រាជធានីភ្នំពេញ ៖ ពិធីប្រគល់រង្វាន់ម៉ូតូដល់អ្នកឈ្នះរង្វាន់ក្នុងកម្មវិធីផ្សព្វផ្សាយរដូវកាលថ្មីឈ្នះម៉ូតូ៥គ្រឿងរាល់ថ្ងៃពីស្រាបៀរកម្ពុជា ចំនួន២០រូបបានរៀបចំធ្វើនៅរោងចក្រផលិតស្រាបៀរកម្ពុជា ដែលមានទីតាំងនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ យុទ្ធនាការផ្តល់មហារង្វាន់នេះបានចាប់ដំណើរការផ្សព្វផ្សាយ និងបានផ្តល់រង្វាន់ចាប់ពីខែកក្កដា តទៅរហូតដល់ដំណាច់ឆ្នាំ២០១៣ ដោយផ្តល់មហារង្វាន់ម៉ូតូយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងគម្របដបនិងក្រវិលកំប៉ុងស្រាបៀរកម្ពុជា ។
សូមបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជាគឺជាស្រាបៀរមួយដែលបានឈ្នះរង្វាន់មេដាយស្រាបៀរពិភពលោកក្នុងការប្រកួតស្រាបៀរលំដាប់ថ្នាក់អន្តរជាតិក្នុងចំណោមស្រាបៀរល្បីៗចំនួន ៩៥ម៉ាកមកពី៤៧ប្រទេសនៅប្រទេសអង់គ្លេសឆ្នាំ២០១៣ ។ ស្រាបៀរកម្ពុជា ជាស្រាបៀរជាតិមួយ ដែលមានរសជាតិល្អផ្តាច់គេសមស្របតាមកម្រិតបទដ្ឋានបច្ចេកទេសក្នុងការផលិត មានកម្រិតស្តង់ដារអនាម័យខ្ពស់និងផ្សំឡើងពីគ្រឿងផ្សំគុណភាពខ្ពស់នាំចូលពីសហគមន៍អឺរ៉ុបនិងផលិតដោយស្នាដៃកូនខ្មែរ១០០ភាគរយ ។
អ្នកឈ្នះរង្វាន់ម៉ូតូចំនួន៥រូប លើកទី២៥ រួមមាន ទី១២១ លោក ប្រាក់ វិឆ័យ ស្នាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ,ទី១២២ លោកប៊ិវ សំបូរ ស្នាក់នៅស្រុកពួក ខេត្តសៀមរាប,ទី១២៣ លោក ជាង សមប្រាថ្នា ស្នាក់នៅស្រុកមេមត់ ខេត្តកំពង់ចាម,ទី១២៤ លោក សុបិន្ត វឌ្ឍនា ស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី១២៥ លោកចាន់ វណ្ណា ស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ