ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ទំនងជាចាញ់ល្បែងក្នុងកាស៊ីណូស្ពឹកមុខបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមិនបានសម្រេចត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោប្តឹងដល់សមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅចំណុចប្លុកកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមការបំភ្លឺពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះឡុង វណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះវង្ស រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២រស់នៅក្រុងប៉ោយប៉ែត។
លោកហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង២បានចាញ់ល្បែងកាស៊ីណូ និងចាញ់ការភ្នាល់រាប់សែនដុល្លារទើបបែកគំនិតលួចម៉ូតូតែម្តងទៅ។ បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ