​មក​តាម​ក្រោយ ។ ស្ត្រីមេ​ការ​រូប​នោះ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​បុរស​នោះ​ចូល​ដល់​បន្ទប់​ជួប​ជា​មួយ​ដៃ​គូ​របស់​គាត់​បាន​ប្រហែល​២០​នាទី​ប៉ុណ្ណោះ ក៏ស្រាប់​តែមាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ផ្ទះ​សំណាក់​​ ដោយ​សារ​តែ​នារី​​រូប​នោះ​ចេញ​មក​ប្រាប់​ថា ​មិត្ត​ប្រុស​របស់​​នាង​​ស្ទះ​ដង្ហើម​និយាយ​មិន​កើត​​ ហើយ​គ្រា​នោះ​អ្នក​បំរើ​ការ​២​នាក់​បាន​ទៅ​ជួយ​គត់​ច្របាច់​ និង​ជួយ​រក​ម៉ូតូ​ឌុប​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ដែរ ។ អ្នក​ស្រី​រាយ​ ហៀក ​បាន​បញ្ជាក់​ថា គាត់​មិន​បាន​ដឹង​អំពី​មូល​ហេតុ​​នេះ​ទេ ប៉ុន្តែ​គ្រា​នោះ​នារី​រូប​នោះ​បាន​ប្រាប់​គាត់​ថា ប្រុស​ស្នេហ៍​របស់​​នាង​​តែង​មាន​ជំងឺ​ឡើង​ឈាម និង​គាំង​បេះ​ដូង​ញឹក​ញាប់​នា​ពេល​កន្លង​មក ។ គាត់​បញ្ជាក់​​ថា គូ​ស្នេហ៍​នេះ​តែង​បបួល​គ្នា​មក​ក្រេប​​ចន្ទ​ទឹក​ឃ្មុំ​នៅ​ទី​នេះ​ញឹក​ញាប់​ដែរ ។

​ទាក់​ទិន​នឹង​ការ​ស្លាប់​របស់​​បុរស​​ឈ្មោះ​​មួង សុវណ្ណ​ឌី គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​សុវណ្ណ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្ត្រី​​ម្នាក់​បញ្ជូន​​តាម​ម៉ូតូ​​ឌុប​មក​ដល់​មន្ទីរ​​ពេទ្យ​នៅ​ម៉ោង​៤​រសៀល​នា​ថ្ងៃ​​នោះ ប៉ុន្តែ​ជន​រង​គ្រោះ​នោះ​បាន​​ស្លាប់​​បាត់​ទៅ​ហើយ ដោយ​មិន​ដឹង​ថា ដាច់​ខ្យល់​តាំង​ពី​​ពេល​ណា​នោះ​ទេ ។ គ្រូ​ពេទ្យ​បាន​បញ្ជាក់​បន្ថែម​ថា គេ​មិន​អាច​ធ្វើ​​កោសល្យ​វិច័យ​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​​ស្លាប់របស់​បុរស​​រង​គ្រោះ​នោះ​បាន​ទេ ព្រោះ​​​គាត់​មិន​​បាន​​​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ ដោយ​ក្រុម​គ្រូ​ពេទ្យ​មិន​ទាន់​បាន​សង្គ្រោះ​នៅ​ឡើយ ។ ទោះ​បី​ជា​បែប​ណា​នារី​ជា​ដៃ​គូ​របស់​បុរស​រង​គ្រោះ​បាន​គេច​ខ្លួន​ភ្លាមៗ​ក្រោយ​ពី​បញ្ជូន​គូ​ស្នេហ៍​របស់​ខ្លួ​ន​ដល់​មន្ទីរ​ពេទ្យ​ ដែល​​ជា​ហេតុ​​ធ្វើ​ឱ្យ​ពិបាក​ដល់​សមត្ថ​កិច្ច​ក្នុង​​​ការ​​បំភ្លឺ​​ជុំ​វិញ​ករណី​នេះ ។

សមត្ថ​កិច្ច​បាន​និយាយ​ថា ជន​រង​គ្រោះ​ស្លៀក​តែ​ខោ​​ស្ល៊ីប​​ប៉ុណ្ណោះ ពេល​គេ​បញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ ។ នៅ​ក្នុង​ករណី​នេះ​សមត្ថ​កិច្ច​មិន​​ទាន់​ហ៊ាន​ធ្វើ​ការ​សន្និ​ដ្ឋាន​បែប​ណាទេ​ចំពោះ​ការ​ស្លាប់​របស់​បុរស​ខា​ងលើ​​​ដែល​​នែប​និត្យ​ជា​មួយ​គូ​ស្នេហ៍​ហេង​ស៊យ​របស់​គាត់​ក្នុង​បន្ទប់​ ។ ប៉ុន្តែ​​​​សមត្ថ​កិច្ច​បាន​អះ​​អាង​ថា ក្រុម​​នគរ​បាល​បច្ចេក​ទេស​កំពុង​ពិនិត្យ​លើ​សាក​សព​ និង​ស្វែង​រក​នារី​​ជា​ដៃ​គូ​មក​បំភ្លឺ​ជុំ​វិញ​ករណី​នេះ​ផង​ដែរ ។​ ទោះបី​ជា​យ៉ាង​ណា​ម៉ូតូ​ម៉ាក​ឆាលី ពណ៌​ស ពាក់​ស្លាក​លេខ​ ១ណ-២៨៥៩ ភ្នំពេញ១​ របស់​នារី​ដែល​រត់​ចោល​គូ​ស្នេហ៍​នេះ ត្រូវ​បាន​កំលាំង​នគរ​បាល​​ក្រុង​​យក​ទៅរក្សា​ទុក​ធ្វើ​ការ​ស្រាវ​ជ្រាវ​​បន្ត ។ បើ​យោ​ង​តាម​ការ​បំភ្លឺ​ពី​នារី​​ជា​គូ​ស្នេហ៍​​​​បុរស​រង​គ្រោះ​ខាង​លើ​បាន​ប្រាប់​​អ្នក​បំរើ​ផ្ទះ​សំណាក់​ថា មិត្ត​ប្រុស​របស់​ខ្លួន​ធ្លាប់​មាន​ជំងឺ​ឡើង​ឈាម និង​គាំង​បេះ​ដូង ។ មតិ​ជា​ច្រើន​​បាន​សង្ស័យ​ថា បុរស​នោះ​អាច​គាំង​បេះដូង​ដោយ​សារ​តែ​អារម្មណ៍​របស់​គាត់​រំជើប​រំជួល​ពេល​កំពុង​ត្រេក​ត្រអាល​ជា​មួយ​គូ​ស្នេហ៍​របស់​គាត់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-02-2012 ម៉ោង 08:18 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0264,032
បាត ថៃឡង់ (1USD)30.730.77
ដុង វៀតណាម (1USD)20,72020,800
យ៉េន ជប៉ុន (10.000JPY)124124.5
ដុល្លារ សិង្ហបូរី (100SGD)79.580
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.732.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.3
ផោន អង់គ្លេស (100GBP)156156.5
ដុល្លារ អូស្ត្រាលី (100AUD)105.5106
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)100100.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1202,130
 

qbmore - Cambodia Advance Communication Ltd