ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​ប៉ៃ​លិន​ ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែងរឹ​ប​អូស​បាន​ឈើ​គ្រញូង ​១៥១៣​គីឡូ​ក្រាម ​និង​វត្ថុ​តាង​ជា​ច្រើន​ទៀត​ រីឯ​ម្ចាស់​រត់​គេច​ខ្លួន​បាត់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ ក្រោម​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី ​លោក ​ជុំ ​សែន​សទ្ធា​ ព្រះ​រាជ​​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​ លោក​ឧត្តម​សេនីយ៍​ត្រី ​ឡី ​ចាន់​ឆាយ ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃ​លិន ​បាន​ដឹក​នាំ​កង​កម្លាំង​សមត្ថ​កិច្ច​ក្រោម​ឱវាទ​ចំនួន​ ២០​រូប ​ឆ្មក់​ចូល​ឆែក​ឆេរ​ផ្ទះ​អាជីវ​ករ​មួយក​ន្លែង​ រឹប​អូស​បាន​ឈើ​គ្រញូង​ចំនួន ​៤៩​ដុំ ​ស្មើ​នឹង ​១៥១៣​គីឡូ​ក្រាម ​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ​ដូច​ជា ​ម៉ា​ស៊ីន​ភ្លើង​ម៉ាក​យូកូ​ហា​ម៉ា ​១​គ្រឿង ​ម៉ាស៊ីន​ត្រង់​តឺន័រ​ ១​គ្រឿង ​ជញ្ជីង​ថ្លឹង​ឈើ ​១គ្រឿង ​ស៊ុំ​ក្រុង​មាន់​ចំនួន​៣ ​សត្វ​មាន់​ឈ្មោល​ចំនួន ​៣​ក្បាល​

ខេត្ត​ប៉ៃ​លិន ​៖ ក្រោម​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី ​លោក ​ជុំ ​សែន​សទ្ធា​ ព្រះ​រាជ​​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​ លោក​ឧត្តម​សេនីយ៍​ត្រី ​ឡី ​ចាន់​ឆាយ ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃ​លិន ​បាន​ដឹក​នាំ​កង​កម្លាំង​សមត្ថ​កិច្ច​ក្រោម​ឱវាទ​ចំនួន​ ២០​រូប ​ឆ្មក់​ចូល​ឆែក​ឆេរ​ផ្ទះ​អាជីវ​ករ​មួយក​ន្លែង​ រឹប​អូស​បាន​ឈើ​គ្រញូង​ចំនួន ​៤៩​ដុំ ​ស្មើ​នឹង ​១៥១៣​គីឡូ​ក្រាម ​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ​ដូច​ជា ​ម៉ា​ស៊ីន​ភ្លើង​ម៉ាក​យូកូ​ហា​ម៉ា ​១​គ្រឿង ​ម៉ាស៊ីន​ត្រង់​តឺន័រ​ ១​គ្រឿង ​ជញ្ជីង​ថ្លឹង​ឈើ ​១គ្រឿង ​ស៊ុំ​ក្រុង​មាន់​ចំនួន​៣ ​សត្វ​មាន់​ឈ្មោល​ចំនួន ​៣​ក្បាល​ អាំង​វ៉ិច​ទ័រ​ភ្លើង​អគ្គិ​សនី​ចំនួន ​១​គ្រឿង​ អាចម៍​រណា​ចំនួន​ ៣​ការ៉ុង ​ចំណែក​ម្ចាស់​​ផ្ទះ​ឈ្មោះ គឹ​ង ​សុធា ​ហៅ​រ៉ា ​ភេទ​ប្រុស ​អាយុ​ប្រហែល ​៤៥​ឆ្នាំ ​ជា​អាជីវ​ករ​ល​ក់ដូរ​នៅ​ផ្សារ​ព្រំ ​ក្រោយ​ពី​ដឹង​ខ្លួន​ ក៏​បាន​រត់​គេច​ខ្លួន​បាត់​។

ប្រតិ​បត្តិ​ការ​ឆ្មក់​ចូល​ឆែក​ឆេរ​ផ្ទះ​ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ​១ ​និង ​៣០​នាទី ​រសៀល​ថ្ងៃទី​១៤ ​វិច្ឆិកា ​២០១៣ ​ស្ថិត​នៅ​ចំណុច​ខាង​ក្រោយ​កាស៊ី​ណូ​មួយ​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ។ ​

លោក​វរ​សេនីយ៍​ទោ ​ឆម ​វ៉ាន់ធី ​នាយ​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងកា​រ​នគរ​បាល​ខេត្ត​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ​បន្ទាប់​ពីទ​ទួល​ដំណឹងពី​កង​កម្លាំង​សម្ងាត់​រួច​មក​ ដោយ​មាន​ការ​ដឹក​នាំប​ញ្ជា​ផ្ទាល់​ពី ​លោក ​ជុំ ​សែន​សទ្ធា​ ព្រះ​រាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​ លោក ​ឡី ​ចាន់​ឆាយ ​ស្នងកា​រ​នគរបា​លខេ​ត្ត​ បាន​ដឹក​នាំ​មន្រ្តី​ក្រោម​ឱវាទ​ចំនួន​ ២០​រូប​ មាន​ដូច​ជា ​លោក​​វរ​សេនីយ៍​ឯក ​ផា ​ធា ​ស្នង​ការ​រង​ទទួល​បន្ទុក​វរ​ព្រំ​ដែន​ លោក​វរ​សេនីយ៍​ទោ ​អ៊ីវ ​គឹម​ស៊ាន​ មេ​បញ្ជា​ការ​វរ​៨២១ ​លោក​វរ​សេនីយ៍​ត្រី ​គាំ ​វុទ្ធី​គុណ ​អធិ​ការ​នគរ​បាល​ស្រុក​សា​លា​ក្រៅ ​លោក​វរ​សេនីយ៍​ត្រី​ ប៉ិច ​សាន ​នាយ​ការិ​យា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ លោក​ព្រិន្ទ​បាល​ឯក ​យ៉ាន ​យ៉ុង ​នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​ស្ទឹង​កាច់ ​ព្រម​ទាំង​មន្រ្តី​សមត្ថ​កិច្ច​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃ​លិន ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​ ឆ្មក់​ចូល​ផ្ទះ​អាជីវ​ករ​មួយ​កន្លែង​ ដោយ​រឹប​អូស​បាន​ឈើ​គ្រញូង​ចំនួន​ ៤៩​ដុំ ​ស្មើ​នឹង​ ១៥១៣​គីឡូ​ក្រាម ​និង​​​វត្ថុ​តាង​មួយ​ចំនួន​ខាង​លើ។​

លោក​ ឆម​ វ៉ាន់​ធី ​បាន​បន្ត​ទៀត​ថា ​ការ​ចុះបង្ក្រាប​នេះ ​មាន​ការ​អញ្ជើញ​ចូល​រួម​ដឹង​ឮ​ពី​អាជ្ញា​ធរ​ គឺ​ លោក ​មាស ​សាវ៉ាត​ មេ​ភូមិ​ផ្សារ​ព្រំ ​និង​ លោក ​ព្រាប ​សារុន ​អនុ​ភូមិ​ផ្សារ​ព្រំ ​ដោយ​ឈើ​គ្រញូង​ជា​ច្រើន​ដុំ​នេះ ​ត្រូវ​បាន​ឈ្មួញ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​ក្រោយ​កាស៊ី​ណូ​មួយ​កន្លែង​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ។​

ប្រភព​បន្ត​ទៀត​ថា ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាមៗ​ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ចុះ​បង្រ្កាប​ ដោយ​ម្ចាស់​ផ្ទះ​បាន​ដឹង​ខ្លួន​មុននាំ​គ្នា​រត់​គេច​ខ្លួន​បាត់​ តែ​ទោះ​បីជា​យ៉ាង​ណា ​ខាង​សមត្ថ​កិច្ច​កំពុង​តែ​តាម​ស៊ើប​រក​ម្ចាស់​ផ្ទះ​​ជា​ឈ្មួញ​ឈើ​គ្រញូង​ម្នាក់​នេះ ​ដើម្បី​នាំ​ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។​ ចំណែក​ឈើ​គ្រញូង​ខាង​លើ​ក្រោយ​ពេល​ធ្វើ​ការ​បង្ក្រាប​រួច ​សមត្ថ​កិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃលិ​ន ​បណ្តោះ​អាសន្ន​សិន​រង់​ចំាំ​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្ត​៕