ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម្នាក់​ប៉ង​ធ្វើ​អត្ត​ឃាត ​២​លើក ​មិន​បាន​សម្រេច​ ព្រោះ​កូន​ជួយ​ទាន់​ លើក​ទី៣ ​គ្មាន​នរណា​ដឹង​បាន​សម្រេច​ដូច​បំណង​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំ​រ៉ៃ​ជា​យូរ​ឆ្នាំ​ព្យា​បាល​មិន​ជា ​បាន​ធ្លាប់​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ចំនួន ​២​លើក ​មក​ហើយ ​តែមិន​បាន​សម្រេច​ ព្រោះ​មាន​កូន​ឃើញ​ជួយ​ទាន់​ តែ​លើក​ទី៣​ ចង.​ក​ធ្វើ​អត្ត​ឃាត​នៅ​លើ​ផ្ទះ​គ្មាន​នរ​ណា​ឃើញ ​បាន​សម្រេច​ដូច​បំណង​ស្លា.ប់​បាត់​បង់​ជីវិត​ ដែល​ហេតុ​ការណ៍​នេះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ​៩​ព្រឹក​ ថ្ងៃទី​២៨ ​វិច្ឆិកា ​២០១៣ ​នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​ភ្នំ​តូច ​ស្រុក​មង្គល​បូរី។​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំ​រ៉ៃ​ជា​យូរ​ឆ្នាំ​ព្យា​បាល​មិន​ជា ​បាន​ធ្លាប់​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ចំនួន ​២​លើក ​មក​ហើយ ​តែមិន​បាន​សម្រេច​ ព្រោះ​មាន​កូន​ឃើញ​ជួយ​ទាន់​ តែ​លើក​ទី៣​ ចង.​ក​ធ្វើ​អត្ត​ឃាត​នៅ​លើ​ផ្ទះ​គ្មាន​នរ​ណា​ឃើញ ​បាន​សម្រេច​ដូច​បំណង​ស្លាប់​បាត់​បង់​ជីវិត​ ដែល​ហេតុ​ការណ៍​នេះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ​៩​ព្រឹក​ ថ្ងៃទី​២៨ ​វិច្ឆិកា ​២០១៣ ​នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​ភ្នំ​តូច ​ស្រុក​មង្គល​បូរី។​

លោក​វរ​សេនីយ៍​ត្រី​ យ៉ត ​សុផល អ​ធិការ​នគរ​បាល​ស្រុក​មង្គល​បូរី​ បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ដែល​គិត​ខ្លី​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ឯង​ចោល​ប្តី ​និង​កូន​ប្រុស​ស្រី ​៥​នាក់ ​ឈ្មោះ ​ហុង ​ដា ​អា​យុ ​៤៧​ឆ្នាំ ​នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​ភ្នំ​តូច ​ស្រុក​មង្គល​បូរី។​

លោក​អធិ​ការ​បាន​បន្ត​ថា ​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ជា​ប្តី ​ក៏ដូ​ច​ជា​កូន​ បាន​ប្រាប់​ដល់​សមត្ថ​កិច្ច​មូល​ដ្ឋាន​ថា ​ស្ត្រី​ឈ្មោះ ​ហុង​ ដា​ មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំ​រ៉ៃ​យូរ​ឆ្នាំ​មក​ហើយ​ព្យា​បាល​មិន​ជា ​ដូច​ជា ​ជំងឺ​សរ​សៃ​ប្រសាទ ​ លើស​ឈាម។ ​ដោយ​សារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ ​ស្រ្តី​ខាង​លើ​បាន​ព្យា​យាម​ប៉ង​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ ២​លើក​ មក​ហើយ ​គឺ​ម្តង​បម្រុង​រត់​ចូល​ឡាន​តែ​កូន​នៅ​ក្បែរ​នោះ ​ឃើញ​ទាន់​ចាប់​ទាញ​ដៃ​មក​វិញ។ ​

រី​ឯ​ម្តង​ទៀត​បាន​ព្យា​យាម​លោត​ទឹក​ស្រះ​សម្លាប់​ខ្លួន​ តែ​កូន​ឃើញ​ទាន់​បាន​ជួយ​សង្រ្គោះ​បាន​រួច​ផុត​ពី​ការ​ស្លាប់ ​ចំណែក​លើក​ទី៣ ​នេះ ​ដោយ​គ្មាន​នរ​ណាដឹ​ង​ស្រ្តី​នោះ ​បាន​យក​ខ្សែ​នីឡុង​ចង​.ក​សម្លាប់​ខ្លួន​ឯង​ នៅ​ឆ្វៀន​លើ​ផ្ទះ​ស្លាប់​បាត់​បង់​ជីវិត​តែ​ម្តង។​

សាក​សព​បន្ទាប់​ពី​សមត្ថ​កិច្ច​មូល​ដ្ឋាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​រួច​ បាន​ប្រគល់​ជូន​ក្រុម​គ្រួ​សារ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី៕​