ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុយអែត​​ផ្តល់១,៥​លានដុល្លារ​ដល់សាលាក្តីខ្មែរក្រហម

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ឯកអគ្គរដ្ឋទូតស៊ុយអែត​ប្រចំាកម្ពុជា​លោកស្រី​ អាន់ណាម៉ៃ​ ហ៊ុលហ្គាត ​បានមានប្រសាសន៏ផ្តល់​ជំនួយដល់សាលាក្តីខ្មែរ​ក្រហមចំនួន​១,៥លានដុល្លារអាមេរិក ។

ប្រសាសន៏បែបនេះ​របស់លោកស្រី​ បានធ្វើឡើងក្នុងជំនួប​សម្តែងការគួរសម​និងធ្វើសវនាការជាមួយ​​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភា​ ក្នុងឱកាសដែល​លោកស្រី ត្រូវបានរដ្ឋាភិបាលស៊ុយអែត​តែងតំាងថ្មី​ជាឯកអគ្គរដ្ឋទូតប្រចំាកម្ពុជា ។

នៅចំពោះ​មុខសម្តេច ​ហេង សំរិន ​លោកស្រីក៏បាន​បញ្ជាក់ពីជំហរ​របស់រដ្ឋាភិបាលស៊ុយអែត​ក្នុងការគំាទ្រដំណើរការ​លទ្ឋិប្រជាធិបតេយ្យ​នៅកម្ពុជា និងថា​ស៊ុយអែតនឹង​បន្ត​សហប្រតិបត្តិការ​ជួយលើវិស័យ​មួយចំនួនដូចជាអប់រំ​ ​សុខាភិបាល​ វិនិយោគ ​ពាណិជ្ជកម្ម ​កសិកម្មនិងសេវកម្ម ។

ជាការឆ្លើយតប​សម្តេចប្រធានរដ្ឋសភា​ ហេង សំរិន ​តាមរយៈលោកស្រី ​ក៏បានថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាល​និងប្រជាជនស៊ុយអែត​ ដែលបានគំាទ្រនិងជួយដល់កម្ពុជា​ទំាងពេលបច្ចុប្បន្ន​ក៏ដូចជានាពេលកន្លងមក ​និងបានជូនពរលោកស្រី​ឯកអគ្គរដ្ឋទូតស៊ុយអែត ទទួលជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ៕