ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ជួរ​មុខ​កម្ពុជា-ថៃ ជួប​ជាមួយ​អ្នក​​ទទួល​កម្មករ​ធ្វើការ​​ព្រឹក​​វិល​ល្ងាច​ សុំ​​ឱ្យ​ទទួល​​ខុសត្រូវ​​ខ្ពស់

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​សមត្ថ​កិច្ច​កម្ពុជា​-ថៃជួបគ្នា​នា​បន្ទាត់​ព្រំ​ដែន​ក្នុង​ទឹក​ដី​ថៃ​ទល់​មុខ​ទឹកដីកម្ពុជា​​ក្នុង​ភូមិ​ព្រៃគប់ ​សង្កាត់​​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី​៣០ វិច្ឆិកា ២០១៣ ​ដើម្បី​ជួបពិភាក្សា​​គ្នា​ជាមួយ​​​ថៅ​កែ​​ជន​ជាតិ​ថៃ​ជា​អ្នក​មក​ទទួល​ខ្មែរ​ទៅធ្វើការ​ព្រឹក​វិល​ល្ងាច សុំ​ឱ្យ​ទទួល​ខុស​ត្រូវ​​រាល់​បញ្ហា​​ដែល​កើត​មាន​ឡើង ។

សមត្ថ​កិច្ចនគរ​បាល​ការពារ​ព្រំ​ដែន​គោក​មួយ​ក្រុម ដែលដឹកនាំ​ដោយលោក​អនុសេនីយ៍​ទោកែវ បូរ៉ា ​ជា​នាយ​ប៉ុស្តិ៍​ព្រៃគប់​ បានជួបគ្នា​ជា​មួយ​កម្លាំង​ជួរ​មុខ​ទាហាន​​ឈុត​ខ្មៅ​របស់​ថៃ​ ក្នុងនោះ​មានទាំង​ថៅកែ​ជា​ជនជាតិ​ថៃជាច្រើន​នាក់​ផងដែរ ដែល​ត្រូវ​មក​ទទួល​កម្មករ​ខ្មែរ​​ទៅធ្វើការ​​ឱ្យពួកគេ​ ។ ​

លោ​ក​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ និង​ថៅកែ​​ថា កន្លងមក​​លោក​បាន​ទទួល​សេចក្តី​រាយ​ការណ៍​ពី​កម្មករ​ខ្មែរ​​ថា ពេលទៅ​ធ្វើការ​ត្រូវ​គេ​ប្រើ​ស្ទើររក​ពេល​សម្រាក​គ្មាន លើ​ក​លែង​តែ​ពេល​ហូប​បាយ​ ក្នុងនោះ​សូម្បី​តែប្រាក់​ធ្វើ​ការ​ក៏ដូចគ្នាដែរ គឺ​ពេល​ខ្លះ​ពិបាក​បើក​ ព្រោះ​ដល់វេលា​ត្រូវ​វិល​ត្រឡប់​ បែរជា​ថៅ​កែ​មិន​នៅ​ដោយ​​កម្មករ​​ដឹក​បញ្ជូន​កម្មករ​ខ្មែរ​មកព្រំ​ដែន​វិញទាំង​មិន​ទាន់​​បើកប្រាក់​ខែ​ក៏​មាន ។

បញ្ហា​នេះ​ កម្មករ​ខ្មែរ​​ជួបការ​លំបាកខ្លាំងណាស់​​ ព្រោះ​​រក​មួយ​ថ្ងៃ​​សម្រាប់​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​មួយថ្ងៃ ទើប​លោក​លើក​ជា​សំណូមពរ​​កុំ​ឱ្យ​កើ​តមាន​បញ្ហា​នេះឡើង ។