ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីរូប​ស្រស់​ឆ្កឹះសោ​​បន្ទប់​សណ្ឋាគារ​​ប៉ុន​ប៉ង​​លួច​ តែត្រូវ​ម្ចាស់​​ក្របួច​ទាន់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​​រូប​ស្រស់​ម្នាក់ ត្រូវ​បាន​ប្តី​ប្រពន្ធ​២នាក់​ចាប់​ខ្លួន​ប្រគល់​ឱ្យ​​សន្តិសុខ​​ បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​ឆ្កឹះ​បន្ទប់​លេខ​៣០៦ ក្នុងសណ្ឋាគារ​ «ទន្លេសេកុង» ប៉ុន​ប៉​ងលួច​កាបូបលុយ តែ​ពុំ​បាន​សម្រេច​ ដោយ​ម្ចាស់បន្ទប់​ភ្ញាក់ទាន់ កាលពី​វេលាម៉ោង៥ និង​០៥នាទី​​ទៀប​ភ្លឺ​ថ្ងៃទី​២៦ វិច្ឆិកា ២០១៣ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូទី៣ ខណ្ឌទួលគោក ។

ស្ត្រី​ដែល​ចាប់ខ្លួន​ខាងលើ​ឈ្មោះ​កែវ ស្រីលក្ខណ៍ អាយុ​១៧​ឆ្នាំ មានទីលំនៅ​ផ្ទះ​ជួល​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ចំណែក​ម្ចាស់​កាបូប​ឈ្មោះស្រេង ស្រីអូន អាយុ​៤៧ឆ្នាំ មានទីលំនៅ​ក្នុងភូមិខ្សាច់ប្រផេះ​ក្រោម ឃុំ​ក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្ត​កំពង់ចាម ។

​ជន​សង្ស័យ​​បាន​សារ​ភាព​ថា ខ្លួនពិត​ជា​ធ្វើ​សកម្ម​ភាពនេះពិតប្រាកដមែន ដោយ​សារ​តែ​អត់​ប្រាក់ជិះម៉ូតូ​ឌុបទៅ​ក្រុង​តាខ្មៅវិញ ។ ទោះ​បី​ជាយ៉ាងណា សមត្ថកិច្ច​មាន​ការ​សង្ស័យ​ស្ត្រី​រូបនោះ មានបក្សពួក​ផ្សេង​ទៀត ដែលដើរជួលបន្ទប់​សណ្ឋាគារធ្វើ​សកម្ម​ភាព​លួចបែប​នេះ ។