រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡា ពណ៌ស្លែ ជិះ២នាក់ប្តីប្រពន្ធ ពាក់ស្លាកលេខភ្នំពេញ 2D-8572 មួយគ្រឿង ខណៈកំពុងបើកបរស្រាប់តែដាច់កង់មុខខាងឆ្វេងរមៀលចេញមកខាងក្រៅ បង្កឱ្យមានការកកស្ទះចរាចរណ៍ជាងកន្លះម៉ោង លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី មុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១៣ ។ ទោះបីបែបណា ហេតុការណ៍នេះមិនបណ្តាលឱ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាជួយរើសកង់ឡានយកមកដាក់វិញ ហើយក៏ធ្វើដំណើរទៅមុខបន្តទៀត ។



ចែករំលែកព័តមាននេះ