ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​មុខ​ជន​សង្ស័យចោរ​ប្លន់​​ដ៏​កក្រើក​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពត

11 ឆ្នាំ មុន

ខេត្ត​កំពត ៖​ ជន​សង្ស័យ​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដ៏​កក្រើកម្នាក់​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពត​ ត្រូវបាន​​នគរបាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បង្ហាញ​មុខជា​សាធារណៈ​​​ កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​០៦ វិច្ឆិកា ២០១៣​ បន្ទាប់​ពី​ចាប់​ខ្លួន​តាម​ដីកា​១0ករណី​ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០០៤ ហើយរត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​បាត់​ ។ ​

ការ​ឈាន​ដល់​ចាប់​ខ្លួនជន​សង្ស័យ​នេះ​ ដោយ​មាន​កា​រ​សហការ​​ពី​សមត្ថកិច្ច​ខេត្តកំពត ខេត្ត​កោះ​កុង និង​សមត្ថកិច្ច​ប្រទេស​ថៃ ធ្វើ​ឡើង​កាលពី​​ថ្ងៃទី​០៤ វិច្ឆិ​កា​ ២០១៣​ ក្នុង​ស្រុក​ក្លង​យៃ ខេត្ត​ត្រាត ប្រទេស​ថៃ ។

ជន​នេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ មិន នីម ហៅ​ ឯម យ៉ាវ ភេទ​ប្រុស អាយុ២៨ឆ្នាំ មាន​ស្រុកកំណើត ភូមិ​កោះ​ម៉ាក់​ប្រាង្គ ឃុំ​បឹង​សិលា ស្រុក​កំពង់​ត្រាច ៕ ​