ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ប្រធាន​​ក្រុម​ហ៊ុន​​អ៊ូ​យ​ ​សុ​ភាព​ បេ​តុង ​​បញ្ជូន​​​ទៅ​​​សា​លា​​ដំ​បូង​

10 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំពេញ​ ៖ ​​កាល​ពី​វេលា​ម៉ោង​​២​រសៀល​​ថ្ងៃ​ទី​២១​ វិ​ច្ឆិ​កា ​​​​​នគរ​បាល​​ការិយា​​ល័យ​​ព្រ​ហ្ម​ទណ្ឌ​​​កម្រិត​ធ្ងន់​រាជ​ធា​នី​ភ្នំពេញ​​​​ បាន​ឃាត់​​ខ្លួន​​បុរ​ស​ម្នាក់​​ជា​ប្រ​ធាន​​​ក្រុម​ហ៊ុន​ អ៊ូយ​ សុ​ភាព​ ​បេ​តុង​​ បញ្ជូន​​ទៅ​កាន់​សាលា​ដំបូង​រា​ជ​ធានី​​ភ្នំ​ពេញ​​​ ដើម្បី​​សាក​សួរ​​​ពី​រឿង​​ហ៊ុន​ចូល​ខ្យល់​ ។ ប្រធាន​​​ក្រុមហ៊ុន​​​​រូប​​នេះ​ឈ្មោះ​​ ​អ៊ូយ​ សុភាព​ ​​ អាយុ៧០​ឆ្នាំ​ ​​​មាន​​ទី​​លំ​​នៅ​​ក្នុង​​ក្រុង​ប៉ោយ​ប៉ែត​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ ​

​ការ​​ឃាត់​​​​ខ្លួន​​​នេះ​ គឺ​ស​មត្ថកិច្ច​​​អនុវត្ត​​​តាម​បញ្ជា​​ឱ្យ​​ចូល​​​​ខ្លួន​​​របស់​លោក​គឹម​​ រ័ត្ន​ណា​រិន​ ​ចៅ​ក្រម​ស៊ើប​សួរ​​សា​លា​ដំ​បូង​​​រាជ​ធានី​ភ្នំពេញ​ ។ ​ដើម​ចម​​ដែល​នាំ​ឱ្យ​មាន​​ការ​នាំ​ខ្លួន​​លោក​អ៊ូយ​​ សុ​ភាព​​​​ ប្រ​ធាន​​ក្រុម​ហ៊ុន​​​ អ៊ូយ​​​ ​សុភាព​ ​​បេ​​តុ​ង​ ​មក​កាន់​សា​លា​ដំបូង​​​នេះ​ ​ប្រភ​ព​​​ព័​ត៌​មាន​​​ត្រូវ​បាន​​​​ឱ្យ​​ដឹង​​ថា​​ ​កន្លង​​ទៅ​លោក​អ៊ូយ​ សុ​ភាព​ ​បាន​រក​ស៊ី​ដាក់​ទុន​ជា​មួយ​ជន​ជាតិ​អា​ល្លឺ​ម៉ង់​​​ម្នាក់​​ឈ្មោះ​​ ភីត​ធរ័​​ បើ​ក​​ធ្វើ​​​ក្រុម​​ហ៊ុន​​​បេតុង​​លាយ​ស៊ី​​ម៉ង់​​​ត៍​ចាក់​ថ្នល់​​​ និង​​ផ្ទះ​​ល្វែង​ ​ឬ​ភូមិ​គ្រឹះ​​ផ្សេង​ៗ​ ​នៅ​ក្រុង​​ប៉ោយ​ប៉ែត​ ។ ​​

ប្រភ​ព​​​ព័​​ត៌​​​មាន​​បន្ត​​​ថា​ ពេល​​បើក​ក្រុម​​ហ៊ុន​​មួយ​​នេះ​​​លោក​​អ៊ូយ​​ សុភាព​​​ ​ឈ​រ​​ជា​​ប្រ​ធាន​​​​ដែល​​មាន​​លោក​​ភីត​ធរ័​ ​ជា​អ្នក​​បោះ​ទុន​មាន​ទឹក​ប្រាក់​​ចំនួន​​៥០​​ម៉ឺន​ដុល្លារ​ ។ ​​ក្រោយ​មក​​ក្រុម​​ហ៊ុន​នេះ​​​រក​ស៊ី​មិនសម​ប្រ​ក​ប​​​ខាត​ចុង​ខាត​ដើម​​ លោក​ភីត​​ធរ័​ ​បាន​សុំ​ដក​​​ភាគ​ហ៊ុន​​​​យក​លុយ​​ចំនួន​​​៥០​​ម៉ឺន​​​​ដុ​ល្លារ​​​​នោះ​វិញ​ ​ហើយ​ដើរ​ចេញ​​ដោយ​​ទុក​​ក្រុម​​ហ៊ុន​​នោះ​ឱ្យ​លោក​អ៊ូយ​ សុភាព​​កាន់​កាប់​​ម្នាក់ឯ​ង​ ​ប៉ុន្តែ​​លោក​អ៊ូយ​
សុ​ភាព​មិន​ព្រម​​ហេតុ​នេះ​ហើយ​​បាន​ជា​​លោក​​​ភីត​​ធរ័​ ​ដាក់​ពាក្យ​​បណ្តឹង ។