ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​មាន​មនុស្ស​ពេញ​វ័យ​ និង​កុមារ​ប្រមាណ​៩០% ​ទទួល​បាន​ឱសថ​ព្យា​បាល​មេរោគ​អេដស៍

10 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ​​សង្គម​ស៊ីវិល​បំពេញ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឱ្យ​ដឹង​ថា មកដល់​ពេល​នេះ កម្ពុជា​មាន​មនុស្ស​ពេញ​វ័យ​​ និង​កុមារ​ជាង​៩០%​ហើយ ដែល​ទទួល​បាន​ឱសថ​ព្យា​​បាល​មេ​រោគ​អេដស៍​ ដែល​ចំនួន​នេះ​បាន​ទទួល​ការ​អប​អរ​សាទរ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​បណ្តា​ប្រទេស​នានា​នៅ​

​រាជធានីភ្នំពេញ ៖ ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ​​សង្គម​ស៊ីវិល​បំពេញ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឱ្យ​ដឹង​ថា មកដល់​ពេល​នេះ កម្ពុជា​មាន​មនុស្ស​ពេញ​វ័យ​​ និង​កុមារ​ជាង​៩០%​ហើយ ដែល​ទទួល​បាន​ឱសថ​ព្យា​​បាល​មេ​រោគ​អេដស៍​ ដែល​ចំនួន​នេះ​បាន​ទទួល​ការ​អប​អរ​សាទរ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ជាពិសេស​​ប្រទេស​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ។ ទន្ទឹម​នោះ​តាម​តួលេខ​របស់​​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​​​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក និង​កាម​រោគ​បានបង្ហាញថា នៅ​​ឆ្នាំ​២០១៣ ​នេះ កម្ពុជា​មាន​អ្នក​រស់​នៅ​ជា​មួយ​មេរោគ​​អេដស៍​ប្រមាណ​៧១.៣៤៧​នាក់ ​ក្នុង​នោះ​ស្ត្រី​៣៨.៤២០​នាក់ ​កុមារ​ចំនួន​៦.៨៥​នាក់ ក្នុងនោះ​​កុមារី​៣.៣៥៤​នាក់ ។

​ទាក់​ទង​នឹង​ជំងឺ​អេដស៍​​នេះដែរ លោកវេជ្ជ​បណ្ឌិត​ អ៊ុំ សុភាព ​នាយក​ប្រតិ​បត្តិ​​នៃ​អង្គ​ការ​​ខាណា​ បាន​មាន​ប្រសាសន៍​ថា ​អត្រា​ឆ្លង​នឹង​ចុះ​ជា​បន្ត​ទៀត​នៅឆ្នាំ​២០១៤ ​និង​២០១៥ ​ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​នៃទិស​ដៅ​អភិ​វឌ្ឍន៍​​សហ​ស្ស​វត្ស​ន៍​អង្គ​ការ​សហ​ប្រជា​ជាតិ ។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា នៅ​ឆ្នាំ​១៩៩៤ ​អត្រា​ឆ្លង​បាន​ឡើង​ខ្ពស់​រហូត​ដល់​​១,៧​ភាគរយ ប៉ុន្តែ​​ឆ្នាំ​បន្ទាប់​ៗ​មក តាម​រយៈ​ការ​ថែទាំ និង​ព្យា​​បាល​ទាន់​ពេល និងមាន​ការ​រុញ​ខ្លាំងក្លា​រួម​ទាំង​ការ​ឆ្លើយ​តប​តាម​លក្ខណៈ​​ពហុ​វិស័យ អត្រា​ឆ្លង​បានថយ​ចុះ និង​ប្រៀប​ធៀប​ឆ្នាំ​២០១៣ នេះ អត្រា​ឆ្លង​បាន​ធ្លាក់​ចុះ​មក​ត្រឹម​តែ​០,៧​ភាគ​រយ​ប៉ុណ្ណោះ ។

ចំណែក​លោក​ទឹម វរ៉ា នាយក​ប្រតិ​បត្តិ​​នៃ​​គណៈ​កម្មាធិការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​មាន​ប្រសាសន៍​បញ្ជាក់​ដែរថា ដើម្បី​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​លើ​ករណី​​គ្មាន​ឆ្លង​ថ្មី ការ​មិន​រើស​អើង និង​គ្មាន​ការ​ស្លាប់​​​ទាក់​ទង​នឹង​ជំអឺ​អេដស៍ ការ​បាត់​បង់​ការ​តាមដាន​ក្នុង​ចំណោម​អ្នក​ចំណាក​ស្រុក​គួរតែ​យក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំង​បំផុត ។ ​លោក​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ប្រទេស​កម្ពុជា ឱ្យ​បង្កើន​កិច្ចពិភាក្សា​​ឱ្យ​បានខ្លាំង​ក្លា ដើម្បី​បង្កើត​យន្ត​ការ​ជា​មួយ​បណ្តា​​ប្រទេស​ដែល​មាន​អ្នកចំណាកស្រុក​​កម្ពុជា  ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​សេវា​ថែទាំ​​សុខភាព និង​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​បន្តថា ក្រៅពី​កម្ម​វិធី​ការ​ពារ​ និងថែទាំ​​ គឺ​យើង​ត្រូវយកចិត្ត​ទុកដាក់​ផងដែរ​ ទាក់​ទង​នឹងការ​បង្ក​​បរិយា​កាស​សង្គម និង​ការបង្កើត​ជំនាញ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ ដើម្បី​​ឱ្យ​ពួក​គេ​មានស្ថាន​ភាពកាន់​តែ​ប្រសើរ ។

ជាការ​​កត់​សម្គាល់​​ថា អង្គ​ការសហ​ប្រជាជាតិ​បា​ន​ផ្តល់​​នូវពាន​រង្វាន់​ទិស​ដៅ​អភិវឌ្ឍន៍​សហវត្សរ៍​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា នៅ​ឆ្នាំ​២០១០ ​ចំពោះ​​ភាព​ជា​អ្នក​ដឹក​នាំ ការប្តេជ្ញា​ចិត្ត និង​ដំណើរ​ឆ្ពោះ​ទៅរក​ការ​សម្រេច​បាន​គោល​បំណង​​ទី​៦ ទាក់​ទង​នឹងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ។