ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​បរទេស​​នៅ​តែ​បន្ត​​មក​បណ្តាក់​ទុន​វិនិ​យោគ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា

10 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ដោយ​ស្ថាន​ភាព​វិស័យ​​អចលន​ទ្រព្យ​នៅកម្ពុជា កំពុង​មាន​សក្តានុ​ពល និង​មាន​ការ​រីក​ចម្រើន​​ជាលំដាប់​នោះ សព្វ​ថ្ងៃ​នេះ មាន​ជន​បរទេស​មក​ពីបណ្តា​​ប្រទេស​​នានា ក្នុង​ទ្វីប​អាស៊ី​ក៏ដូច​ជា​នៅ​តាម​បណ្តា​ប្រទេស​​ជាច្រើន​ទៀត​បាន​មក​បណ្តាក់​ទុន​វិនិ​យោគ​​លើ​វិស័យ​អចលន​​ទ្រព្យ ។ ដោយ​ហេតុ​​ថា សេដ្ឋ​កិច្ច​​កម្ពុជាបាន​បន្ត​ការ​កើន​ឡើង​ទៅ​តាម​ការ​ព្យា​ករណ៍ ហើយ​តម្លៃ​អចលន​

​រាជធានីភ្នំពេញ ៖ ដោយ​ស្ថាន​ភាព​វិស័យ​​អចលន​ទ្រព្យ​នៅកម្ពុជា កំពុង​មាន​សក្តានុ​ពល និង​មាន​ការ​រីក​ចម្រើន​​ជាលំដាប់​នោះ សព្វ​ថ្ងៃ​នេះ មាន​ជន​បរទេស​មក​ពីបណ្តា​​ប្រទេស​​នានា ក្នុង​ទ្វីប​អាស៊ី​ក៏ដូច​ជា​នៅ​តាម​បណ្តា​ប្រទេស​​ជាច្រើន​ទៀត​បាន​មក​បណ្តាក់​ទុន​វិនិ​យោគ​​លើ​វិស័យ​អចលន​​ទ្រព្យ ។ ដោយ​ហេតុ​​ថា សេដ្ឋ​កិច្ច​​កម្ពុជាបាន​បន្ត​ការ​កើន​ឡើង​ទៅ​តាម​ការ​ព្យា​ករណ៍ ហើយ​តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ក៏​មាន​ភាព​ធូរ​ថ្លៃ​ជាង​បណ្តា​ប្រទេស​ជិត​ខាង ។

លោក​សន សៀប នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ឃី រៀល​អីុ​ស្ទេត (Key Real Estate) ​បាន​ឱ្យ​ដឹងថា ​បើ​តាម​ការ​សង្កេត​​មើល​ខាង​ក្រុម​ហ៊ុន​ខ្ញុំ​ឃើញ​ថា ជន​បរទេស​គាត់​នៅ​តែ​បន្ត​មក​បណ្តាក់​ទុន​វិនិ​យោគ​នៅ​ប្រទេស​​កម្ពុជា លើ​គ្រប់​វិស័យ​ ហើយ​ចំពោះ​វិស័យ​អចលន​ទ្រព្យ​​ក៏​ដូច្នោះ​ដែរ ឃើញថា ពួកគាត់​ចូល​មក​សាង​សង់ជា​រោង​ចក្រ​ ជាខន់​ដូរសម្រាប់​លក់ ផ្ទះ​ល្វែង វីឡា បុរីសម្រាប់​លក់ ហើយ​ក៏​មាន​ការ​សាង​សង់​ជា​សណ្ឋា​គារ​ជាដើម ។ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កាល​ពី​ក្រោយ​ការ​បោះ​​ឆ្នោត​ហើយ​បន្តិច ឃើញថា ជន​បរទេស​មក​វិនិ​យោគ​​នៅ​កម្ពុជា​ក៏​មាន​ដែរ តែ​ពួកគាត់​ហាក់​ដូច​ជា​ពន្យា​រ​ពេល​បន្តិច តែ​រហូត​មក​ដល់​ពេល​នេះ យើង​ហាក់​ដូចជា​​មិន​​មាន​ការ​បារម្ភ​ភ័យព្រួយ​អី​ទៀត​​នោះ​ទេ ​ព្រោះ​ជន​បរទេស​នៅ​តែ​បន្ត​មក​បណ្តាក់​ទុន​ដូច​កាល​ពី​មុន​ការ​បោះ​ឆ្នោត និង​បាន​បន្ត​ការ​កើនឡើង​​ថែម​ទៀត ។

​លោក​បន្តថា ហេតុ​ផល​ដែល​ជន​បរទេស​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​យើង​មាន​ច្រើន​តែ​បើ​តាម​ខ្ញុំ​គិត​ឃើញថា  សក្តានុ​ពល​នៃ​ទី​ផ្សារ​អាស៊ាន​ ជា​រឿង​មួយ​ ដោយ​សំឡឹង​​មើល​ពី​ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​​​​យើង​តម្លៃ​​នៅ​ទាប​ជាង​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​ម្យ៉ាង​កម្លាំង​ពល​កម្ម​ក៏​​នៅ​ទាប​ ដូច​នេះ​ការ​វិ​និ​យោគ​មាន​​ការ​ហូរ​ចូល​ច្រើន តែ​អ្វី​ដែល​ពិសេស​​នោះ ដោយ​គេ​សំឡឹង​មើល​ពី​កំណើន​សេដ្ឋ​​កិច្ច​របស់​កម្ពុជា ដែល​អាច​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិ​យោគ​មក​កម្ពុជា​យើង ។ ហើយ​ចំពោះ​​ជន​បរទេស​ដែល​​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​​យើង​សព្វ​ថ្ងៃ​នេះ​ភាគ​ច្រើន​មក​ពី​ទ្វីប​អាស៊ី​មាន​ដូចជា​ ចិន ម៉ាឡេស៊ី កូរ៉េ វៀត​ណាម និង​សាំងហ្គាពួរ​ជា​ដើម ។​

លោក​ឌឹត ចណ្ណា ​ប្រធាន​គ្រប់​គ្រង​ក្រុម​ហ៊ុន​អចលន​ទ្រព្យ វី អឹម ស៊ី ​ក៏បាន​ឱ្យ​ដឹងដែរថា ជន​បរទេស​ដែល​មក​បណ្តាក់​ទុន​លើ​វិស័យ​អចលន​​ទ្រព្យ​នៅ​កម្ពុជា កាល​ពី​ដើម​​ឆ្នាំ​២០១៣ ​មុន​ការ​បោះ​​ឆ្នោត​មាន​កំណើន​ច្រើន តែ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​កំណើន​នេះ មាន​ដែរ តែ​មិន​ច្បាស់​លាស់​ ហាក់​ដូច​ជា​មាន​តិចតួច តែ​បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​២០១៣ ​ទៅ​នឹង​ឆ្នាំ​២០១២ ​គិត​មក​ដល់​រយៈ​ពេល​ដូច​គ្នា​នេះ មាន​កំណើន​​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ដែរ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​នៅ​តែ​មាន​កំណើន​ជាង​ឆ្នាំ​២០១២ ។ លោក​ថា ឱកាស​​ទី​ផ្សារ​នៅ​កម្ពុជា​យើង​ខាង​ផ្នែក​វិស័យ​អចលន​ទ្រព្យ​នៅ​មាន​ទំហំ​​ធំ​ទូលាយ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​​មាន​ចំណាប់​អារម្មណ៍​មក​លើ​ប្រទេស​យើង ៕